សមត្ថកិច្ច ខណ្ឌ​ទួលគោក ឆែក​អាវុធ ជាតិ​ផ្ទុះ តាម​ដងផ្លូវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ប្រើប្រាស់​គ្រឿងញៀន​

​ភ្នំពេញ ៖​ដើម្បី​ពង្រឹង​សន្ដិសុខ ក៏ដូចជា​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ទួលគោក ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ទួលគោក និង​ចូល​រួមទាំង​មន្ដ្រីនគរបាល និង​កងរាជអាវុធហត្ថ​កាលពី​យប់​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ បាន​បើក​ប្រតិ​ប​ត្ដិ​ការចុះឆែក​អាវុធជាតិផ្ទុះ នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​។​ ​ការចុះ​ប្រតិបត្តិការ​នេះ​ប្រព្រឹត្តិ​ឡើង​រយះពេល​ជិត​១​ម៉ោង​ក្នុង​ការឆែកឆេរ​ចំពោះ​អាវុធជាតិផ្ទុះ​ខាងលើ​នេះ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គ្រីស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ន​០៨៨១ ភព​១ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ជនសង្ស័យ​ទី​១​ឈ្មោះ ថន វ៉ាន់​យ៉ា​វង្ស ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជា​សិស្សសាលា​បាក់​ទូក…

តុលាការ​ឃុំខ្លួន​នារី​ជា​សង្សារ​ពីបទ​នាំយក​គ្រឿងញៀន​ឲ្យ​សង្សា​រដល់​ក្នុង​ពន្ឋនាគារ​ព្រៃ​ស​

ភ្នំពេញ ៖ នារី​ជា​សង្សារ​ម្នាក់ មាន​មុខរបរ​ជា​អ្នកបំរើ​ការងារ​ផ្នែក​ចែក​បៀ​នៅ​កាស៊ីណូ ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ នាំចូល​គ្រឿងញៀន​ឲ្យ​សង្សា​រដល់​ក្នុង ពន្ឋនាគារ​ព្រៃ​ស តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា ។​ ​នារី​ជា​សង្សារ​រូប​នេះ​ឈ្មោះ ផែង សុខ​ធីតា អាយុ…

ប្ដី​ប្រពន្ធ ជាប់គុក ព្រោះ​បំបរបង់​កូន​ក្នុងព្រៃ​

​ប្ដី​ប្រពន្ធ​មួយគូ​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​រដ្ឋ Florida បន្ទាប់ពី​ពួកគេ​ទាំង​ពីរ​នាក់​បាន​បំបរបង់​កូន ៣​នាក់​នៅក្នុង​ព្រៃ​។ នេះ​បើ​យោងតាម​សំដី​របស់​អាជ្ញាធរ​បានឲ្យដឹង​។​ ​លោក Michael និង​នាង Sarah Butcher ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មាន​វ័យ ៣០​ឆ្នាំ​ដូចគ្នា ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន ដោយសារតែ​ពួកគេ​ចត​រថយន្ត​ខុសច្បាប់ នៅក្នុង​តំបន់ Punta Gorda បន្ទាប់មក ប៉ូលិស​ក៏​បាន​រកឃើញ​កញ្ចប់​ថ្នាំញៀន​នៅ​ក្នុង​រថយន្ត…

Selena Gomez ផឹកហើយផឹកទៀត ក្នុងកម្មវីធី Vanity Fair Oscar ទំនងជា​រងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ​

តាមរបាយការណ៍សារព័ត៌មាន ​RadarOnline បានចុះផ្សាយថ្មីៗនេះឲ្យដឹងថា ​ក្នុងកម្មវីធី ឈប់លៀង Vanity Fair Oscar ដែល​ធ្វើឡើងនៅពេលកន្លងប៉ុន្មានថ្ងៃទៅនេះ គេសង្កេតឃើញថា នាង Selena Gomez បាន​ផឹកស្រាជាច្រើន ដោយមិនស្ទាក់ស្ទើរក្នុងការលើកកែវផឹកឡើយ​ ។ តារាវ័យ ២១ ឆ្នាំដែលទើបតែ ចាកចេញពីមជ្ឈមណ្ឌល…

នា​យ​ក​រ​ដ្ឋម​ន្រ្តីអំ​ពា​វ​នា​វ​ឲ្យ​រួ​ម​គ្នា​ប​ញ្ចប់​អា​ជី​វ​ក​ម្ម ​«ស៊ីសា»

ភ្នពេញ៖ នៅក្នុង​សង្កថា​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំង មូល​រួមគ្នា បញ្ចប់​អាជីវកម្ម​ «​ស៊ី​សា​»​ ដែល​ត្រូវបាន​រក ឃើញថា​មាន​ជាតិ​គ្រឿងញៀន​កម្រិត​ខ្ពស់​នោះ​។​ ​នៅក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ សម្តេច តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាស​ន៍​ថា «​យើង​ត្រូវ​បិទ​ក្រោលសេះ…

