នាយផ្នែករដ្ឋបាលព្រៃឈើរវាង ចាប់ឈើផ្ទះចាស់មិនព្រមដោះលែងវិញ សង្ស័យជារឿងគំនុំ

ព្រះវិហារៈ រថយន្តដឹកផ្ទះចាស់របស់ប្រជាពលរដ្ឋក្រីក្រ ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើរវាង ឃាត់ទុកដោយ សង្ស័យថាមានបង្កប់ឈើប្រណិត តែក្រោយពីបាននាំរថយន្តធ្វើការត្រួតពិនិត្យផ្នែករដ្ឋបាលព្រៃឈើរវាង ដោយពុំប្រទះឃើញមានឈើប្រណិត បែរជាមេព្រៃពុំបានដោះលែង ថែមទាំងយកដកលិខិតសុំការអនុញ្ញាតិដឹកឈើទៅវិញទៀតផង។ ហេតុការណ៍ដឹកឈើផ្ទះចាស់ តាមរយៈរថយន្តផ្លាឌឺកម ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់ទុក បានកើតឡើងកាលពីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅត្រង់ចំនុចភូមិភ្នំដែក ឃុំរមណី…

រឿង «គំនុំខ្មោចក្រមុំទាំង៣» ទទួលការចាប់អារម្មណ៍ មុនចេញ Trailer

ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្សែរឿងដែលត្រូវគេអះអាងថា ជាសាច់រឿងថ្មី មិនចម្លងពីគេ និងត្រូវបានផលិតឡើងក្នុងកម្រិតស្ដង់ដារមិនចាញ់បរទេស គឺរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងត្រូវដាក់បញ្ចាំងនៅតាមរោងកុន។ នៅលើហ្វេសប៊ុកគេកត់សម្គាល់ថា មានការទម្លាយពីទិដ្ឋភាពថតរឿងនេះកាន់តែច្រើន ដែលបានទាក់ទាញក្រុមអ្នកលេងហ្វេសប៊ុកច្រើនឡើងៗ ដោយសូម្បីតែរឿងមួយនេះមិនទាន់បញ្ចេញTrailer នៅឡើយ។ នៅមិនដល់ប៉ុន្មានសប្ដាហ៍ទៀតទេ ខ្សែរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងចេញវាយលុកទីផ្សារនៅតាមរោងកុនតបតាមការទន្ទឹងចាំយ៉ាងអន្ទះសាពីក្រុមអ្នកស្នេហាភាពយន្តសំណើច និងភ័យរន្ធត់។ ខ្សែរឿងដែលបានប្រកាសថា បង្កប់ដោយឈុតឆាកភ័យរន្ធត់…

គំនុំរាំធុងបាស់ ចាក់ក្បាច់មិនឈ្នះ តាមវាយដល់ផ្ទះ របួសបែកក្បាល

កណ្តាលៈ ក្មេងស្ទាវ០២ក្រុម ចាក់ក្បាច់រាំដុងបាស់ ឌឺដងដាក់គ្នាមិនឈ្នះ តាមវាយជនរងគ្រោះចំនួន០២នាក់ដល់ផ្ទះ បណ្តាលឲ្យរងរបួសស្នាម កាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ចំនុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រភពឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ ទី១-ឈ្មោះ ថុល ស៊ីជូ ភេទប្រុស…

(មានវីដេអូ) ថ្លើមធំ ហ៊ានយកកាំបិត ប័ុងតោ ចូលកាប់គេដល់ក្នុងផ្ទះ

ភ្នំពេញៈ បុរសម្នាក់ដោយសារតែចង់សងសឹកគំនុំចាស់ បានយកកាំបិតប័ុងតោ សស្ញាច ទៅកាប់ជនរងគ្រោះដល់ក្នុងផ្ទះ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ជិត ១១យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន Post News…

គំនុំរឿងធាក់ ៣ដង ឪពុកទាញពូថៅកាប់ចំក្បាលកូនប្រុសបង្កើតស្លាប់យ៉ាងអណោចអធ័ម

កំពង់ធំៈ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នេះ មានករណីឪពុកបង្កើតយកខ្នងពូថៅវាយចំក្បាលកូនប្រុសកំពុងដេកអង្រឹងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ ពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បើតាមសម្ដីអ្នកជិតខាងបានឲ្យដឹងថា ឪពុក និងកូនប្រុងច្បងតែងតែមានរឿងឈ្លោះគ្នា រកាំរកូសជាធម្មតារៀងរាល់ថ្ងៃពុំសូវខានទេ រហូតមកដល់ថ្ងៃកើតហេតុឪពុកបានផឹកស្រវឹងទៅចងគោ ពេលត្រឡប់មកផ្ទះវិញ ក៏ឃើញកូនប្រុសដេកលក់ស្កប់ស្កល់ក៏យកខ្នងពូថៅវាយក្បាលកូនជាច្រើនដងរហូតបែកលលាក្បាល…

