ចាប់​បាន​មនុស្ស​បី​នាក់​ពាក់ព័ន្ធ​នឹង​ការនាំ​ចូលជាតិ​កូកាអ៊ីន​ជាង 1,3 តោន​មក​ប្រទស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

​ទីក្រុង Caracas : សមាជិក​បីនាក់​នៃ​ក្រុម​កម្លាំង​សន្តិសុខ​របស់​ប្រទស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​ខុសច្បាប់​នៃ​ជាតិ​កូកាអ៊ីន​សម្រាប់​ផលិត​គ្រឿងញៀន​ដែល​មាន​ទំហំ​ទៅដល់ 1,3 តោន​តាម​ជើងយន្តហោះ​របស់​ប្រទេស​បារាំង Air France តាំងតែ​ពី​ថ្ងៃ​ទី 11 កញ្ញា​។​ ​ការ​រឹបអូស​បាន​នូវ​ជាតិ​កូកាអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរ Air France ហើយ​វា​មាន​តម្លែ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ 270 លាន​ដុល្លារ​អាមេរិក​។​ ​ការស៊ើបអង្កេត​កំពុង​ធ្វើការ​យ៉ាង​ខ្លាំង​នៅពេលដែល​គេ​កំពុង​សង្ស័យ​ថា​នៅ​មាន​អ្នក​នៅ​ពីក្រោយ​រឿង​នេះ​ជា​ច្រើន​នាក់​ទៀត​ពីព្រោះ​ថា​ហេតុអ្វី​ក៏​ជាតិ​កូកាអ៊ីន​ទាំងនោះ​អាច​ទៅ​ដល់​ប្រទេស​បារាំង​ហើយ​មិន​បាន​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​សុវត្ថិភាព​។​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នឹង​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​សម្រាប់​ការតាមដាន​ទៅ​លើ​ករណី​នេះ​៕​ https://i1272.photobucket.com/albums/y389/domneng/Air/cocaine1_zps7ee7219e.jpg https://i1272.photobucket.com/albums/y389/domneng/Air/cocaine3_zps0d9a1515.jpg

ស្ត្រី​ពរ​ពោះ​សប្ប​និម្មិត​ម្នាក់​លាក់​គ្រឿងញៀន​ក្នុង​ពោះ​ (Video Inside)

ស្ត្រី​ម្នាក់​មក​ពី​កាណាដា​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ប្រទេស​កូឡុំប៊ី បន្ទាប់ពី​រកឃើញ​ថា នាង​បាន​យក​ស្បែក​កៅស៊ូ​ក្លែងក្លាយ​គ្រប​ពីលើ​ពោះ ដើម្បី​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​មាន​ទម្ងន់​រួច​ដាក់​ថ្នាំញៀន​ចូលទៅ​ក្នុង​នោះ​។​ ​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ៦ ខែសីហា​នៅឯ​ព្រលានយន្តហោះ Toronto ក្នុង​រដ្ឋធានី Bogota នៃ​ប្រទេស​កូឡុំប៊ី នៅពេលដែល​ប៉ូលិស​មាន​ការសង្ស័យ​ទៅ​រូបនាង​។ ភ្លាមនោះ​ប៉ូលិស​បាន​នាំ​ស្ត្រី​ម្នាក់​នេះ​ចូល​ទៅ​បន្ទប់​ដើម្បី​ធ្វើតេស្ត ហើយ​ឃាត់ខ្លួន​នាង​ទុក​តែម្តង​។​ ​ពី​ដំបូង​ឡើយ​នៅពេល​ដែល​ប៉ូលិស​សួរ Ritchie បាន​ឆ្លើយ​ដោះសា​ថា​នេះ​ជា​ខែ​ទី​៧​ហើយ​ក្នុង​ការ​មាន​ផ្ទៃពោះ​របស់​នាង ហើយ​ត្រូវការ​ក្រុមប្រឹក្សា​ជា​បន្ទាន់​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ប៉ូលិស​នៅក្នុង អាកាសយានដ្ឋាន​អន្តរជាតិ​បាន​ធ្វើ​ការត្រួតពិនិត្យ​ទើប​ដឹងថា​នេះ​គឺជា​ស្បែក​ពោះ​ក្លែងក្លាយ​ដែល…

