ភាព​តានតឹង​កើន​ឡើង​នៅ​ ប្រទេស​អ៊ីរ៉ាក់​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​មេបញ្ជាការ​កងជីវពល​ ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម

ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​រដ្ឋធានី​ របស់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការ​ចាប់​ខ្លួន​មេបញ្ជាការ​កងជីវពល​ ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម ដែល​ជំរុញ​ឲ្យ​ផ្ទុះ​ជា​ជម្លោះ​ដ៏​គ្រោះថ្នាក់​ ដោយ​ក្រុម​អ្នកគាំទ្រ​ទាហាន​ប៉ា​រ៉ារបស់​អ្នកទោស​រូប​នេះ និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​។​ ​វិធានការ​សន្តិសុខ​ដែល​មាន​រឹត​បន្តឹង​ខ្លាំង ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ទីក្រុង​បា​ដា​ដ​កាលពី​ព្រលប់​ថ្ងៃ​ពុធ ​ហើយ​គេ​បាន​ឃើញ​ទាហាន​កំពុង​រាតត្បាត ​នៅ​តំបន់​ផ្សេងៗ​ក្នុង​ទីក្រុង​នេះ​។​ យោធា​អ៊ីរ៉ាក់​បាន​និយាយ​នៅ​សេចក្ដីថ្លែងការណ៍​មួយ​ថា ការ​ប្រឈម​ដាក់គ្នា​នេះ​បាន​ចាប់ផ្ដើម ​បន្ទាប់ពី​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​កង​ជីវពល​កាលពី​ព្រលឹម​ស្រាង​ៗ លោក កា​ស៊ីម មហា​មូ​ត ម៉ូ​ស្លេ ដោយ​ផ្អែកលើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ និង​ដី​ការ​ចាប់ខ្លួន​ពី​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម​។…

ជនជាតិថៃ បើករថយន្តដឹកដំឡូងមី បណ្តាលឲ្យក្រឡាប់ រងរបួសតៃកុងម្នាក់

ប៉ៃលិនៈ នៅវេលាម៉ោង២០ និង៤០នាទីថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯងចំនួន០១លើក ប្រភេទរថយន្តថៃ សណ្តោងរ៉ឺម៉ក ដឹកដំឡូងមី កើតឡើងនៅចំណុចខាងកើតបន្ទាយ៦២ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន…

រថយន្តសាំយ៉ុង១គ្រឿង បើកបរក្នុងល្បឿនលឿនបុកម៉ូតូពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតាក់ស៊ីម៉ាកសាំយ៉ុង មួយគ្រឿង បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យ ខណៈម្ចាស់រថយន្តភ័យពេករត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមុខ្លោងទ្វារចូលបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា…

ម៉ូតូបើកជ្រុលបុករថយន្តស៊េរីទំនើប១គ្រឿង បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកជ្រុលបុករថយន្តស៊េរីទំនើប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវភ្លោះ១១០ កែងផ្លូវ៥៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្តម៉ាកលុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BC 8888…

Update៖ យុវជនម្នាក់ ខ្ចីម៉ូតូអ៊ំប្រុសជិះទៅលេងឪពុកម្តាយនៅធ្វើស្រែ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់ បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូទៅលេងឪពុកម្តាយ នៅធ្វើស្រែ ឯស្រុកអូរជ្រៅ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣…

បុរសម្នាក់បើកម៉ូតូរ៉ឺម៉កបុករថយន្តស៊េរីទំនើបម៉ាក អាល់ហ្វា បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូរ៉ឺម៉កប៉ះគ្នាជាមួយគ្នា រថយន្តស៊េរីទំនើប ម៉ាក អាល់ហ្វា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7689 បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖…

រថយន្តលុចស៊ីស RX330 បុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវវាងក្រុងទឹកថ្លា ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងស្រីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រថយន្តលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-4767…

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះខូចខាតបង្គោលភ្លើង ១ដើម នៅក្រុងសៀមរាប

សៀមរាបៈ ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះបង្គោលភ្លើង០១ដើម នៅផ្លូវបេតុងកែងបច្ឆាវត្តព្រះឥន្ទកោសីយិ៍ ស្ថិតនៅក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម…

ម៉ូតូរ៉ឺម៉កបុករថយន្តស៊េរីទំនើប១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូរ៉ឺម៉កបុករថយន្តស៊េរីទំនើប១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យ ។…

ម៉ូតូ២គ្រឿងបើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ស្រាល២នាក់ នៅខេត្តកោះកុង

កោះកុងៈ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុក និង ម៉ូតូបុកគ្នា ខាងត្បូងវត្តទេពនិមិត្ត ក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្ដាល ឲ្យមនុស្សរងរបួស០២នាក់ស្រី ត្រង់ចំណុចភូមិ៣ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយឈ្មោះ សួស ហ្សុងលីហ្សា…