តាមពិត! តារាល្បីវ័យក្មេងម្ចាស់បទ «Are You Ok?» តន់ ច័ន្ទសីម៉ា មានដុងចម្រៀងតាំងពីកុមារភាព

(ភ្នំពេញ)៖ តន់ ច័ន្ទសីម៉ា បច្ចុប្បន្ននេះកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង តាមរយៈស្នាដៃល្បីល្បាញជាបន្តបន្ទាប់របស់ខ្លួន ជាក់ស្តែងដូចជាបទចម្រៀង «Are You Ok?» ដែលជាបទថ្មីចុងក្រោយរបស់នាង គឺល្បីល្បាញរហូតបំបែកកំណត់ត្រា មានអ្នកចូលមើលច្រើនបំផុតលេខ១ ក្នុងប្រទេសកម្ពុជា ត្រឹមរយៈពេលខ្លី និងមានបណ្តាញផ្សព្វផ្សាយបរទេសនានាចាប់អារម្មណ៍ យកទៅចុះផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលមហាជនគួរដឹងមួយទៀតនោះ គឺចំណុចពិសេសរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា…

តារាកំប្លែង ខ្ញុង មានទឹកមាត់លេបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញា្ញតិឲ្យមានពីធីមង្គលការ

(ភ្នំពេញ)៖ កន្លងមកទស្សនិកជនពិតជាបានជ្រាប់ហើយថា នាងខ្ញុង ក្រៅពីធ្វើជាតារាកំប្លែង នាងមានទទួលកាត់សក់នៅតាមពិធីមង្គលការផងដែរ ដែលនេះជាប្រភពចំណូលមួយផ្នែកសម្រាប់ផ្គត់ផ្គង់គ្រួសារ។ អ្វីដែលគេចាប់អារម្មណ៍ បន្ទាប់ពីតារាកំប្លែងរូបនេះ ជួបព្យុះភ្លៀង បែកធ្លាយព័ត៌មានជំពាក់បំណុលគេជាច្រើននាក់សរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារអាមេរិក ដោយប្រកាសលក់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់ជាមួយម្ចាស់បំណុល ខណៈការងារនៅស្ថានីយទូរទស្សន៍ត្រូវបានគេផ្អាកនោះ នាងបានងាកមកចាប់របរបច្ចុប្បន្នគឺលក់ប្រហុកផ្អក់តាមបណ្តាញសង្គម ដើម្បីរកលុយដោះបំណុល។ យ៉ាងណាមិញ ពេលនេះ នាងខ្ញុង ហាក់មានទឹកមាត់លេបឡើងវិញ…

មកដឹង!ប្រវត្តិខ្លះៗ ផលិតករ ខ្សែភាពយន្តប្រភេទឯកសារ «Wedding 93»

ខ្សែភាពយន្តប្រភេទឯកសារ «Wedding 93» ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសាច់រឿងទាំងស្រុងគឺកាត់ចេញពីដុំហ្វីលចាស់ទាំងស្រុង មិនមានការថត ឬ ប្រឌិតឆាកឡើងនោះឡើយ។ ឯកសារភាពយន្តមួយនេះគឺបានកើតឡើង នៅ​ឯខេត្តព្រែវែង ក្នុងព្រះរាជាណាចក្រកម្ពុជា បង្កើតដោយផលិតករឈ្មោះថា Paul Zagaris ដែលជាកូនកាត់ក្រិច និង រុស្ស៊ី តែមានសញ្ជាតិអេមេរិក ដោយលោករស់នៅក្នុងរដ្ឋ California…

ឱក សុគន្ធកញ្ញា ធ្វើខួបកំណើតឲ្យកូនប្រុស ក្នុងសណ្ឋាគារផ្តាយប្រាំ យ៉ាងសប្បាយរីករាយ

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា កាលពីឆ្នាំ២០១៩ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនទួទាំងប្រទេសភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈនាងសម្រេចិត្តរៀបការ ដើម្បីកសាងជីវិតគ្រួសារ។ ពិតណាស់ បន្ទាប់ពីរៀបការរួចតារារូបនេះបានសម្រេចចិត្តយកកូនភ្លាមៗមិនទុកឲ្យនៅច្រើនឆ្នាំឡើយ ហើយនាងក៏សម្រាលបានកូនប្រុសម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បើគិតមកទាល់ពេលនេះកូនប្រុសនាងមានអាយុ២ខួបផងដែរ។ ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា…

