សមត្ថកិច្ចបង្ហើបវាំងននខ្មៅបន្តិច ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្ដាលក្រុងភ្នំពេញ
ភ្នំពេញៈ កងកម្លាំងសមត្ថកិច្ចចម្រុះបានចំណាយពេលប្រមាណជិត៤ម៉ោង ក្នុងការស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលនៅមិនឆ្ងាយប៉ុន្មានពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលមនុស្ស៤នាក់ ទទួលរងរបួសធ្ងន់ស្រាល ក្នុងនោះ មានទាំងជនបរទេស២នាក់ និងរថយន្ត៤គ្រឿង ក៏ត្រូវបានរងការខូចខាតផងដែរ។ ក្រោយហេតុការណ៍បំផ្ទុះភ្លាមៗ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ…