ម៉ូតូពីរគ្រឿងបុកគ្នា នៅមុខសណ្ឋាគារសួនរីករាយ របួសមនុស្ស ៣នាក់

ប៉ៃលិនៈ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ នៅចំណុច មុខសណ្ឋាគារសួនរីករាយ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់ ស្ថិតក្នុងភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនបង្កឈ្មោះ ម៉ៅ សំអាត ភេទប្រុស…

រថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើង របួសមនុស្សជាច្រើននាក់

សៀមរាបៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដមួយគ្រឿង ក្រឡាប់ខ្លួនឯង នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅក្នុងទឹកដីភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ រថយន្ដខាងលើម៉ាក ប៉ាសារូ ONG 2008 ធ្វើដំណើរពីជើងទៅត្បូង ដឹកគ្នាចំនួន៦នាក់…

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន! មានករណីឆ្មាខាំមនុស្សស្លាប់ទៀតហើយ

ស្វាយរៀងៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវឆ្មាខាំរយៈពេលមួយសប្ដាហ៍ ស្ថិតនៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ ពៅ មល់ អាយុ៣២ ឆ្នាំ (ស្លាប់) និងប្រពន្ធឈ្មោះ ហែម ស៊ីនួន…

គោ​យន្ត​កន្ត្រៃ​២​គ្រឿង​ បើក​វ៉ា​ជែង​គ្នា​ ក្រឡាប់​រង​របួស​មនុស្ស​ធ្ងន់​ស្រាល​ ៣​នាក់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​៣​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​គោ​យន្ត​កន្ត្រៃ​ បើក​វ៉ា​ជែង​គ្នា​រួច​ក្រឡាប់​ធ្លាក់​មនុស្ស​ជិះ​លើ​គោ​យន្ត​ពេញ​ផ្លូវ​ ។​ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ នា​វេលា​ម៉ោង​១៦​និង​៤០​នាទី​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ សន​ គង់​ ភេទ​ ប្រុស​ស្ថិត​ក្នុងភូមិ​បួរ​ច្រេស​ ឃុំ​តា​លោ​ស្រុក​បាកាន​…

លុចស៊ីស ស្លាកលេខបាត់ដំបង 2B-3958 ប៉ះគ្នាជាមួយម៉ូតូ ស្លាប់ និងរបួស ៣នាក់

បាត់ដំបងៈ នៅវេលាម៉ោង ២ និង៥០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ច្រាស់ទិសគ្នាពីត្បូងទៅជើង ត្រង់ចំណុចផ្លូវចូលទំនប់ពហុបំណង ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ម៉ូតូម៉ាក zoomer x ពណ៌ក្រហមលាយស ពាក់ស្លាកលេខបាត់ដំបង…

ជំនួយការមេធាវីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកគិរីវង់

តាកែវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង ៣និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកកៀររថយន្តពីមុខ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល ស្ថិតត្រង់ផ្លូវបំបែកជាបួន ក្នុងភូមិជ្រោយស្លែង សង្កាត់គិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ម៉ូតូបង្កម៉ាក ស្កុបពី ពណ៌ស គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ស៊ុន…

សង្ស័យរថយន្តរបស់ភូមិភាគ៤ ស្លាកលេខ ខេមរភូមិន្ទ06 2-0504 បុកវិមានឯករាជ្យ

កំពង់ធំៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ត្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ06 2-0504 បានជ្រុលហោះបុកឡើងវិមានឯករាជ្យ ក្នុងទីរួមខេត្តកំពង់ធំ ដែលកំពុងសាងសង់ បណ្ដាលឲ្យជាប់ទើររថយន្តលើខឿន។ ករណីនេះ មិនបង្កឲ្យមានអ្នករបួសនោះទេ កើតហេតុវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ…

សូមជួយ Share រកសាច់ញាតិគាត់ផង! ហ៊ីយ៉ាន់ដាយ បុកម៉ូតូឆេះខ្ទេច ស្លាប់បុរសម្នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ១១ និង២៤នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ ខូចខាតម៉ូតូ និងរថយន្ត ២គ្រឿង។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង…

ព្រលឹងចុងសក់! ព្រលប់មិនទាន់ រថយន្តបាឡែន ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

រតនគិរីៈ នៅវេលាម៉ោង ៦ និង២០នាទីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះចំការឈ្មោះមឿន លឿនស្ថិតនៅភូមិវ៉ងឃុំកាចូន ស្រុកវើនសៃ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបាឡែនបើកក្រឡាប់ដោយខ្លួនឯង ស្លាប់ម្នាក់ របួស៧នាក់ (ធ្ងន់៤នាក់ ស្រាល ៣នាក់)។ ជនរងគ្រោះទាំងនោះមានឈ្មោះដូចខាងក្រោម៖ ១. នួន ស្រីនាង…

កសិករស្រីម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ រថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 3A-0906…