រថយន្តស្រាបៀរ Anchor ពន្លះគូទរថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសជាច្រើននាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស្រាបៀរ Anchor បុករថយន្ដមួយគ្រឿង នៅចំណុចចុះចំណតពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៤-១០៥ ស្ថិតនៅក្នុង ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច…

ស្រីស្រស់ បើកលុចស៊ីស NX-200t ស្លាកលេខ ភ្នំពេញ2BC-2228 បុកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកដោយនារីម្នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្តបែកកង់ដាច់កាឡេ ទៅមុខលែងរួច។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ១០៥ ជាប់របងសាលាយុគន្ធរ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។ រថយន្តបង្កម៉ាក…

Update៖ រថយន្តបត់ឆ្វេងមិនស៊ីញ៉ូ ម៉ូតូទៅត្រង់ជាន់ហ្វ្រាងដួល កៀបជាប់កង់រថយន្តស្លាប់

ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូឌុក និងរថយន្តតាកូម៉ា ខណៈរថយន្តបត់ឆ្វេង មិនបានស៊ីញ៉ូម៉ូតូ ទៅត្រង់ជាន់ហ្វ្រាងអូសដួល កៀបជាប់កង់រថយន្តស្លាប់ កាលពីវេលាម៉ោង ៨និង៥នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចទល់មុខគូបូតាភ្នំពញ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។…

បុរសម្នាក់ ជិះម៉ូតូ ប៉ះកន្ទុយរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកទ្រាំង

តាកែវៈ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បើកប៉ះកន្ទុយរ៉ឺម៉កម៉ូតូ ស្ថិតត្រង់ចំណុចភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ រ៉ឺម៉កម៉ូតូបើកបរដោយឈ្មោះ អ៊ឹន សាវ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ…

Update៖ រថយន្តតួរីសរត់ឈ្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២នាក់ និងរបួសជាច្រើននាក់

ព្រះសីហនុៈ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៩ មានករណីរថយន្តតួរីសរត់ឈ្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស លើផ្លូវបេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ រថយន្តខាងលើ ម៉ាក SSANGYON ពណ៌ស…

រថយន្ត និងម៉ូតូប៉ះគ្នាទាំងព្រឹក បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តប៉ះគ្នា បណ្ដាលឲ្យបុរសម្នាក់ បាត់បង់ជីវិត នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កើតហេតុនៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News…

ទើបមកភ្នំពេញបាន ១ម៉ោង ស្រាប់តែជួបគ្រោះថ្នាក់ ត្រូវរថយន្តកិនស្លាប់ចោលប្រពន្ធកូន

ភ្នំពេញៈ បុរសម្នាក់ បានទៅលេងប្រពន្ធកូននៅស្រុកកំណើរ រួចក៏ត្រឡប់មកភ្នំពេញវិញដើម្បីធ្វើការ តែជាអកុសលនៅពេល ជិះម៉ូតូមកខាងក្រៅការដ្ឋាន ត្រូវរថយន្តកុងតឺន័របើកកៀរ និងកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុន ក្រេនស្ទារ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ( ផ្លូវវិមានឈ្នះឈ្នះ) ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ…

ទឹកភ្នែកម្តាយស្រក់ស្ទើខ្សោះខ្លួន ! បន្ទាប់ពីកូនត្រូវគោយន្តកន្ត្រៃកិនក្បាលបែកធ្លាយខួរស្លាប់ ភ្លាមៗ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណៈ ពេលរត់ទៅតោងគោយន្តកន្ត្រៃដឹកធុងបាស និងមេក្រូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្នុងបរិវេណវត្តរលំជ្រៃ ស្ថិតក្នុងភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកអធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកបានឲ្យដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះ ឡិ តុលា…

Updateរន្ធត់ណាស់ស្រ្តីម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ដោយរថយន្តបុកជាមួយម៉ូតូនៅ ស្រុកជីក្រែង

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ស្លាប់និងរបួស ម្នាក់ធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិ៦ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។ នៅមុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សប្រភេទដឹកទំនិញ2.5តោនពាក់ស្លាកលេខសៀមរាប 3A.2212 បើកបរពីកើតទៅលិចបើកបរដោយមនុស្សមិនគាល់អត្តសញ្ញាណបានគេចខ្លួនបាត់។ ចំណែកអ្នកបើកបរម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1X.0417 មានឈ្មោះមុំ ស៊ីដា ភេទស្រីអាយុ16ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំឬស្សីលក…

ផាស់អាប់បោះពួយបុករថយន្តហាឡែនឌ័រពេញទំហឹងក្រឡាប់អ្នកបើករងរបួសស្រាល

ភ្នំពេញៈ ផាស់អាប់មួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងពេញទំហឹងបណ្តាលឲ្យក្រឡាប់តែសំណាងល្អអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ផ្លូវបេតុងក្នុងបុរីពិភពថ្មីឈូកវ៉ា១ ភូមិច្រេសថ្មី សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ។ រថយន្តរងគ្រោះម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-1989 រងការខូចខាតកំពិតខាងជំហ៊ាងឆ្វេងបើកបរដោយបុរស ឈ្មោះឡឹក ពន្លក ភេទប្រុសអាយុ៣០ឆ្នាំមាន ទីលំនៅកើតហេតុខាងលើ។ អ្នកបើកម៉ូតូកង់បី ឈ្មោះសួន សុខលីម…