ករណីរថយន្តដាច់ហ្រ្វាំងបណ្ដាលឲ្យក្រឡាប់​ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យៈ នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់កើតឡើងលើផ្លូវលេខ៦៧B ចន្លោះបង្គោលគីឡូលេខ(១៣២~១៣៣) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្កឡើងដោយរថយន្តម៉ាក HINO សណ្តោង ពណ៌ស ពាក់ស្លាកលេខ 70-9573 ដឹកជីចេញពីច្រកអន្តរជាតិជាំ ខូចខាតធ្ងន់ ១-…

ម៉ូតូបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

កោះកុងៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុក និងម៉ូតូរ៉ឺម៉ក បើកបរបញ្ច្រាសទិសគ្នា ចំណុចមុខសាលាបឋមសិក្សាឬស្សីជ្រុំ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ជនបង្កឈ្មោះ រឿន រុន ភេទប្រុស អាយុ…

ខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ខ្នង ក្នុងនោះធ្ងន់០១ខ្នង លើ០៤ឃុំនៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បានបង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅស្រុកនេះ ចំនួន១៧ខ្នង រងការខូចខាតរបើកដំបូលស័ង្កសី ក្នុងនោះមាន០១ខ្នងបានដួលរលំខូចខាតទាំងស្រុង នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ យោងតាមការឲ្យដឹងពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មេឃធ្លាក់ឧ្លៀងលាយជាមួយនឹងខ្សល់កន្ត្រាក់បានបោកបង់យ៉ាងខ្លាំង នៅវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ ក្នុងនោះរបើកដំបូលស័ង្កសីចំនួន១៦ខ្នង…

អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់

អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)…

ករណីភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំ និងរបើកដំបូលផ្ទះពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២រំលងអាធ្រាត្រមានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះមួយខ្នងទំហំ ០៧ម៉ែត្រគុណនិង០៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី។ ម្ចាស់ផ្ទះឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ នៅភូមិជ្រៃកោងកើត…

​ឥណ្ឌាកំពុង​មានវិបត្តិ​ខ្វះ​ថ្នាំ​និង​អុកស៊ីហ៊្សែនយ៉ាងធ្ងន់ធ្ងរ ខណៈទ្វីប​អាហ្រ្វិក​វិញ​កំពុង​តាមដាន​វិបត្តិ​ ​នៅ​ឥណ្ឌាដោយព្រួយបារម្ភ​

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​លេខ​ ២ ​នៅ​លើ​ពិភពលោក​នេះ ​កំពុង​មានវិបត្តិ​យ៉ាង​ខ្លាំង ​រហូត​ហួស​សមត្ថភាព​របស់មន្ទីរពេទ្យ ​និង​កន្លែង​បញ្ចុះ​សព ​ដែលខ្វះ​ថ្នាំ​និង​អុកស៊ីហ៊្សែន និង​មានការ​រាំងស្កាត់​យ៉ាង​តឹងរ៉ឹង​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ធំៗ។​ ទោះ​បី​ជា​ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ក៏ដោយ ​ក៏ប្រទេស​នេះ​មិន​មាន​ស្តុក​ថ្នាំគ្រប់គ្រាន់ ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​នៅរលក​ទីពីរ​ដ៏​គ្រោះថ្នាក់​នោះ​ទេ។​ ប្រជាជន​ប្រហែល ​៩% ប៉ុណ្ណោះ​នៃ​ប្រជាជន​ ១.៤០០ លាន​នាក់ ​របស់​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​ចាប់​តាំងពី​ខែ​មករា។ ដោយ​ឡែក​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP បាន​រាយការណ៍​ថា…

សូមប្រុងប្រយ័ត្ន! កូនស្រីតូចអាយុ ៣ខួប លូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យរេបុកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿង បើកបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ស្ថិតទល់មុខវិទ្យាល័យបឹងត្របែកផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0534 អ្នកបើកបរឈ្មោះ យ៉ន សុភណ្ឌ…

ឆ្មាំសមុទ្រលីប៊ី​ បានឃាត់សង្គ្រោះបានជន​អន្តោប្រវេសន៍​ ឆ្លងទូក​ទៅ​អឺរ៉ុប ចំនួន​​ជាង​៦០០នាក់​

ចន្លោះពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ចុងសប្តាហ៍កន្លងទៅនេះ ក្រុមឆ្មាំសមុទ្រលីប៊ី បានឃាត់សង្គ្រោះបានជន​អន្តោប្រវេសន៍ឆ្លងទូក ចំនួន៣ក្រុមផ្សេងគ្នា។ ក្រុមទីមួយ​មានមនុស្ស​ ១៣២នាក់ ក្រុមទី២មានមនុស្ស​១៧២នាក់ និងក្រុមទី​៣ មាន​មនុស្ស​៣៣៤នាក់ ភាគច្រើនសុទ្ធតែជាប្រជាជនមកពីទ្វីបអាហ្វ្រិក។ ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបាន​ក្រុមឆ្មាំសមុទ្រលីប៊ី បញ្ជូនយកទៅអង្គភាពប្រយុទ្ធប្រឆាំងនឹង​អន្តោប្រវេសន៍ខុសច្បាប់ របស់​ក្រសួង​​មហាផ្ទៃលីប៊ី។ អង្គការអន្តរជាតិដើម្បី​ជនភៀសខ្លួន (OIM) បានបញ្ជាក់ឲ្យដឹង ថា​៤៨ម៉ោងចុងក្រោយនេះ គេពិតជាបាន​បញ្ជូន​ជំនួយសង្គ្រោះបន្ទាន់…

បុគ្គលិកដឹកទំនិញ Foodpanda បើកបុកកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៅក្នុងតំបន់ក្រហមបណ្តាលឲ្យរងរបួស

ភ្នំពេញៈ លោក ម៉េង វិមានតារា បានចុះសួរសុខទុក្ខមន្ត្រីនៅមន្ទីរពេទ្យ ដែលរងគ្រោះថ្នាក់ ដោយបុរស់ម្នាក់ជាបុគ្គលិកដឹកទំនិញ Foodpanda បេីកបុកនៅក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី៣ នៅរសៀលថ្ងៃនេះ លោកអនុសេនីយ៍ត្រី សុន ពន្លឺ ជាម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកវរសេនីយ៌ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឧបត្ថមជាថវិកា…

តុលាការសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុគ្គលចំនួន០៣នាក់ពីបទៈ រារាំងដល់ការអនុវត្តវិធានការបិទខ្ទប់

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តុលាការសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុគ្គលចំនួន០៣នាក់ពីបទៈ រារាំងដល់ការអនុវត្តវិធានការ ដែលមានដូចខាងក្រោម៖ ១-ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣…