រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ បណ្តាលឲ្យកិនស្លាប់
ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូ ទាក់ដៃចង្កូតដួល ខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនពីលើ ខណៈជិះម៉ូតូស្របគ្នា កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនៅឡើយ…