ស្ពាយគ្រាប់ទៅបោកបំផ្ទុះយកត្រី មួយសន្ទុះក្រោយសែងទៅពេទ្យ!

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសចំនួន៤នាក់ ប្រើប្រាស់ឧបករណ៍កែច្នៃគ្រឿងផ្ទុះ ដើម្បីបំផ្ទុះយកត្រី ដោយការប្រើខុសបច្ចេកទេស ទើបបង្កឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្បែរស្ទឹងបាសាក់ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា អ្នកទាំង៤ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគេតែងទិញយកគ្រឿងផ្ទុះ ប្រភេទរំសេវផាវធំៗនៅតាមទីផ្សារ…

អតីតមន្ត្រីយោធាម្នាក់ យកគ្រាប់បែកបោកសម្លាប់ខ្លួនផ្ទុះលាន់កក្រើក ដើម្បីផ្តាច់ជីវិត!

កំពង់ចាមៈ លោកវរសេនីយ៍ត្រី ដួង ញ៉ា អធិការរងស្រុកបាធាយ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីបុរសជាអតីតមន្ត្រីយោធាម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកគ្រាប់បែកមកបោកសម្លាប់ខ្លួន ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិរូង ឃំុទំនប់ ស្រុកបាធាយ…

វាយប្រហារភេរវកម្ម ដោយបំផ្ទុះគ្រាប់បែក នៅទីញូវយ៉ក រងរបួសមនុស្ស៤នាក់ ខណៈជនសង្ស័យត្រូវបានចាប់ខ្លួន

អាមេរិកៈ បុរសម្នាក់ បានបើកការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនៅមជ្ឈមណ្ឌលធ្វើដំណើររបស់ទីក្រុងញូវយ៉ក ក្នុងអំឡុងពេលផ្លូវមមាញឹក កាលពីព្រឹកថ្ងៃចន្ទ បានបណ្ដាលឲ្យមនុស្ស ៤ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ អភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានហៅការប៉ុនប៉ងវាយប្រហារនេះថា ជាអំពើភេរវកម្ម…

កូរ៉េខាងត្បូងចំណាយប្រាក់ ៣១០,០០០ ដុល្លារ ទៅលើអង្គភាព​ពិសេស ដើម្បីទប់ទល់ក្នុងករណីផ្ទុះសង្គ្រាម ជាមួយកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បានចំណាយប្រាក់អស់ ៣១០,០០០ ដុល្លារ ទៅឱ្យអង្គភាព​ពិសេសមួយទើបបង្កើតទ្បើង ក្នុងគោលបំណង ដើម្បីទប់ទល់នៅក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង ជាមួយក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ តាមការប្រកាសពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ទឹកប្រាក់ជំហានដំបូង ដែលត្រូវបាន​ក្រសួងផ្ដល់ឲ្យគឺមានចំនួនជាង ៣៤០លានវ៉ុន ស្មើនឹង…

ទាំងកេសៗអ៉ីចឹងហ្មង! ឃាត់រថយន្តដឹកផាវគ្រាប់បែក មួយគ្រឿងដែលហាមមិនឲ្យលក់លើទីផ្សារ

រតនគិរីៈ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយ នាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី សហការបន្តជាមួយកម្លាំងនគរបាលក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0171 ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១ឈ្មោះ ម៊ុត សំណាង…

កុងតឺន័រ បើកចេញពីឃ្លាំង មិនប្រុងប្រយ័ត្នបុកជាមួយម៉ូតូស៊ុយសាគីលែត ផ្ទុះអាវុធចំនួន២គ្រាប់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកុងតឺន័រចេញពីឃ្លាំង បត់ឆ្លងផ្លូវក្នុងល្បឿនលឿនស្រាប់តែបុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ហើយម្ចាស់រថយន្តរត់ចូលឃ្លាំងមួយសន្ទុះក៏ឭសូរសំឡេងផ្ទុះអាវុធចេញពីក្នុងឃ្លាំងនោះមកចំនួន២គ្រាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខបុរីពិភពថ្មី តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស៊ុយសាគីលែត ពណ៌ស មួយគ្រឿង…

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី Tu-22M3 វាយប្រហារបំផ្លាញទីតាំងរបស់ពួក ISIS នៅស៊ីរី ៤ថ្ងៃជាប់ៗគ្នា

រុស្ស៊ីៈ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-22M3 ដែលដាក់ពង្រាយពីមូលដ្ឋានទ័ពរុស្ស៊ី បានប្រតិបត្តិការយ៉ាងសស្រាក់ កាលពីសប្តាហ៍មុន ជាមួយនឹងការវាយប្រហារទៅលើឃ្លាំងស្តុកអាវុធ និងបន្ទាយដ៏រឹងមាំរបស់ក្រុមភេរវករ ISIS នៅភាគឥសាន្តប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងរុស្ស៊ី Su-30SM និង Su-35S…

យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់ចិន ហោះរំលងដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង

ចិនៈ យន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពរំដោះប្រជាជនចិន ជាមួយយន្តហោះមួយផ្សេងទៀត បានធ្វើសមយុទ្ធហោះហើរ នៅលើដែនទឹកសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នកនាំពាក្យក្រសួងការពារចិនលោក Shen Jinke បានឲ្យដឹងថា ការហោះហើរនេះ គឺជាផ្នែកមួយនៃការល្បាតដែនអាកាស…

ករណីវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់រះនៅអេហ្ស៊ីប សម្លាប់មនុស្ស ២៣៥ នាក់

អេហ្ស៊ីបៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់រះទៅលើវិហារអ៊ីស្លាមមួយ នៅខេត្តស៊ីណៃ ភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបានសម្លាប់មនុស្ស ២៣៥ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ វិហារអ៊ីស្លាមឈ្មោះថា al-Rawda ស្ថិតនៅទីក្រុង Bir…

Update៖ ជនសង្ស័យដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថកិច្ចនៅឧត្តរមានជ័យ អាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត

កណ្តាលៈ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅអោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួន ជនល្មើសដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថិច្ចនៅខេត្តឧត្តរមានជ័យ បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ ឃាតមម្មគិតទុកជាមុន តាមមាត្រា២០០…