បុរស​ល្មោភ​សិច Justin Lee ត្រូវបាន​កាត់ទោស​ជាប់គុក ២២​ឆ្នាំ​

​លោក Justin Lee ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ឲ្យ​ជាប់គុក ២២​ឆ្នាំ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​រំលោភ​លើ​នារី​ជា​ច្រើន​រូប ដែល​នៅ​ក្នុង​នោះ​រួមមាន​ទាំង​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​។​ ​យោង​តាម​សារព័ត៌មាន​តៃវ៉ាន់ បានឲ្យដឹងថា ប៉ូលិស​បាន​រកឃើញ​នូវ​វីដេអូ​សិច និង​រូបភាព​អាសអាភាស​ដែល​សរុប​ទាំងអស់​មាន​ទំហំ 27.5GB​។ ប៉ូលិស​បាន​បន្តទៀតថា នៅក្នុង​នោះ មាន​វីដេអូ​ចំនួន ៩៣ និង​រូបភាព​ចំនួន ១៧៦…

ទារក​ម្នាក់​កើត​មក​មាន​មាន​ត្រចៀក​នៅ​ក​និង​មុខ​ខុស​ប្រក្រតី​

​យោងតាម​ប្រភព​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​ទាក់ទង​នឹង​ទារ​កម្នាក់​ដែល​កើត​មក​មានមុខ​ខុស​ពី​ធម្មតា​។​ ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ទារក​ដែល​កើត​មក​មាន​ភាព​មិន​ប្រក្រតី​នោះ​ដោយសារតែ​ម្តាយ​របស់​ទា​រកបាន​ប្រើប្រាស់​គ្រឿងញៀន​នៅពេលដែល​មាន​ផ្ទៃពោះ​។ បើ​យោង​តាម​អ្នក​ដែល​បាន​បង្ហោះ​រូបភាព​នេះ​បាន​និយាយ​ថា​ទារក​នេះ​ទទួលរង ជំងឺ​ស​សៃ​ឆ្អឹង​ទាប​ជាង​ថ្គាម ដែល​គេ​ហៅថា ( Treacher Collins Syndrome – TCS ) ។ ក្នុង​នោះ​ក្រុម​គ្រូ​ពេល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅលើ​ផ្ទៃមុខ​របស់​ទារក​ដែល​មាន​ភាព​ចំលែក​មិន​ប្រក្រតី ម្យ៉ាង​ទៀត​ក្រុម​គ្រូ​ពេល​វេជ្ជសាស្ត្រ​មួយចំនួន​ក៏​បាន​សម្តែង​ការឯកភាព​គ្នា​ពី​បញ្ហា​ជំងឺ​ត្រចៀក​នៅក្រោម ( Otocephaly Disorder ) បែប​នេះ​ជា​ជំងឺ​ឆ្អឹង​ដែល​ធ្ងន់ធ្ងរ​បំផុត​។…