ការជក់​ស៊ី​សា នឹង​លែងមាន​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ បន្ទាប់ពី​មាន​ការ​បង្ហោះ​រូបភាព និង​វីដេអូ​យុវវ័យ​ជក់​ស៊ី​សា​យ៉ាង​កុះករ​មក នៅពេលនេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋ​ភិ​បាល​បញ្ឈប់​អាជីវកម្ម​ស៊ី​សា ដែល​បាន​ធ្វើឲ្យ​អាណា​ព្យាបាល​ជាច្រើ​សាទរ​ចំពោះ​សំណើ​នេះ​។​ ​អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​នូវ​ដំណឹង​នាំ​ដល់​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើឡើង​នៅក្នុង ឱកាស បើក​សន្និបាត​បូកសរុប​ការងារ និង​លើក​ទិសដៅ​ថ្មី របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ…

បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ ២០១៣ មាន ២.៧១៦​ករណី​

ភ្នំពេញ​៖​នៅ​ដើមឆ្នាំ​២០១៤​នេះ បទល្មើស​ប្លន់​ប្រដាប់អាវុធ និង​អំពើ​ចោរកម្ម​ផ្សេងៗ​ទៀត បាន​កើតឡើង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​នានា ទូទាំង ប្រទេស​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​ជាខ្លាំង ។​ ​តាម​របាយការណ៍ ស្តី​ពី​បទល្មើស​ព្រហ្មទណ្ឌ នៅ​ទូទាំង​ប្រទេស​របស់​ក្រសួងមហាផ្ទៃ ក្នុង​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ ​និង​ទិសដៅ​ឆ្នាំ​២០១៤ ដែល​ប្រព្រឹត្ត​ទៅ ក្នុង​ទីស្តីការ​ក្រសួង​មហាផ្ទៃ​បាន បង្ហាញថា កាលពី​ឆ្នាំ​២០១៣ បទល្មើស​ព្រហ្មទណ្ឌ​មាន​ការកើនឡើង…

លោកយាយ​អាយុ ៧៣ ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បំផុត​

តាម​ប្រភព​ព័ត៌មាន omgshots បានឲ្យដឹងថា លោកយាយ​ម្នាក់​ដែល​មាន​វ័យ ៧៣ ឆ្នាំ​គឺជា​អ្នក​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅក្នុង​ទីក្រុង Oklahoma សហរដ្ឋអាមេរិក​។ ចំនួន ៤០ ភាគរយ​នៃ​ការនាំ​រត់ពន្ធ​គ្រឿងញៀន​របស់​លោកយាយ​ម្នាក់​នេះ​បាន​ចែកចាយ​ទៅ​ក្នុង​រដ្ឋ ៤ ដែល​តាំង​ផ្សេងគ្នា​។ មិនតែប៉ុណ្ណោះ​នាង​មាន​បណ្តោញ​ឈ្មួញ​ធ្វើ​ការឲ្យគាត់​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ដ៏​ច្រើន ហើយ​នេះ​ក៏​មិនមែន​ជា​កិច្ចប្រតិបត្តិការណ៍​ដែល​ទើបនឹង​បង្កើត​ថ្មី​របស់​គាត់​ដែរ​។ ដោយ​ឆ្លងកាត់​ការស៊ីបអង្កេត​អស់​រយៈពេល ៤ ខែ​ទើប​មាន​ភស្តុ​ក​តាង​គ្រប់​គ្រាប់​ដើម្បី​ចាប់ខ្លួន​លោកយាយ Darlene Mays…

កីឡាករ​វ័យក្មេង​បិសាច​ក្រហម Adnan Januzaj ល្បី​ថា​មាន​ទំនាក់ទំនង​ជាមួយ​តារាចម្រៀង Tulisa Contostavlos

​អង់គ្លេស​៖​នៅ​រដូវ​កាល​នេះដែរ កីឡាករ Adnan Januzaj រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ នៅ Old Traford ។ មិន​ត្រឹមតែ​រឿង​លើ​វាលស្មៅ​តែប៉ុណ្ណោះ នោះទេ រឿង​ជីវិត​ផ្ទាល់ខ្លួន របស់ Januzaj កំពុង​រីក​លូតលាស់​ដូច​ផ្សិត​។​ ​ថ្មីៗ​នេះដែរ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ទ័​រ បាន​បែកធ្លាយ​ព័ត៌មាន ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ…

សាកសព ៨ នាក់​ត្រូវបាន​កាត់​ជា​បំណែក​នៅលើ​ផ្លូវ​នៃ​ប្រទេស​ម៉ិក​ស៊ិក​

​ម៉ិក​ស៊ិក​៖​បើតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ អជ្ញាធរ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ប្រាំបី នាក់​ដែល​គេ​ចាប់ជំរិត​នៅលើ​ផ្លូវ Highway ក្នុង​រដ្ឋ Guerrero ភាគខាងត្បូង​នៃ​ប្រទេស​ម៉ិក​ស៊ិក​។ សាកសព​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​កាត់​ជា​បំណែក​ញាត​ចូលទៅ​ក្នុង​ថង់​ប្លា​ស្ទិច​ដាក់​នៅ​លើ​ផ្លូវ Highway មួយ​ខ្សែ ។​ ​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឱ្យដឹងថា​សាកសព​នៃ​ជនរងគ្រោះ​ទាំងអស់​រួម​មាន​ស្ត្រី​ពីរ​នាក់ ហើយ​អជ្ញាធរ​កំពុងតែធ្វើការ​ស្វែងរក​មនុស្ស​បី​ក្រុម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី ៥ ខែ ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ​។​…