រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ និង៤០ នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្រ្តីមេម៉ាយម្នាក់ជាកម្មករសំណង់ មានអាយុប្រហែលជាង៤០ឆ្នាំស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រថ្មី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…

រថយន្ត ២គ្រឿងបុកប៉ះគ្នា បណ្ដាលឲ្យភាគីម្ខាងក្រឡាប់ចាក់បន្លែចោលពេញផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចំណុចបញ្ជរបង់ប្រាក់អូរចំណារ ចន្លោះគីឡូម៉ែត្រលេខ១៩៦-១៩៧ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឧញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត០១គ្រឿង ម៉ាក CRV ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ…

បុរសម្នាក់បាក់.កស្លាប់ភ្លាមៗ ករណីសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងសង្ស័យស្រវឹង ដោយបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសំគាល់កន្លែងកាយផ្លូវដាក់លូ ។ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ​នៅចំណុចផ្លូវលំខាងជើងភូមិយាយាអត ឃុំគុត្តសត ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះអ៊ុន ពៅ ភេទប្រុស អាយុ៣២ ឆ្នាំ…

រថយន្ត Ford ស៊េរីទំនើប បើកលឿនរេចង្កូតបុករះក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger បើកបរក្នុងល្បឿនមួយយ៉ាងលឿន ស្រាប់តែរេចង្កូតបុករះដើមឈើនិងរបងដីឡូត៍ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…

ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ២ខ្នង រងការខូចខាត

កំពង់ធំៈ ថ្ងៃចន្ទ ១២កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ២០២១ វេលាម៉ោង ៤និង៣៥នាទី ស្ថិតនៅចំណុចភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ មានករណី ខ្យល់កន្ត្រាក់០១លើក បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ០២ខ្នង របើកដំបូល០២ខ្នង…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខណ្ឌជ្រោយចង្វា

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់…

រថយន្តអគ្គិភ័យជាច្រើនចេញពន្លត់ការឆាបឆេះឃ្លាំងផ្ទុកសំបកកង់រថយន្តយ៉ាងសន្ធោសន្ធៅ នៅស្រុកពញាក្រែក

ត្បូងឃ្មុំៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទី បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីអគ្គិភ័យមួយកន្លែង លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅលោក ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ និងរថយន្ដទឹកពន្លត់អគ្គីភ័យ ក្រុង ស្រុក…

ម៉ូតូបុកគោយន្តកែច្នៃ បណ្តាលឲ្យប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធរងរបួសធ្ងន់

កំពតៈ នៅថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤និង ២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងត្រង់ចំណុចភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣…

អគ្គិភ័យបានឆាបឆេះរោងកម្មករអស់ជាច្រើនបន្ទប់ និងម៉ូតូ២គ្រឿងទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងអស់ជាច្រើនបន្ទប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភព័ព៌មានពីកម្មករនៅទីនោះបានឲ្យដឹងថា នៅមុនពេលហេតុកម្មករបានយកសម្ភារៈផ្សាដែក មកផ្សាតំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ស្រាប់តែកម្ទេចផ្សាដែកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ…

បុរសម្នាក់ជិះម៉ូតូដឹកសាច់គោកាច់ចង្កូត មិនរួចជ្រុលទៅបុករថយន្ត Ford រួចខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀតឲ្យដួលមនុស្សរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសម្នាក់ ជិះម៉ូតូដឹកសាច់គោដាក់រានខាងមុខសង្ស័យលឿន កាច់ចង្កូតមិនរួចទើបជ្រុលទៅបុករថយន្ត និងម៉ូតូ ២គ្រឿងទៀត បណ្តាលឲ្យដួលមានមនុស្សរងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ…