ខេត្តស្ទឹងត្រែង៖ ៤នាក់ រងរបួសធ្ងន់ស្រាល ស្លាប់ម្នាក់ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ
ស្ទឹងត្រែង៖ មនុស្សម្នាក់បានស្លាប់ និងមនុស្សចំនួន ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨នឹង០២នាទី លើផ្លូវលេខ០២ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ឯក ហុង យូ ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ…