ក្រុមសមត្ថកិច្ចជំនាញ បើកការស៊ើបអង្កេតជាថ្មី លើករណីឃាតកម្មសម្លាប់កុមារអាយុ១៤ម្នាក់ កាលពីជាង២ខែមុន នៅខេត្តកំពង់ចាម
កំពង់ចាម៖ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញពីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចុះទៅមើលទីតាំងកន្លែងកើតហេតុជាថ្មីម្តងទៀត និងធ្វើកោសល្យវិច័យទៅលើវត្ថុតាងមួយចំនួនដែលបានដកហូតមករក្សាទុក ក្នុងការស៊ើបអង្កេតទៅលើឃាតកម្មរបស់កុមារីអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ក្រុមការងារចម្រុះ JULIET21 ត្រូវបានបង្កើតឡើងនៅថ្ងៃទី១…