សង្ស័យកាប់ប្លន់! យុវជនម្នាក់ជិះម៉ូតូចេញទៅផ្ទះ ត្រូវជនមិនស្គាល់មុខ​ដេញកាប់..

ភ្នំពេញៈ បុរសម្នាក់ ខណៈដែលកំពុងជិះម៉ូតូចេញពីធ្វើការតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញតាមពីក្រោយ កាប់១ដាវ រងរបួសធ្ងន់សង្ស័យជារឿងគំនុំ ឬកាប់ប្លន់យកម៉ូតូ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើមានឈ្មោះ ជឹម ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ…

តុលាការសម្រេចឃុំខ្លួនយោធាដែលប៉ងបាញ់សម្លាប់មនុស្ស២នាក់នៅខណ្ឌសែនសុខ ក្រោមបទចោទ ហិង្សា

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ លោក លី សុខលេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ខ្មាន់កាំភ្លើង ជាយោធា ដែលបាញ់ប្រហារប៉ងសម្លាប់ជនរងគ្រោះ ២នាក់នៅខណ្ឌសែនសុខ ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរងចាំបន្តនីតិវិធីនាពេលក្រោយ។ លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

ផ្ទុះគំនុំចាស់ជាង១ឆ្នាំមុន!​ ទាញកែវស្រាវាយ ​នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បែកក្បាលហូរឈាម.កក្លាក់ នៅញញឹមស្រស់ទៀត!

ឧត្តរ​មានជ័យៈ មានករណីនាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ម្នាក់ ត្រូវបានគេវាយនឹងកែវស្រា បណ្តាលឲ្យបែកក្បាលហូរឈាម.កក្លាក់ បន្ទាប់ពីមានការផ្ទុះនូវគំនុំ​ចាស់កាលពី១ឆ្នាំមុន សារជាថ្មី។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណតរថយន្ត​អូរ​ស្មាច់ ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ សយ ​ហុង​ម៉េង ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់​…

គុំចុះ គុំឡើង! វាយបំផ្លាញបំផ្លាញទ្រព្យសម្បត្តិគេមិនអស់ចិត្ត វាយគោគេងាប់ទៀត ទីបំផុតជាប់ទោស!

ត្បូងឃ្មុំៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលពាក្យបណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្តឹងទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ដោយប្រើនូវព្រនង់ឈើវាយទៅលើគោឈ្មោល១…

សមត្ថកិច្ចឃាត់ខ្លួនបានជនដៃ គប់គ្រាប់បែកច្នៃ ក្នុងករណីឃាតកម្មតែមិនបានសម្រេច បានហើយ!

ឧត្តរមានជ័យៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានករណីឃាតកម្មតែមិនបានសម្រេច (គប់គ្រាប់បែកច្នៃ) កើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ករណីខាងលើជាករណីគំនុំ និងបានកំណត់មុខសញ្ញាសង្ស័យ ទើបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨…

សង្ស័យគំនុំ! ជនមិនស្គាល់មុខ យកគ្រាប់បែកច្នៃគប់ចូលផ្ទះបុរសម្នាក់ រួចដាក់មេប្រូចបាត់..

ឧត្តរមានជ័យៈ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១០យប់ មានករណីឃាតកម្មមិនបានសម្រេច(គប់គ្រាប់បែកកែច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកឆ្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់…

កងរាជអាវុធហត្ថ៣ខេត្ត ដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំបែកសំណុំរឿងករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង ក្រោយស៊ើបអង្កេតស្រាវជ្រាវអស់៣ឆ្នាំ

កណ្តាលៈ ករណីឃាតកម្មមួយដែលកើតឡើងកាលពីចុងឆ្នាំ ២០១៥ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពមួយនៅសល់តែគ្រោងឆ្អឹងនិងសំលៀកបំពាក់ នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង១៥នាទី។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ អហ ខេត្តបន្ទាយមានជយ័…

ទើបចេញពីគុក! មកសងសឹកឲ្យប្អូន ម្ខាងដេកពេទ្យ ម្ខាងដេកគុក

ឧត្តរមានជ័យៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់បុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ កើតហេតុនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ សាយ សិត ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ…

ផ្ទុះគំនុំចាស់ ព្រួតគ្នាទាញពូថៅកាប់បុរសម្នាក់ របួសធ្ង​ន់!

បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តទួលក្រសាំង ភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ សៅ ថា ភេទប្រុស អាយុ២៥…

គំនុំរវាងបងថ្លៃ និងប្អូនថ្លៃ ទាញដាវចាក់ដោតជាប់ខ្លួន ម្ខាងស្លាប់ ម្ខាងរត់បាត់!

កំពង់ធំៈ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានទាញដាវកាប់ចាក់ទៅលើបុរសម្នាក់ទៀតដោតជាប់ខ្លួន ​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លួន ធូ ភេទប្រុស…