Mike Tyson ធ្លាប់​ឆ្លងកាត់​ការស្លាប់​ដោយសារ​ការប្រើ​គឿង​ញៀន​

​អតីត​អ្នក​ប្រដាល់​ជើងឯក​ប្រភេទ​ទម្ងន់​ធ្ងន់​លោក Mike Tyson បាន​អះអាង​ថា លោក​ធ្លាប់បាន​ឆ្លង់កាត់​ការស្លាប់ ដោយសារ​តែ​គ្រឿងញៀន និង​បញ្ហា​សេព​គ្រឿង​ស្រវឹង​។​ ​លោក Mike Tyson ប្រាប់​ដល់ ESPN កាលពី​ថ្ងៃ​សុក្រ​ថា “​ខ្ញុំ​មិន​ចង់​រស់នៅ​ជាមួយ​នឹង​ជីវិត​ដែល​ស្រវឹង​នោះទេ ខ្ញុំ​មិន​ចង់​ស្លាប់ តែ​ខ្ញុំ​បាន​ឆ្លង​ការស្លាប់​រួចរាល់​ហើយ ព្រោះតែ​សេព​គ្រឿង​ស្រវឹង​”​។​ ​ដើម្បី​លើកកម្ពស់​បញ្ហា​នេះ​ដល់​មហាជន​ផ្សេងៗ​ឲ្យ​ជៀ​សពី​ប្រើ​គ្រឿង​ស្រវឹង នោះ​លោក​បាន​ឲ្យដឹង​បន្ត​ថា “​កាលពី​មុន​លោក​ជា​មនុស្ស​អាក្រក់…

តារាចម្រៀង​ស្រី​កោះ​តៃវ៉ាន់​រកស៊ី​ផ្លូវភេទ​និង​ប្រើប្រាស់​គ្រឿងញៀន​

​តារាចម្រៀង​ស្រី​របស់​កោះ​តៃវ៉ាន់ Tran Giai ត្រូវបាន​ចាប់​ខ្លួន​ខណៈពេល​ដែល​នាង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​និង​ការប្រើប្រាស់​គ្រឿងញៀន​។​ ​យោង​តាម​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​ប៉ូលិស​កោះតៃ​វ៉ាន់បាន​រាយការណ៍​អំ​ពីតារា​សម្តែង Tran Giai អាយុ ២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​និង​ក្រុម​របស់​គេ​ដែល​មាន​គ្នា ៨​នាក់ ក្នុងនោះ​មាន​ប្រុស ៤​នាក់ និង ស្រី ៤​នាក់ នៅពេលដែល​ពួកគេ​កំពុង​ប្រព្រឹត្តឹ​អំពើ​ពេស្យាចារ​និង​ប្រើប្រាស់​គ្រឿងញៀន​។​​ប៉ូលិស​បាន​និយាយថា​បន្ទាប់ពី​បាន​ឆែកឆេរ ក្លិប​រាត្រី​គ្រប់កន្លែង​ទាំងអស់ ពួកគេ​បាន​រកឃើញ​កញ្ឆា​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​រួមភេទ​មួយចំនួន​ទៀត​។​…

វ៉ា​លី​របស់ Justin Bieber ត្រូវ​ប៉ូលីស​ឆែកឆេរ​ព្រោះ​សង្ស័យថា​មាន​លាក់​គ្រឿងញៀន​

​កាលពី​ពេល​ថ្មីៗ​នេះ Justin Bieber និង​ក្រុម​បុគ្គលិក​ការងារ​របស់​គេ​នៅ​ឯ​ព្រលានយន្តហោះ​ក្នុង រដ្ឋ​ផ្លរីដា (Florida) ត្រូវបាន​ប៉ូលិស ឆែកឆេរ​វ៉ា​លី​របស់​ពួកគេ​ដោយសារ​តែ​ប៉ូលិស​សង្ស័យថា​មាន​លាក់​គ្រឿងញៀន​។ យោង​តាម​សារព័ត៌មាន TMZ បាន​រាយការណ៍​មក​ថា ប៉ូលិស​បាន​ទទួល​ទូរស័ព្ទ​ពី​ជនអនាមិក​ម្នាក់​ដោយ​បាន​ប្រាប់​ថា​មនុស្ស​ដែល​នៅក្នុង​ក្រុម​របស់ Justin Bieber បាន​លាក់ទុក​គ្រឿងញៀន​។ ភ្លាមៗ​ប៉ូលិស​និង​ក្រុម​សត្វ​ឆ្កែ​ពិសេស​ក៏​បាន​ទៅ​ត្រួតពិនិត្យ​វ៉ា​លី​របស់ Justin Bieber និង​ក្រុមការងារ​របស់​គេ​។ ប៉ុន្តែ​ក្រុម​ប៉ូលិស​មិន​បាន​រក​ឃើញ​អ្វី​ទាំងអស់​។​…

ចៅ និង​តា​ត្រូវបាន​ប៉ូលិស​ចាប់​ពី​បទ​ជួញដូរ​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់​

​យោងតាម​ប្រភព​ព័ត៌មាន huffingtonpost ដែល​ចុះ​កាលពី​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ៣០១៣ ម្សិលមិញ​នេះ បានឲ្យ ដឹងថា បុរស​វ័យ ៧៣ ឆ្នាំ និង​ចៅ​របស់​ខ្លួន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពី​ជាប់​ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន នៅ Pittsburgh ដោយ​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ស្វែងរក​ឃើញ​ដុំ​ហេ​រ៉ូ​អ៊ីន…

ជន​ឧទ្ទាម ៧ នាក់​​ត្រូវ​បាន​សម្លាប់​ដោយ​​ទាហាន​កូឡ៊ុំប៊ី​

បូ​ហ្កូ​តា​: យ៉ាងហោចណាស់​ក៏​មាន​ក្រុម​ទាហាន​បដិវត្ត Rebel Revolution Armed Forces(FARC)7 នាក់់​ដែល​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ឆាកប្រយុទ្ធ​គ្នា​ជាមួយនឹង​ទាហាន​រដ្ឋាភិបាល​ហើយ​ចាប់ខ្លួន​បាន​ម្នាក់ នេះ​បើ​តាម​ការរាយការណ៍​ពី​សំណាក់​ក្រុម​ទាហាន​កាលពី​ថ្ងៃអាទិត្យ​។​ ​ក្រុម​ឧទ្ទាម FARC ជា​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កូ​ឡំប៊ី​។​ឆាកប្រយុទ្ធ​បាញ់​គ្នា​ត្រូវ​បាន​គេ​ជឿជាក់ថា​ជា​ការប្រយុទ្ធ​ការពារ​ពី​សំណាក់​ក្រុម​ប្រឆាំង​ក្នុង​ការនាំចេញ​កូកាអ៊ីន​មួយចំនួន​ទៅកាន់​ប្រទេស​ដទៃ​ទៀត​។​ទាហាន​បាន​ប្រើប្រាស់​អាវុធ​ធន់​ធំ​មួយ​ចំនួន​នឹង​គ្រាប់​ផ្ទុះ​ក្នុង​ការបាញ់​គ្នា​លើក​នេះ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម FARC នេះ​បានអូសបន្លាយ​អស់​ជាង 5 ទស្សវត្ស​មកហើយ​ដែល​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ប្រហែល​6 សែន​នាក់​និង 1 មឺន​ប្រាំ​ពាន់​នាក់​ទៀត​មិន​មាន​អត្តសញ្ញាណ​ពិតប្រាកដ​ក្នុង​កំឡុង​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ជាង 4…

គ្រឿងញៀន និង​កាំភ្លើង​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​ប្រើ​អគ្គិសនី​របស់ Justin Bieber

​តារាចម្រៀង Justin Bieber កំពុង​មាន​បញ្ហា ដោយ​ឡាន​របស់គាត់ ក្នុង​ដំណើរ​តន្ត្រី​ទេសចរ បាន​ផ្ទុក​ទៅ​ដោយ​ថ្នាំ ចំនួន​ដ៏​តិច​តូច និង​កាំភ្លើង​ដែល​ប្រើប្រាស់​ខុសច្បាប់​។​ ​ខណៈពេល​ដែល​ឡានក្រុង សំចត នៅ​ទីលាន​នៃ​ការសម្តែង តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​នៅ Stockholm Globe Arena កាលពី​ថ្ងៃ​ទី ២៤ ខែ ៤…