Szalai តម្លៃ ២០លានផោននឹងផ្ទេរចូលរួម Chelsea ផ្លូវការក្នុងខែមករា
បរទេស៖ យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalaiទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែមករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជាថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគកំពូលរបស់អ៊ីតាលី។ លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះទោះបីជាកីឡាករផ្ទាល់ Szalai នៅមិនទាន់មានផែនការក្នុងការស្វែងរកក្លឹបធំៗនៅអ៊ឺរ៉ុបដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្តី។ កន្លងមកមិនត្រឹមតែតោខៀវ Chelsea នោះទេសូម្បីតែក្លឹប…