ខ្យល់បក់បោកខ្លាំងលាយភ្លៀងធ្លាក់ផងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១៤ខ្នងរងការខូចខាត ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីខ្យល់បក់បោកខ្លាំងនិងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖ -នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង -នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ…

រថយន្តបែនដឹកដីអកសឺ វេចង្កូតឡើងលើបង្កាន់ដៃស្ពាន នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃ៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤០នាទីព្រឹក ចំណុចស្ពានឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានរថយន្តមួយគ្រឿងម៉ាក់ KIA ប្រភេទ បែនដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.2376 បើកបរដោយឈ្មោះ ផល សុភ័ស្ត…

ក្មេងប្រុសម្នាក់ រត់ចូលកង់រថយន្ត ខណៈកំពុងបើកបរ បណ្តាលឲ្យកិនស្លាប់ នៅកន្លែងកើតហេតុ

កំពង់ឆ្នាំងៈ នៅថ្ងៃ ព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង០០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ក្មេងប្រុសម្នាក់រត់ចូលកង់រថយន្តដឹកដី បណ្តាលឲ្យកិនស្លាប់ នៅកន្លែងកើតហេតុ លើផ្លូវក្រាលកៅស៊ូលេខ៥០-សេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិអណ្តូងរនុក…

គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ ១០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ទី០៥ ខែឧសភា២០២១វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលអោយប៉ះពាល់ចំនួន០២ឃុំ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ១/ឃុំ ស្វាយ ធ្វើអោយប៉ើងដំបូលផ្ទះពលរដ្ឋឈ្មោះ រឹម សូម ភេទប្រុស​ អាយុ ៣០ឆ្នាំ នៅភូមិស្វាយផ្អែម ឃុំស្វាយ បណ្តាលអោយខូចស៊ីប្រូចំនួន ១១សន្លឹក។…

យុវជនម្នាក់ ជាសិស្សសាលា ជិះម៉ូតូដួលដោយខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ព្រះសីហនុៈ នៅវេលាម៉ោង៨យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង យុវជនម្នាក់ជាសិស្សសាលា បានជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់នូវអាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមដងផ្លូវ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ឌិន ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ៣…

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២៥ខ្នង នៅស្រុកសំពៅលូន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣នឹង៣០នាទី មានករណីភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៥ខ្នង ក្នុងនោះខូចខាតដំបូលស័ង្កសី សរុបចំនួន ១៤៦សន្លឹក នៅស្រុកសំពៅលូនប៉ះពាល់២ឃុំគឺ ឃុំសន្តិភាព និងឃុំជ្រៃសីមា។ តាមការរាយការណ៍ពីសមត្ថកិច្ច នៅឃុំសន្តិភាព រងការប៉ះពាល់ផ្ទះពលរដ្ឋចំនួន ១០ខ្នង របើកដំបូលស័ង្កសីស្មើនឹងចំនួន…

របួសធ្ងន់២នាក់ករណីរថយន្តដឹកទំនិញធុនធ្ងន់បុកម៉ូតូកង់បីរួចក្រឡាប់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង ៥០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញធុនធ្ងន់ និងម៉ូតូកង់បី និងរថយន្តធុនតូច បណ្តាលអោយមនុស្សចំនួន ០២នាក់…

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាត និងបាត់បង់សម្ភារៈអស់ជាច្រើន នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៧និង១០ នាទីយប់ ស្ថិតក្នុងក្រុមទី០៩ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះពលរដ្ឋ១ខ្នង…

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅស្រុកកៀនស្វាយ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៏មួយដែល រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ មនុស្ស ០១ នាក់ កើតហេតុថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤០នាទី នៅ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល…

រន្ធត់ណាស់! រថយន្តដឹកឥដ្ឋ១គ្រឿង បើកចុះចំណោទភ្នំជាន់ហ្វ្រាំងមិនស៊ីក្រឡាប់ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក បង្កឡើងដោយខ្លួនឯង រថយន្តដឹកឥដ្ឋ១គ្រឿងបើកចុះចំណោទភ្នំជាន់ហ្វ្រាំងមិនស៊ីក្រឡាប់ បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តដឹកឥដ្ឋ១គ្រឿងម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ…