បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបុករះម៉ូតូកង់បី និងរថយន្ត ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន រួចក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូកង់បីមួយគ្រឿងទៀត កំពុងចតស្ងៀម នៅត្រង់ចំណុចស្ថានីយ ប្រេងឥន្ទនៈកាល់ទិច តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយបន្ថែមល្បឿនបើកគេចខ្លួនយ៉ាងលឿន ជ្រុលបុករថយន្តបែនដឹកដីធុនធំមួយគ្រឿងទៀត ម្តុំស្តុបស្ពានដែកចំការដូង ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…

មនុស្ស១២នាក់ស្លាប់ ខណៈខ្យល់ព្យុះវាយប្រហាររដ្ឋ Alabama, សហរដ្ឋអាមេរិក

  (អាត្លង់តា)៖ ខ្យល់ព្យុះត្រូពិកឈ្មោះ Claudette បានផ្ដាច់ជីវិតមនុស្ស ១២នាក់នៅក្នុងរដ្ឋ Alabama ដោយវាបានបោកបក់ឆ្លងកាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងបានបង្កឱ្យកើតមានព្យុះកួចកំណាច Torndoes ដែលនាំមកជាមួយគ្រោះទឹកជំនន់បំផ្លាញផ្ទះសម្បែងរាប់សិបខ្នងផងដែរ។ ខ្យល់ព្យុះកួចដ៏កំណាច Torndoes ដែលត្រូវបានបង្កឡើង នៅក្នុងកំឡុងពេលកើតមានខ្យល់ព្យុះត្រូពិក Claudette បានធ្វើឱ្យមនុស្ស ១០នាក់ស្លាប់ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិក)…

យុវជនម្នាក់ស្លាប់ភ្លាមៗ ករណីជិះម៉ូតូបុកជាមួយរថយន្តនៅក្រុងច្បារមន

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ១៤៤០ស្ថិតក្នុងភូមិខោបសង្កាត់រការធំក្រុងច្បារមនវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខព្រៃវែង1B-3019បើកបរដោយឈ្មោះយ៉េតរ័ត្នធីភេទប្រុសអាយុ២០រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។ សមត្ថកិច្ចបន្តថាខណៈម៉ូតូកំពុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសពណ៌ស្លែពាក់ស្លាកលេខកំពង់ស្ពឺ2B-6959ធ្វើដំណើរបញ្ច្រាសទិសគ្នា(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយសារក្រោយពេលកើតហេតុគេចខ្លួនបាត់)។ ករណីនេះនគរបាលជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដឹកយកទៅរក្សាទុកនៅសាលតម្កល់សព។ចំណែកមធ្យោបាយទាំង២គ្រឿងប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី៕        

កម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួននិងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅខាងលើនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩…

Update៖ នារីបរទេសម្នាក់ បើករថយន្តបុករះ បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ចោលប្តីនិងកូន២នាក់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីបរទេសម្នាក់បើករថយន្តលុចស៊ីស RX300 បុករះម៉ូតូ និងរថយន្ត បណ្តាលឲ្យស្ត្រីកម្មករសំណង់ម្នាក់ស្លាប់ ចោលប្តីនិងកូនប្រុសស្រី២នាក់ នៅវេលាម៉ោង០២និង ៤០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវលំក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះឈ្មោះ…

រថយន្តម៉ាក Ford ស៊េរីទំនើប បុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊េរីទំនើបម៉ាក Ford ស៊េរីឆ្នាំ២០២០ បានបុកគ្នាពេញទំហឹង ជាមួយនឹងម៉ូតូកង់បី ប្រភេទដឹកទំនិញ មួយគ្រឿងរថយន្ត រងការខូចខាតយ៉ាងដំណំកំណាត់មុខ ។ ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ក្នុងទឹកដីបឹងកក់ផ្លូវ R8 កែង113 ស្ថិតក្នុងសង្កាត់ស្រះចក…

រថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង និង នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតិ នៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះវត្តមានកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន…

សម្តេចតេជោ ​ហ៊ុន សែន៖​ ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។…

បុរសម្នាក់បើករថយន្ត បុកគូទឡានបែនដឹកដីចតស្រៀម បណ្តាលឲ្យតៃកុងកៀបស្លាប់ក្នុងកាប៊ីន

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាក SUZUKI មួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត បែនដឹកដីចតស្រៀម តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលតៃកុងកៀបជាប់ក្នុងកាប៊ីនស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្ថិតនៅក្នុហសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ…

ស្លាប់២នាក់ភ្លាមៗករណីបុរសម្នាក់ស្រវឹងស្រាបើកគោយន្តច្នៃបុកជាមួយម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគោយន្តច្នៃដឹងពាងមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់មនុស្ស២នាក់នៅនឹងកន្លែងកើតហេតុ។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង២៣និង១០នាទីថ្ងៃ១៨ខែមិថុនាឆ្នាំ២០២១ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៥៤-២៥៥ក្នុងភូមិរោគោដើមឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះឌិតហាក់ភេទប្រុសអាយុ៥៣ឆ្នាំជាប្រជាការពារឃុំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាអ្នកបើកម៉ូតូ(មិនពាក់មួកសុវត្ថិភាព)ស្លាប់កន្លែងកើតហេតុនិងឈ្មោះបុត្រផាភេទប្រុសអាយុ៤១ឆ្នាំជាប្រជាការពារឃុំនៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីជាអ្នករួមដំណើរម៉ូតូ(មិនពាក់មួកសុវត្តិភាព)ស្លាប់នៅកន្លែងកើតហេតុ។ចំណែកអ្នកបើកបរគោយន្តឈ្មោះណែមចាន់វ៉ាន់ថៃភេទប្រុសអាយុ៣០ឆ្នាំនៅភូមិ-ឃុំប្ញស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវបានឃាត់ខ្លួនបាននៅមុខការ៉ាស់សាំងរហាត់ទឹក។ សមត្ថកិច្ចបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានគោយន្តកែច្នៃមួយគ្រឿងដឹកពាងគ្មានផ្លាកលេខដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិទិសដៅពីជើងទៅត្បូង(បើកបរក្នុងស្ថានភាពស្រវឹង)លុះដល់ត្រង់ចំណុចខាងលើបានរេចង្កូតចូលជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ផលិតឆ្នាំ២០០៩ពណ៌ខ្មៅលេខតួ+លេខម៉ាស៊ីន២៥៣៧៩៨ពាក់ស្លាកលេខន.បI.៣៣២០ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។ចំណែកម៉ូតូរងការខូចខាតធ្ងន់គោយន្តច្នៃខូចស្រាល។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