ចិន ព្រមានអាមេរិក បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះឆ្លងកាត់តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃពុធបានព្រមានប្រឆាំង ក្រុងវ៉ាស៊ីនតោន ចំពោះការបំផុសទ្បើងនូវបញ្ហា បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 Stratofortress របស់អាមេរិក បានហោះហើរឆ្លងកាត់កោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក…

ហ្វីលីពីន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិន នៅក្នុងសមុទ្រចិនខាងត្បូង

ហ្វីលីពីនៈ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែក ដែលជាយុទ្ធសាស្ត្ររបស់ចិន ក្នុងដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដោយបញ្ហាមួយនេះ ក្រសួងការបរទេសពួកគេ បានចាត់វិធានការការទូតដ៏សមស្របផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា…

យន្តហោះទម្លាក់គ្រាប់បែកចិន ចុះចតដំបូងលើកោះសមុទ្រចិនខាងត្បូង

ចិនៈ កងកម្លាំងអាកាសចិន បានធ្វើការចុះចតយន្តហោះយោធាលើកដំបូងមួយគ្រឿង នៅលើកោះមួយ ជាដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដែលវាត្រូវបានគេជឿថា នឹងជំរុញឲ្យមានការព្រួយបារម្ភថែមទៀត អំពីគោលបំណងរបស់ក្រុងប៉េកាំង នៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ កាសែត China Daily បានចេញផ្សាយវីដេអូមួយ ដែលបង្ហាញពីការហោះឡើង…

Ronaldo និង Messi រងការគម្រាមកាត់ក្បាលក្នុងព្រឹត្តិការណ៍ World Cup

ព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តិទៅដំបូងក្នុងប្រទេសរុស្ស៊ី កំពុងតែស្មុគ​ស្មាញយ៉ាងខ្លាំង ក្រោយពីក្រុមឧទ្ទាមឥស្លាម Daesh គម្រាមសម្លាប់កាត់ក្បាល​កីឡាករល្បីលំដាប់ពិភពលោក២ រូបក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ នេះមិនមែនជាលើកទី១ ឡើយសម្រាប់ក្រុមឧទ្ទាមឥស្លាម​ Daesh ដែលបានបង្ហោះ​សារ និងរូបភាពគម្រាមកាត់ក្បាលកីឡាករល្បីៗ ក្នុងពិភពលោក​នាពេលបច្ចុប្បន្ននេះនោះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធអន្តរជាតិ…

អ៊ីស្រាអែល បើកការវាប្រហារដែនអាកាសចំនួន ១១ ទីតាំងប្រឆាំងនឹងគោលដៅក្រុម​ហាម៉ាស​ប៉ាឡេស្ទីន

ប៉ាឡេស្ទីនៈ យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារគោលដៅមួយចំនួនរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបនឹងការតវ៉ា នៅក្បែរតំបន់ព្រំដែនប្រទេសពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។ គោលដៅចំនួន ១១ ទីតាំង នៅក្នុងបរិវេណរបស់យោធាហាម៉ាស បានស្ថិតនៅក្នុងការវាយប្រហារនេះ ដោយរថក្រោះអ៊ីស្រាអែល…

ផ្ទុះហ្គាសដាំបាយលាន់ដូចគ្រាប់បែក បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល

ស្វាយរៀងៈ យ៉ាងហោចណាស់ មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីផ្ទុះ​ហ្គា​ស​ដាំបាយ​ទម្ងន់​១០​គីឡូ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ករណីនេះកើតឡើងនៅម៉ោងប្រហែល​៦ជាង ​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ភូមិ​ស្រែ​ឬ​ស្សី ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ខណៈដែលករណីនេះបានកើតឡើង សមត្ថកិច្ចបានចេញអន្តរាគមន៍បាញ់ពន្លត់ និងបញ្ជូនអ្នកដែលរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

ផ្ទុះគ្រាប់បែកពីរដង វាយប្រហារនៅទីក្រុងកាប៊ុល ស្លាប់មនុស្សយ៉ាងតិច ១៤ នាក់

អាហ្គានីស្ថានៈ ប្រភពពីអ្នករាយការណ៍ព័ត៌មាន AFP ម្នាក់ នៅកន្លែងរក្សាសាកសព នៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយការផ្ទុះគ្រាប់បែកពីរលើក បានវាយប្រហារនៅទីក្រុងកាប៊ុល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ក្នុងចំណោមជនរងគ្រោះស្លាប់ទាំងនោះ គឺមានប្រធានក្រុមថត​រូបនៃទីភ្នាក់ងារ AFP ម្នាក់…

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ជាច្រើន​គ្រឿង ហោះ​ហ្វឹកហ្វឺន​នៅ​តំបន់​ជុំវិញ សមុទ្រ​ចិន​ខាងត្បូង​

អាមេរិកៈ កងកម្លាំងអាកាស​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​នេះ បាននិយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​របស់ពួកគេ ​បានធ្វើការ​ហ្វឹកហ្វឺន ​នៅ​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​ និង​កោះ​អូ​គី​ណា​វ៉ា ​របស់ប្រទេស​ជប៉ុន បន្ទាប់ពីចិនបានធ្វើ​សមយុទ្ធ​ ​នៅ​​ក្បែរកោះ​តៃវ៉ាន់​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។​ ប្រភពដដែល​បាន​បបន្ថែមថា យន្តហោះ…

ចិន កំពុងស្ថិតក្នុងហានិភ័យនៃការសាយភាយវិទ្យុសកម្ម ពីតំបន់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ចិនៈ ក្រុមអ្នកស្រាវជ្រាវជនជាតិចិនពីរក្រុម បានបញ្ជាក់ជុំវិញហានិភ័យពីការប៉ះពាល់វិទ្យុសកម្ម ដល់ជនរួមជាតិរបស់ពួកគេ បន្ទាប់ពីទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងមួយ ត្រូវបានបាក់រលំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨៕ តំបន់ភ្នំ Mantap ស្ថិតក្នុងទីក្រុង Punggye-ri របស់កូរ៉េខាងជើង ដែលជាកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ…

ទីតាំងសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង មួយផ្នែកបានបាក់រលំ

ចិនៈ កន្លែងសាកល្បងនុយក្លេអ៊ែរក្រោមដី របស់កូរ៉េខាងជើង បានដួលរលំផ្នែកខ្លះៗ បន្ទាប់ពីការផ្ទុះគ្រាប់បែកដ៏ធំមួយ កាលពីឆ្នាំមុន ដែលធ្វើឲ្យវាមិនអាចប្រើការតទៅទៀតបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសកាលពីសប្តាហ៍មុនថា របបរបស់លោក…