ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង របើកដំបូល

កំពង់ធំៈ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង១៥នាទីរសៀល ស្ថិតត្រង់ចំណុចឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្ត្រាក់០១លើក បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង របើកដំបូល០៣ខ្នង ។ ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស…

Ford Ranger ស្លាកលេខ ភ្នំពេញ 2BA-7399 បុកម៉ូតូអូស៥០០ម៉ែត្រ ម្ចាស់របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញៈ (ព័ត៌មានបឋម)មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ម្តុំផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ដែលមានរថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BA-7399 បានបុកម៉ូតូអូសមួយគ្រឿងប្រហែល៥០០ម៉ែត្រ និងម្ចាស់របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។ មូលហេតុសង្ស័យអ្នកបើកបររថយន្តស្រវឹងស្រា។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងឃាត់អ្នកបើកបរយកទៅផ្នែកជំនាញដើម្បីរងចាំការដោះស្រាយ៕  

ស្រ្តីជនជាតិឥស្លាមម្នាក់ស្លាប់ភ្លាមៗករណីចរាចរណ៍នៅស្រុកកែវសីមា

មណ្ឌលគីរីៈ ការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ៨ និង ៥៥ នាទី ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច ស្ថិតចំណុចក្បែរវិហារធំ ចន្លោះគីឡូម៉ែតលេខ៥២-៥៣ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា…

បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តព្រូសបុករះ បណ្តាលឲ្យរងរបួសធ្ងន់

រតនគិរីៈ នៅវេលាម៉ោង០១និង៣១នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នបុករះ រថយន្តនិងម៉ូតូចំនួន០៣គ្រឿង បណ្តាលឲ្យបុរសម្នាក់ជាបុគ្គលិកធនាគារមួយកន្លែង រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តបង្កមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ…

រថយន្តបែនដឹកដីបុករថយន្តលុចស៊ីស បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកដីបុករថយន្តលុចស៊ីស បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំស្ដុបបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

Update៖ កូនយំឱបសពម្តាយ ខណៈរថយន្តក្រុមហ៊ុនជីបម៉ុងបុកស្លាប់ បន្សល់ទុកឲ្យកូននៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនជីប ម៉ុង បើកបុកម៉ូតូពីក្រោយ និងកិនស្រ្តីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សុខ…

ស្រ្តីជនជាតិចិនម្នាក់បើករថយន្តស្លាកលេខ 2AN-5521 បុកម៉ូតូរបួសធ្ងន់ស្រាល ៣នាក់ រួចបើកគេចចូលក្នុងបាត់បន្សល់ស្លាកលេខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្រ្តីជាជនជាតិចិនម្នាក់ បើករថយន្តឆ្លងផ្លូងបុកម៉ូតូ បណ្តាលឲ្យដួលរងរបួស ២នាក់ធ្ងន់ និងម្នាក់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីមុខអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីជាជនជាតិម្នាក់ បើករថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់០៤នាក់ រួចបើកគេចខ្លួនចូលក្នុងភូមិគ្រឹះ

ភ្នំពេញៈ នៅវេលាម៉ោង១២និង០៥ នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត ស៊េរីទំនើបម៉ាក Rolls Royce បុកម៉ូតូ HONDA DREAM មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរស-នារីចំនួន០៤នាក់រងរបួសធ្ងន់ ហើយបន្តបើករត់គេចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស ព្រំប្រទល់…

បុរសម្នាក់បើកម៉ូតូបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តនិងម៉ូតូ ខណៈពេលកំពុងបើកបរបញ្ច្រាសទិស ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ម្តុំឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA…

កូរេធុនធំបុករះយរថយន្តព្រូសនិងPassAppរងការខូខាតចំណែកអ្នករបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តកូរេមួយគ្រឿងបានបុករះបណ្តាយឲ្យរថយន្តព្រូសនិងPassappរងការខូខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះនៅម្តុំស្ពានដែកចំការដូង ផ្លូវ២១៧ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុដោយរថយន្តកូរេខាងលើជាន់ហ្រ្វាំងមិនស៊ីទើបជ្រុលទៅបុករះបែបនេះ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុខាងលើដើម្បីធ្វើការវាស់វែងយករក្សាទុករងចាំការដោះស្រាយ៕