​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​ក្រឡាប់​ធ្លាក់​ផ្លូវ​

​កោះកុង​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​ក្រឡាប់​ធ្លាក់​ផ្លូវ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​ និង​០៥​នាទី​មាន​ករណី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩-១៣០​ ចំណុច​ចំណោត​តា​តៃ​ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់​ ឃុំ​តា​តៃ​ក្រោម​ ស្រុក​កោះកុង​ ។​ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​ ដោយសារ​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន​ ខណៈ​កំពុង​ចុះ​ចំណោត…

ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តបុកគ្នា បណ្តាលឲ្យមនុស្សចំនួន០២នាក់ស្លាប់

ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យឹងថា មនុស្សចំនួន០២នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ត ក្នុងទិសដៅបញ្រ្ចាសទិសគ្នា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង០០នាទី នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨០-២៨១ ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ)…

ករណីរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុកអូសម៉ូតូប្រហែល ៦០ម៉ែត្រ បណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ និងបង្កជាអគ្គិភ័យឆាបឆេះ

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៥និង២៥នាទីព្រឹកទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកអូសម៉ូតូប្រហែលចម្ងាយ ៦០ម៉ែត្រ បណ្ដាលឲ្យបែកផ្កាភ្លើងបង្កជាអគ្គិភ័យឆាបឆេះ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ក្នុងចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ…

បុរសចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូ ១គ្រឿងទៀត បើកបុកពីក្រោយ បណ្ដាលឲ្យដួលបែកក្បាលស្លាប់

កែបៈ កាលពីវេលាម៉ោង ០៦និង៣៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និង ម៉ូតូ បើកបរស្របទិសគ្នាពីលិចទៅកើត នៅលើផ្លូវជាតិលេខ៣៣ ចំណុចមុខស្ថានីយ៍ប្រេងឥនន្ទ: សូគីម៉ិចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ម៉ូតូម៉ាក…

កាមារីមួយគ្រឿង បែកកង់រេចង្កូតធ្លាក់ប្រឡាយ ផ្ទុះហ្គាសឆេះស្លាប់តៃកុងក្នុងរថយន្ដ

កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង ៥០ នាទី យប់នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ…

នារីម្នាក់បើករថយន្តប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង១៨នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួស បញ្ជូនទៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវចូលបឹងតាមាត សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4316 បើកបរដោយនារីម្នាក់។ ម៉ូតូម៉ាក…

Update៖ ឆ្លងចន្តរអគ្គិសនីឆេះផ្ទះលក់តេឡេកូម យីហោ មករា បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញៈ យោងតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្ទះលក់ តេឡេកូម យីហោ មករា ត្រូវបានអគ្គិភ័យឆាបឆេះ បានបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនាំគ្នាជួយអន្តរាគមន៍ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៥និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់ តេឡេកូម…

មានករណីអគ្គីភ័យឆេះផ្ទះលក់ តេឡេកូម យីហោ មករា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៥និង១៥នាទីល្ងាច មានករណីអគ្គីភ័យឆេះផ្ទះលក់ តេឡេកូម យីហោ មករា បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនាំគ្នាជួយអន្តរាគមន៍​ ស្ថិតនៅចំណុចផ្ទះលក់ តេឡេកូម​ ផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន…

ស្លាប់អ្នកបើកបរភ្លាមៗករណីម៉ូតូដឹកសាំងបុកជាមួយម៉ូតូ១គ្រឿងទៀតនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស២នាក់ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យស្លាប់ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងប៉ះទង្គិចគ្នា។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទីត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលជំនាញបានអោយដឹងថាមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AI-5563បើកបរដោយឈ្មោះសាន់សឿតភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិចែងមានជ័យឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបងនិងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1F-6232(មានដឹកសាំង)បើកបរដោយឈ្មោះឡានហូភេទប្រុសអាយុ៧២ឆ្នាំរស់នៅភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។ ប្រភពដដែលបន្តថាមុនពេលកើតហេតុម៉ូតូទាំង២គ្រឿងបានធ្វើដំណើរបញ្ច្រាសទិសគ្នា។លុះពេលមកដល់ចំណុចកើតហេតុម៉ូតូដឹកសាំងបានបត់ឆ្វេងសសៀរតាមចិញ្ចឹមក៏បានបុកគ្នាហើយកំពប់សាំងឆាបឆេះជាមួយនឹងភ្លើងសំរាមដែលដុតនៅក្បែរកន្លែងកើតហេតុតែម្តងធ្វើឲ្យអ្នកបើកបរទាំងសងខាងក្រោកចេញមិនរួចក៏ត្រូវភ្លើងឆាបឆេះរហូតដល់ស្លាប់តែម្តង។ ករណីនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានចុះពិនិត្យទីកន្លែងកើតហេតុនិងនាំយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី។ចំណែកសាកសពបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕  

ជនជាតិចិនម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ នៅស្រុកមណ្ឌលសីមា

កោះកុងៈ ជនជាតិចិន០១នាក់ ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលអោយស្លាប់ នៅស្រុកមណ្ឌលសីមា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទីរសៀល ដែលករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើកើតឡើងដោយម៉ូតូបុករថយន្តពីក្រោយនៅចំណុចមុខក្រុមហ៊ុនអិលវ៉ាយភីគ្រុប ភូមិចាំយាម ឃុំប៉ាក់ខ្លង បណ្តាលអោយស្លាប់០១ នាក់ ប្រុសជនជាតិ ចិន ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត (ដោយរងបួសធ្ងន់ពេកបណ្តាលអោយស្លាប់តែម្តង)។ បច្ចុប្បន្ន…