ម៉ូតូក្លិកបើកគេចរថយន្ត១គ្រឿង ជ្រុលទៅបុកលុចស៊ីសស៊េរីទំនើប បណ្តាលឲ្យខូចខាតកំណាត់មុខយ៉ាងដំណំ និងរងរបួសម្នាក់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូក្លិកបើកគេចរថយន្តមួយគ្រឿង មិនចាំម៉ាកជ្រុលទៅបុករថយន្តស៊េរីទំនើប១គ្រឿងទៀតម៉ាកលុចស៊ីស LX570 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតផ្នែកកំណាត់មុខយ៉ាងដំណំ ម្ចាស់ម៉ូតូត្រូវរងរបួស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវបេតុងនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ…

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច…

ស្ត្រីម្នាក់បើករថយន្ត ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះរថយន្តពីរគ្រឿង នឹងម៉ូតូមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ស្រ្តីម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះរថយន្តពីរគ្រឿង រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តបុកគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ១០នាទី មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនឹងរថយន្ត ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យខូចខាត រថយន្តមួយគ្រឿងស្រាល និងម៉ូតូមួយគ្រឿងធ្ងន់ រងរបួសធ្ងន់មនុស្សម្នាក់…

នគរបាល​ខេត្តកំពង់ស្ពឺ​ បកស្រាយ​បំភ្លឺ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ ផ្សាយ​ព័ត៌មាន​ចោទប្រកាន់​នគរបាល​ចរាចរណ៍​ថា​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​

ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ សូម​ធ្វើការ​ បកស្រាយ​ជូន​សាធារណជន​ និង​ឆ្លើយ​តប​ ជូន​ក្រុម​បំពុល​ព័ត៌មាន​នៅ​ក្នុង​ប​ ណ្ដា​ញ​ទំនាក់ទំនង​សង្គម​ជ្រាប​ ៖​ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Nou​ Sothea​ Canada​ May​ 28,​ 2021​ បាន​យក​រូបភាព​នគរបាល​ចរាចរណ៍​ និង​រ៉ឺ​ម៉ក​ដឹកអុស​ ដែល​មាន​អ្នក​ជិះ​នៅ​លើ​គំនរ​អុស​​មក​ផុស​ដោយ​ប្រើ​ពាក្យ​ថា​ “​ ទ​ទៀត​ហើយ​…

Update៖ ប្រពន្ធយំស្ទើរគាំង ខណៈដែលប្តីជិះម៉ូតូទៅធ្វើការត្រូវរថយន្តដាច់កង់ខ្ទាតមកបុក បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរ៉េ ខណៈពេលដែលបើកសុខៗ ស្រាប់តែដាច់កង់ខ្ទាតមកត្រូវបុរសម្នាក់កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលាពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពរងគ្រោះមានឈ្មោះ បូ ចាន់នី អាយុ ២៩ឆ្នាំ…

ជនជាតិចិនម្នាក់ បើករថយន្តអូឌីស៊េរីទំនើប ១គ្រឿង គេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកគេចម៉ូតូ ជ្រុលទៅបុកសណ្ឋាគារ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក អូឌីឃ្យូស្វែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1799 បើកដោយបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ។…

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង…

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​លទ្ធផលនៃ​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ថ្មី​មួយ ទៅ​លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​លទ្ធផលនៃ​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ថ្មី​មួយ ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​ទាំងឡាយ​របស់​ខ្លួន ទៅ​លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែលបាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។ មុន​ពេល​ឡើង​យន្តហោះ Air Force One ទៅ​បំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​Cleveland រដ្ឋ​Ohio កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​នឹង​បង្ហាញ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការពិនិត្យ​ឡើង​វិញ​ដែល​មាន​រយ:ពេល​៩០ថ្ងៃ​«លើកលែង​តែ​មាន​អ្វី​ដែល​ខ្ញុំ​មិន​ដឹង»។ លោក Biden បាន​បញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​ជាថ្មី​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ​ជុំវិញ​ការ​ប្រមើលមើល​កាន់តែ​ច្រើនឡើង​ដែល​ថា ជំងឺ​កូវីដ១៩ អាច​កើត​ចេញ​ពី​មន្ទីរ​ពិសោធន៍​មួយ​របស់​ចិន ដោយ​សន្យា​ថា​នឹង​ចំណាយ​ធនធាន​បន្ថែម​ទៀត…

វ៉ាជែងរថយន្តត្រូវម៉ូតូ១គ្រឿងទៀតកៀរបណ្តាលឲ្យដួលខ្ទៀតមនុស្សចូលកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២ នឹង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូជិះឡើងវ៉ារថយន្តពីជើងទៅត្បូង ត្រូវម៉ូតូគេដែលកំពុងបើកបញ្ច្រាសទិសគ្នាបានកៀរដួលខ្ទៀតមនុស្សចូលក្រោមរថយន្តខាងក្រោយបណ្តាលឲ្យរថយន្តកិនស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន ហេតុការណ៍នេះនៅចំណុចម្តុំទួលស្លែងស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ តាកែវ…