ប៉ុន្មាន ឈុតនេះ! អ្នកម្តាយ សម័យថ្មី គង់ ចាន់ស្រីមុំ សិចស៊ី មិនធម្មតា
(ភ្នំពេញ)៖ ជាមួយនឹងដងខ្លួនស្រលូន និងចូលចិត្តថតរូបបញ្ចេញម៉ូតប្លែកៗផងនោះ គង់ ចាន់ស្រីមុំ តែងដឹកដៃគ្រួសារតូចរបស់នាងថតរូបលេងកម្សាន្ត និងធ្វើដំណើរកម្សាន្តជារឿយៗផងដែរ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាស្រីរាងតូចច្រឡឹងរូបនេះ កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបភាពប៉ុន្មានសន្លឹកដែលសិចស៊ីជាងពេលមុនៗគួរឱ្យទាក់ទាញ។ គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាប់អារម្មណ៍ថា នាងគឺជាតារាមួយរូបដែលពេញនិយមប្រើប្រាស់របស់របរយីហោម៉ាកល្បីៗ និងតែងខ្លួនបែបហ្វេសសិន។ ជាក់ស្តែងសម្រាប់ប៉ុន្មានសន្លឹកក្នុងមួយរយៈចុងក្រោយនេះ គង់ ចាន់ស្រីមុំ ទទួលបានការកើតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រថាជាអ្នកម្តាយសម័យថ្មីដ៏ស្រស់ស្អាតម្នាក់។…