រថយន្តឡិចស៊ីសRX-300 បុកម៉ូតូកង់បីក្រឡាប់បះជើងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តឡិចស៊ីសRX-300 ១គ្រឿងនិងម៉ូតូកង់បី១គ្រឿងបានបើកបោះពួយជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីនោះក្រឡាប់បះជើងហើយអ្នកបើកបរបានរងរបួសធ្ងន់ព្រមទាំងជ្រុះអីវ៉ាន់រាយប៉ាយពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX-300 ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8068…

រថយន្តលុចស៊ីសបុកម៉ូតូ បណ្ដាលឲ្យជនជាតិម្នាក់រងរបួស នៅខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តលុចស៊ីសបុកម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9475 បើកបរដោយបុរសជនជាតិចិន រងរបួស…

លោកតាអាយុ៨០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់

កំពង់ឆ្នាំងៈ ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លោកតាអាយុ៨០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាលក្រួសក្រហម…

ហាយឡែនឌ័រ បើកលឿនជ្រុលបុកម៉ូតូកង់បីប៉ើងខ្ទាត បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរស-នារី០២នាក់រួមដំណើរជាមួយគ្នា ក្នុងរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ផ្លាកលេខ ខេមរភូមិន្ទ បានបើកបរចេញពីក្នុងដីឡូត៍មួយកន្លែង បានជាន់ហ្គែជ្រុលទៅបុកកង់បី កំពុងធ្វើដំណើរតាមផ្លូវពេញទំហឹង បណ្តាលឲ្យប៉ើងខ្ទាតធ្លាក់ម្ចាស់កង់បី និងអ្នករួមដំណើរ០២នាក់ទៀត បណ្តាលឲ្យរងរបួស ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង…

សូមជួយស៊ែររកសាច់ញាតិផង ពេលនេះម្ចាស់ម៉ូតូកំពុងសង្រ្គោះនៅមន្ទីពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូសង្ស័យដួលខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ បន្សល់ទុកម៉ូតូ កើតហេតុកាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុករងចាំម្ចាស់មកទទួលវិញ៕  

រថយន្តបត់មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យសិស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង០៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលអោយសិស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ប្រុស និងម៉ូតូខូចធ្ងន់មួយគ្រឿង, ចំណែករថយន្តបានបើករត់គេចបាត់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ត្រង់ចំណុចភូមិសំរោង៣…

បង្ក្រាបល្បែងស៊ីសង (បៀរ) ខុសច្បាប់មួយករណី ឃាត់ខ្លួនមនុស្ស០៥នាក់ធ្វើការអប់រំ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៥០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) ០១ករណី ឃាត់អ្នកប្រព្រឹត្តល្បែងចំនួន ០៥នាក់ នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់…

បុរសម្នាក់ បើកម៉ូតូវ៉ាជែងប៉ះដៃចង្កូត បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឧដុង្គ ខណៈពេលដែលយុវជនរូបនោះបានបើកបរម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចខាងលើ បានបើកវ៉ាជែងរថយន្ត ០១ គ្រឿងដែលកំពុងបើកបរស្របទិសគ្នា ហើយបានប៉ះដៃចង្កូតជាមួយនឹងរថយន្តនោះ បណ្តាលឲ្យម៉ូតូដួលខ្ទាតចូលក្រោមកង់ក្រោយរបស់រថយន្ត បណ្ដាលឲ្យរថយន្តកិនស្លាបភ្លាមនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា…

អាសូរណាស់! លោកយាយ​វ័យ​៨៨​ឆ្នាំ​ម្នាក់​ ដើរ​លើ​ទ្រូង​ផ្លូវត្រូវ​រថយន្ត​បុក​ស្លាប់ ​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី​វ័យ​៨៨​ឆ្នាំ​ម្នាក់​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បុក​ពីក្រោយ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​០៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨​ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧៦-៣៧៧​ ស្ថិត​ក្នុងភូមិ​សូ​រិ​យា​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​…

យុវជន២នាក់ ជិះម៉ូតូលឿន ជ្រុលបុករថយន្តព្រូសពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ យុវជន២នាក់ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តម៉ាកព្រូសកំពុងតែបត់ឆ្លងផ្លូវ ចំពាក់កណ្តាលទ្វារពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង ៤០ នាទីយប់ថ្ងៃទី២៣ ខែមិនថុនា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង…