កងរាជអាវុធហត្ថ៣ខេត្ត ដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំបែកសំណុំរឿងករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង ក្រោយស៊ើបអង្កេតស្រាវជ្រាវអស់៣ឆ្នាំ

កណ្តាលៈ ករណីឃាតកម្មមួយដែលកើតឡើងកាលពីចុងឆ្នាំ ២០១៥ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពមួយនៅសល់តែគ្រោងឆ្អឹងនិងសំលៀកបំពាក់ នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង១៥នាទី។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ អហ ខេត្តបន្ទាយមានជយ័…

អាណិតណាស់! ជំងឺធ្វើទុក្ខខ្លាំងពេកធ្វើការមិនកើត រហូតដេកស្លាប់ក្នុងរោងចម្ការ

មណ្ឌលគិរីៈ លោកអធិការក្រុងសែនមនោរម្យ បានប្រាប់ Post News ថា មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់នៅក្នុងរោងចម្ការមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី​ថ្ងៃត្រង់ទី១​ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចម្ការលោកលីដាអេ ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ប្រាក់ សំរិទ្ធ…

បុរសម្នាក់ ចាញ់បោកគេអស់ម៉ូតូ១គ្រឿងទាំងព្រឹក!!

ភ្នំពេញៈ បុរសម្នាក់ បានចាញ់បោកជនខិលខូចប្រុសស្រី២នាក់ បណ្ដាលឲ្យអស់ម៉ូតូ១គ្រឿងទាំងព្រឹក ខណៈដែលបុរសរងគ្រោះរូបនោះ ជិះម៉ូតូ១គ្រឿងដឹកប្រពន្ធទៅធ្វើការរោងចក្រ ហើយបានឆ្លៀតពេល រត់ម៉ូតូឌុបនិងបានឌុបប៉ះចំជនខិលខូចខាងលើនោះដោយមិនដឹងខ្លួន បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៏។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបុរីពីភពថ្មី ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសរងគ្រោះខាងលើមានឈ្មោះ…

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន!

តាកែវៈ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាក់ស្ដែងករណីដឹកជញ្ជូននិងជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យ២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទី១ឈ្មោះ ជិន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខសញ្ញាចែលចាយ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់…

ល្បែងជល់មាន់ កំពុងតែកក្រើកនៅទឹកដីស្រុកបាទី!

តាកែវៈ ល្បែងស៊ីសង ជល់មាន់ ដែលល្បីយូរហើយនៅទឹកដីស្រុកបាទី ខេត្តតាកែវ ដែលកំពុងជល់លេងយ៉ាងកក្រើក និងបានវង្វក់ស្មារតីរបស់ក្រុមញៀនល្បែង ធ្វើឲ្យភ្លេចបាយ ភ្លេចទឹក។ មិនតែប៉ុណ្ណោះ ធ្វើឲ្យក្រុមអ្នកញៀនល្បែងទាំងនោះលក់ឡានម៉ូតូ ដី ផ្ទះសម្បែងយកលុយមកលេងភ្នាល់គ្នារាប់ពាន់ រាប់ម៉ឺនដុល្លារ ថែមទៀតផង។ បើតាមប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានPost Newsថា សង្វៀនជល់មាន់ដែលល្បី និងដុះស្លែជាងគេនោះ មានទីតាំងនៅភូមិដើមស្នួល…

ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ដកហូតថ្នាំញៀនសរុប១០កញ្ចប់!

តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post Newsថា ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ជាលទ្ធផល ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ទី១មានឈ្មោះ អ៊ិន…

ជិះម៉ូតូឌុបប្រពន្ធកូន ដួលខ្ទាតចូលក្រោមរថយន្តរបួសធ្ងន់ស្រាល៣នាក់

តាកែវៈ លោកអធិការរង ស្រុកបាទីបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើងបន្ទាប់ពីម៉ូតូមួយគ្រឿង ជិះឌុបគ្នា៣នាក់ បានដួលខ្ទាតចូលក្រោមរថយន្តរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៥-៣៦ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ប្រភពព័ត៌មានបានឲ្យដឹងថា…

ថ្ងៃទី២សម្រាប់បុណ្យចូលឆ្នាំ រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ក៏មានបងប្អូនមកលេងកម្សាន្តផងដែរ

តាកែវៈ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលបងប្អូនជាពលរដ្ឋខ្មែរទាំងអស់ បានឈប់សម្រាកពីការងារខ្លះទៅលេងកម្សាន្តនៅឯស្រុកកំណើត និងខ្លះទៀតនាំក្រុមគ្រួសារ បងប្អូន ដើរលេងកម្សាន្តតាមបណ្តារមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងបើក្រឡេកមកមើលរមនីយដ្ឋានទេសចរណ៍ទន្លេបាទី ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់តាសិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលមកលេងកម្សាន្តសម្រាកលម្ហែកាយយ៉ាងច្រើនកុះករផងដែរ ដោយមិនសូវមានសភាពស្ងប់ស្ងាត់នោះទេ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា ក្នុងនោះមានពលរដ្ឋខ្លះរអ៊ូរទាំ ចំពោះតម្លៃគ្រែអង្គុយ ដោយលើកឡើងថាមានតម្លៃថ្លៃចន្លោះពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល…

Update : រថយន្តក្រុមហ៊ុនថាយហ្គើបើកចេញពីក្រុមហ៊ុនត្រូវម៉ូតូបុកពេញទំហឹង របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ ភ្នាក់ងារPost Newsបានឲ្យដឹងថា រថយន្តក្រុមហ៊ុន ថៃហ្គើ បើកចេញពីកន្លែងជួសជុល បត់មិនបានមើលឆ្វេងស្តាំ ត្រូវម៉ូតូបុករងរបួសធ្ងន់ និងស្រាល២នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី ៤ ខែ មេសា…