Update៖ សមត្ថកិច្ចឃាត់ខ្លួនប្អូនស្រីម្នាក់ សង្ស័យចាក់សម្លាប់បងប្រុសបង្កើត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត
ភ្នំពេញៈ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីបងប្អូនបង្កើតឈ្លោះប្រកែកគ្នា ឈានដល់ការប្រើហិង្សាដោយសង្ស័យលើ ប្អូនស្រីយករបស់មុតស្រួច ចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នាវេលាយប់ថ្ងៃទី១៧…