លោក ញឹក ប៊ុនឆៃ បានហៅស្ថានការណ៍បច្ចុប្បន្ន អាចនឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ ស្របពេលដែលប្រទេសមហាអំណាចបានត្រឡប់មកកម្ពុជាវិញជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈកាលយ៉ាងយូរ គេឃើញអ្នកនយោបាយនៅកម្ពុជា បច្ចុប្បន្នហាក់មានទំនោរទៅរកប្រទេសមហាអំណាចម្ខាងម្នាក់ ដែលលំនាំនេះ កម្ពុជាធ្លាប់បានទទួលម្តងរួចមកហើយ គឺក្នុងឆ្នាំ១៩៥៣ ការបែកបាក់ឯកភាពជាតិ ប្រទេសមានកលិយុគ គំនុំគុំកួតកើតឡើងឈានដល់បង្កើតឲ្យមានភ្លើងសង្រ្គាម កាប់សម្លាប់ជាតិសាសន៍ ប្រទេសរងការបំផ្លិចបំផ្លាញខ្ចិចខ្ទីទាំងស្រុងរហូតដល់ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ និងផ្តើមមានឯកភាពជាតិជាថ្មីនៅឆ្នាំ១៩៩៣ មានការអភិវឌ្ឍ មានការរីកចម្រើន និងមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើពិភពលោកដូចបច្ចុប្បន្ន។ អ្នកនយោបាយជើងចាស់មួយរូប លោក…

ជនបទេស២នាក់ មិនដឹងមានគំនុំពីជាតិណា មកសងសឹកគ្នានៅស្រុកខ្មែរ

ភ្នំពេញៈ ករណីអំពើហិង្សាបង្ករបួសស្នាមរវាងជនជាតិបរទេសចំនួន២នាក់ ដោយជនជាតិអាយលែនម្នាក់វាយជនជាតិបរទេសម្នាក់ទៀតបាក់ក្តោងច្រមុះនិងសន្លប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីម៉ោង៦:៥០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខាងក្រោយផ្សាររាត្រី​។ ប្រភព​ឲ្យដឹងថា ជនបង្កមិនបានប្រាប់ឈ្មោះទេ មានសញ្ជាតិអាយលែន បានប្រាប់ថាគាត់មានកំហិង្ស ដោយសារជនរងគ្រោះបានយកលុយគាត់ចំនួន១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ) ដោយថ្ងៃកើតហេតុ គាត់បាន​ជួប​និយាយ បង្ក​ឈ្លោះ​…

ខ្មាន់កាំភ្លើង២នាក់ បាញ់ប្រហារបុរសម្នាក់៣គ្រាប់ បណ្តាលឲ្យធ្លាយភ្លៅ

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណៈកំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ Scoopi ពណ៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនាម៉ោង៨:០០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង ត្រង់ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលករណីនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចផ្តើមចេញពីរឿងគំនុំ។ សាច់ញាតិបានប្រាប់ថា…

ដេកស្លាប់ផ្គាប់មុខ ដោយដាច់ឆ្អឹងកពីក្រោយ ក្បែរគុម្ភឬស្សី នៅត្បូងឃ្មុំ សង្ស័យគំនុំ

ត្បូងឃ្មុំ: យោងតាមរបាយការណ៍ពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ថា ក្មេងប្រុស វី សុខា អាយុ១៤ ជនជាតិខ្មែរ បានបាត់ពីផ្ទះជិត១ម៉ោង កម្លាំងនគរបាលប៉ុស្តិ៍ទន្លូង ក៍រុកព្រៃរកឃើញ សាកសព ដេកផ្គាប់មុខមានស្នាមដាច់ឆ្អឹងកពីក្រោយ ក្បែរកុម្ភឬស្សី ខណៈកាំបិតខ្វែវមួយ មានស្នាមឈាមប្រលាក់លើមុខកាំបិត ឃា្លតពីសាកសពបចម្ងាយជាង៤ម៉ែត្រ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជា្រវស៊ើបអង្កេត…

ខឹងវាយម្តាយ ក្លាយជាគំនុំ កាប់២ប៉័ងតោ ចំក្បាលនិងដាច់ប្រអប់ដៃ

កណ្តាលៈ ករណីហិង្សា កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតបុ័ងតោចំក្បាល និងដាច់ប្រអប់ដៃខាងឆ្វេង គួរឲ្យខ្លាច។ ហេតុការណ៍កាប់ប្រហារដ៏សាហាវនេះ កើតឡើងនៅវេលាម៉ោង០៧:០៥ នាទីថ្ងៃទី០៩ឧសភា២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់តែគុជ រស់នៅភូមិតាខ្មៅ២…