ជម្លោះបងតូចបងធំក្នុងខេត្តព្រះសីហនុ សម្លាប់បុគ្គលិកប៉ាវម៉ាយ ឃាត់ខ្លួនបានហើយ!

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរសមុទ្រអារីស្តុន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ…

បាញ់ទៀតហើយ!!! ចេញពីក្លឹបប្លូលឡាញ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់មួយរំពេច សង្ស័យរឿងគំនុំ!

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានទំនាស់ពាក្យសម្តីជាមួយជនមួយក្រុមទៀតនៅក្នុងក្លឹបមួយកន្លែង ហើយបានចេញជិះមូតូត្រឡប់មកផ្ទះ ក៏ត្រូវបានជនមិនស្គាល់មុខជិះរថយន្តមកពីក្រោយបាញ់ស្លាប់នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ លើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុខ ជា អាយុ២៣ មុខរបរនៅផ្ទះ ស្នាក់ជាមួយបង…

តុលាការលើកពេលប្រកាសសាលក្រម សំណុំរឿង កូនប្រុសនាយ ហុង ដា និងសង្សារ ទៅចុងខែនេះ

ភ្នំពេញៈ ក្រោយពីបាន បើកសវនាការដេញដោលជាអសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេល ប្រកាសាលក្រមសំណុំរឿង ឃាតកម្ម លើប្រពន្ធចុង នាយ ហុង ដា ទៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។…

កូនប្រុស ១០ឆ្នាំក្រោយសងសឹកមិនទាន់ហួសពេលមែន! ពេលនេះជាប់ខ្នោះលើកទី២!

កណ្តាលៈ បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងហើយ ពេលនេះស្រវឹងនឹកឃើញគំនុំ១០ឆ្នាំមុន បានយកដុំថ្មទៅគប់ផ្ទះរបស់គេ ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនម្តងទៀត កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះម.ល.ណ ភេទប្រុស អាយុ៣១ឆ្នាំ។ វត្ថុតាងចាប់យកបានរួមមាន ដុំថ្មចំនួន១និង…

ដាក់ធម៌ខន្តីចុះ បើកការប្រយុទ្ធ សង្ឃ១អង្គបែកព្រះកេសដេរ១២ថ្នេរ

​ភ្នំពេញៈ នឹកឃើញគំនុំ​ចាស់​រវាង​ព្រះសង្ឃ២អង្គ បានដាក់ធម៌ខន្តីចុះ ផ្ទុះហិង្សារក្នុង​វត្ត​ទួល​សំរោង បណ្តាល​ឲ្យព្រះសង្ឃ​១​អង្គរង​របួស​បែកព្រះកេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។ ព្រះសង្ឃ​រង​គ្រោះ​មាន​ព្រះ​នាម វ៉ា សែ​ម ព្រះ​ជន្ម​៤៦​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​ទួល​សំរោង រង​របួស​ដេរ​១២​ថ្នេរ ។…

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ កាត់ក្បាលសម្លាប់យ៉ាងព្រៃផ្សៃ នៅកំពត!

កំពតៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ ត្រូវបានជនមុខស្គាល់មុខកាត់ក្បាលសម្លាប់យ៉ាងព្រៃផ្សៃ។ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងខ្ទមដីចាំចម្ការ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះ អយ សុខ អាយុ៦២ឆ្នាំ។ តាមប្រភពព័ត៌មានបានបញ្ជាក់​​ថា ការសម្លាប់ជនរងគ្រោះនេះ គឺមិនមែនជាករណីប្លន់ទេ អាចជារឿងគំនុំច្រើនជាង…

Update៖ ឈ្លោះគ្នាជាមួយឪពុក ប្តីសងសឹកមិនបានចាក់ប្រពន្ធជំនួសរបួសធ្ងន់ តុលាការឃុំខ្លួនបណ្តោះអាសន្នហើយ!

កណ្តាលៈ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អីុ សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន យុវជនដែលឈ្លោះគ្នាជាមួយឪពុកខ្លួន សងសឹកមិនបាន ចាក់ប្រពន្ធជំនួសរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស »តាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះកំណត់ការផ្តន្ទាទោសពី០២ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់០៤លានរៀល ទៅ១០លានរៀល។…

ខឹងឈ្លោះគ្នាជាមួយឪពុកខ្លួន! សងសឹកប្តីមិនបានចាក់ប្រពន្ធជំនួសរបួសធ្ងន់

​កណ្តាលៈ នារីម្នាក់បានរងរបួសធ្ងន់ ខណៈដែលជនល្មើសបានយកកាំបិតចាក់ចំថ្ពាល់ខាងស្តាំ បន្ទាប់ពីជនល្មើសខឹងប្តីរបស់ជនរងគ្រោះបានឈ្លោះជាមួយឪពុកជនល្មើសដោយសាររឿងព្រំដី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច មុខបន្ទប់ទឹក ស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ នុត សុខម៉េង ហៅស្រីស…

ជនអនាថាម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុមកាប់ប្រហារជាច្រើនកាំបិត សង្ស័យរឿងគំនុំ

ភ្នំពេញៈ ជនអនាថាម្នាក់ វ័យប្រមាណជាង២០ឆ្នាំបានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបាយត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូមកកាប់ប្រហាជាច្រើនកាំបិត កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវឌឿងហែម ខាងត្បូងស្តុបកោសដូងប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិទាន់ស្គាល់ អត្តសញ្ញាញណនៅឡើយទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។ តាមសម្តីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនស្គាល់មុខមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ជិះពីជើងទៅត្បូង…

ក្មេងទំនើងប្រចាំភូមិ ផ្ទុះភ្លើងគំនុំចាស់កាប់គ្នាស្លាប់ម្នាក់ ចាប់ខ្លួនបាន៣នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីឃាតកម្មមួយបានកើតឡើង រវាងក្រុមក្មេងស្ទាវ ដែលជាក្មេងទំនើងប្រចាំភូមិ ឈ្លោះប្រកែកគ្នាយូរមកហើយ រហូតដល់គំគួនគ្នាផ្ទុះភ្លើងគំនុំចាស់ ប្រដាប់ដោយ ចបកាប់ ពូថៅ ចបជីក កាប់ប្រហារទៅលើយុវជនម្នាក់…