តុលាការលើកពេលសវនាការកូនប្រុសនាយ ហុង ដា និងសង្សារ ពាក់ព័ន្ធរឿងឃាតកម្មលើម្តាយចុង

ភ្នំពេញៈ មិនដូចជាការគ្រោងទុកឡើយ ដោយនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាការ មិនទាន់អាចបើកសវនាការកាត់ទោស កូនប្រុស នាយ ហុង ដា និងសង្សារ បាននៅឡើយទេ ដោយសារតែអវត្តមានរបស់មេធាវីការពារ សិទ្ធិរបស់ជនជាប់ចោទ។ លោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ…

ឈាមស្រែកស្បែកហៅ!!! ឃាតក ដែលកាប់សម្លាប់បុរសម្នាក់ជាច្រើនពូថៅនៅខេត្តស្វាយរៀង ពេលនេះចាប់បានហើយ

ស្វាយរៀងៈ បន្ទាប់ពីមានករណីករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ជាច្រើនពូថៅបណ្តាលឲ្យស្លាប់កាលពីថ្ងៃទី៤ ខែវិច្ឆិកា​ រួចមក រំលងបានតែ១ថ្ងៃ ពេលនេះឃាតក ខាងលើត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនបានហើយ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានជនដៃដល់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ សូ វ៉ាង អាយុ៦០ឆ្នាំ រស់មានទីលំនៅភូមិស្វាយព្រហួត ឃុំគោកព្រីង…

ទំនាស់ពាក្យសម្តីនឹងគំនុំពីមុន ផ្ទុះភ្លើងគំនុំចាស់ ទាញកាំបិតកាប់បណ្តាលឲ្យរបួសស្ទើរក្ស័យ

តាកែវៈ មានការករណីហិង្សារមួយបានកើតឡើង ដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពយកកាំបិតកាប់ប្រហារទៅលើបុរសម្នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែពាក្យសម្តីនឹងគំនុំពីមុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ មុំ បេ…

សិស្សសាលា៣នាក់ត្រូវគេដេញកាប់ បង្ខំចិត្តលោតទឹក ខ្លះលង់ស្លាប់ ខ្លះរបួស

កំពតៈ យុវជន៣នាក់ រួមនិងសិស្សសាលាផងនោះ បានត្រូវក្រុមក្មេងស្ទាវមួយក្រុមយកដាវនិងកាំបិតដេញកាប់ ដូចក្នុងភាពយន្ត បណ្តាលឲ្យពួកគេបង្ខំចិត្តលោតទឹកដើម្បីសង្គ្រោះជីវិត ទីបំផុតលង់ស្លាប់ម្នាក់។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ តុលានេះ នៅត្រង់ចំណុចស្ពានកំពង់បាយ មាត់ព្រែកកំពត។ ក្រោយពីការលោតចូលទឹករបស់ពួកគេទាំង៣នាក់ យុវជន២នាក់បានហែលរួចខ្លួន ដោយឡែកម្នាក់ទៀតលិចបាត់ស្រមោល។ យុវជនរងគ្រោះ ដែលគេចពីផ្លែដាវនិងកាំបិត ហើយបែរជាមកលង់ទឹកស្លាប់នេះ…

ពេជ្រ សោភា៖ សាន ស្រីឡៃ ត្រូវប្ដីប្រើហិង្សាររាល់ថ្ងៃ មុនពេលបែកគ្នា!

ក្នុងពេលតម្កល់សពអ្នកនាង សាន ស្រីឡៃ នៅវត្តសែនសុខ ក្រោយការបាញ់ប្រហារ អ្នកនាងពេជ្រ សោភា ដែលជាគ្រូបង្វឹករបស់អ្នកនាងដោយផ្ទាល់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលបានចុះទៅដល់ទីនោះ បានអះអាងថា អ្នកនាងឈឺចាប់ជំនួសអ្នកនាងសាន ស្រីឡៃ យ៉ាងខ្លាំង ដែលមានមហាជនច្រើននាក់បានបញ្ចេញមតិថាបណ្ដាលមកពីសាន ស្រីឡៃ ហក់ចូលសិល្បៈហើយមានឱកាសរកថ្មីទើបឈានដល់ការបោះបង់ស្វាមី…

​​គំនុំបុរស​២នាក់ រួមគ្នាប្រើអាវុធច្នៃបាញ់ទៅលើបុរសម្នាក់ជាគូ​ទំនាស់ បណ្តាលឲ្យ​របួសធ្ងន់​

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើអាវុធច្នៃបាញ់ទៅលើបុរសម្នាក់ជាគូទំនាស់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ ​នៅចំណុចបឹងព្រះពន្លៃ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ​សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ រ៉េត ឈៀត ភេទប្រុស…

Update៖ គ្រាន់តែដល់រដូវបុណ្យភ្ជុំភ្លាម! បើកឆាកប្រយុទ្ធគ្នារបួសធ្ងន់និងស្រាល៥នាក់

ភ្នំពេញៈ ប្រជាពលរដ្ឋ២គ្រួសារដែលមានជាប់គ្នា បានបើកឆាកប្រយុទ្ធវាយកាប់ចាក់ បណ្ដាលឲ្យរង របួសធ្ងន់ទាំងសង្ខាងចំនួន៤ នាក់ និងស្រាលម្នាក់និងមានម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួនបានម្នាក់ថែមទៀតផង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ចូលទៅវត្តអរុណវតី ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយធ្វើសកម្មភាពទាញដាវកាប់បុរសម្នាក់ នៅមុខក្លឹបកម្សាន្តឌីស្កូ ថាច់ ដោន

បន្ទាយមានជ័យៈ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដោយជនសង្ស័យមានគ្នា ៤ នាក់បានធ្វើសកម្មភាព ប្រើកាំបិតសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងមុខក្លិបកម្សាន្តឌីស្កូ ថាច់ ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា…

ឃាត់ខ្លួនបាន៥នាក់ ពាក់ព័ន្ធករណីជេរ និងវាយគ្នាទៅវិញទៅមក ដោយសារតែមានគំនុំគ្នាយូរមកហើយ!

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទប់ពីភាគីទាំង២បានកើតជាជម្លោះវាយគ្នាទៅវិញទៅមក ព្រោះតែការជេបញ្ចោគ្នាគ្មានការយោគយល់រវាងអ្នកជិតខាងគ្នា។ ហេតុការណ៍នេះកើតឡើងល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ូលិសបាននិយាយថាភាគីទំនាស់ម្ខាងមានគ្នា៣នាក់ និងម្ខាងទៀតមានគ្នា២នាក់ ដោយទី១ឈ្មោះ ជា ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិឧកញ៉ាវាំង…

Pique អ្នកគាំទ្រនៅ Bernabeu ពិតជាគួរឲ្យគោរពមែន

ខ្សែការពារជម្រើសជាតិអេស្ប៉ាញ កីឡាករ Gerrard Pique បានធ្វើការកោតសរសើរយ៉ាងខ្លាំង ដល់អ្នកគាំទ្រ នៅកីឡារដ្ឋាន Santiago Bernabeu កាលពីយប់មិញនេះ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ មកលើសមាជិកជម្រើសជាតិ ដែលមកពីក្រុម Barcelona ។ ជាការពិតណាស់ ក្នុងការប្រកួតរវាង អេស្ប៉ាញ និងអ៊ីតាលីយប់មិញនេះ មានវត្តមានរបស់កីឡាករក្រុម…