ប្រធានក្លឹប Fenerbahce ចង់ឲ្យ Ozil ផ្តោតលើបាល់ទាត់ឡើងវិញ

បរទេស៖ កីឡាករអាល្លឺម៉ង់ Mesut Ozil មកដល់ពេលនេះត្រូវបានមនុស្សជិតស្និទ្ធស្ទើរតែគ្រប់គ្នាប្រាប់ឲ្យងាកមកចាប់អារម្មណ៍និងផ្តោតសំខាន់ទៅលើការប្រកួតបាល់ទាត់ឡើងវិញដោយក្នុងនោះសូម្បីតែប្រធានក្លឹប Fenerbache លោក Ali Koc ក្តីក៏បានផ្ញើសារក្រើនរំលឹកគាត់ផងដែរ។ បុរសវ័យ៣៣ឆ្នាំរូបនេះបានចាប់ផ្តើមលេងនៅក្នុងប្រទេសតួកគីតាំងតែពីខែមករាឆ្នាំ២០២១មកម្ល៉េះបន្ទាប់ពីបានសម្រេចចិត្តក្នុងការចាកចេញពីកាំភ្លើងធំArsenal ប៉ុន្តែលទ្ធផលហាក់មិនដូចទៅនឹងការរំពឹងទុកទាំងកីឡាករនិងក្លឹបឡើយ។ ចុងក្រោយនេះមិនត្រឹមតែទំរង់លេងអន់នោះទេសូម្បីតែចំនួនការប្រកួតក៏ថយចុះហើយមិនត្រឹមតែប៉ុណ្ណោះកីឡាករផ្ទាល់តែងតែបានពោលពាក្យថាមិនពេញចិត្តចំពោះស្ថានភាពរបស់ខ្លួនជាមួយនឹងក្លឹប Fenerbahce ទៀតដែលប្រធានក្លឹបលោក Koc បានឆ្លើយតបថានេះគឺជាអ្វីដែលគាត់ត្រូវតែផ្តោតយកចិត្តទុកដាក់ឡើងវិញហើយគួរតែបង្ហាញពីសមត្ថភាពនិងតម្លៃរបស់គាត់ចំពោះក្លឹប៕

អ្នកគាំទ្រភ្ញាក់ផ្អើល! ឃើញរូបគាត់មួយសន្លឹកគេងនៅលើគ្រែពេទ្យដាក់អុកស៊ីសែន កំពុងចែកចាយលើបណ្តាញ IG

ថៃ៖ មួយរយៈមុន យាយក្រវីសក់ ទទួលបានការចាប់អារម្មណ៍ជាមួយនឹងមុខមាត់ថ្មីក្រោយធ្វើការវះកាត់កែសម្ជស្សដោយសារមានមតិមើលងាយជាច្រើនថាគាត់មុខអាក្រក់។ ប៉ុន្តែពេលនេះតារាបណ្តាញសង្គមរូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និបារម្ភវិញម្តងដោយនៅសុខៗលេចរូបមួយសន្លឹកតាមរយៈគណនី IG មួយមានឈ្មោះ Sitaangsu បានចែករំលែករូបគាត់កំពុងគេងលើគ្រែពេទ្យដាក់អុកស៊ីសែន ថែមទាំងមានស្នាមពេញផ្ទៃមុខទៀតផង។ ទោះជាយ៉ាងណា មិនមាននរណាដឹងឡើយថា ការពិតមានរឿងអ្វីកើតឡើងឱ្យប្រាកដលើយាយក្រវីសក់ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកំពុងមានក្តីបារម្ភចំពោះសុវត្ថិភាពរបស់គាត់ពេលនេះ ដោយពួកគេនាំគ្នាបួងសួងឱ្យគាត់ឆាប់ដឹងខ្លួនផងដែរ៕

ពិតទេ! ឌី សូនីតា កំពុងពពោះកូនម្នាក់ទៀត? ទាំងដែលមាន អូនស្មាយ ហើយក៏ដោយ

(ភ្នំពេញ)៖ តារាសម្ដែង ឌី សូនីតា បានកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង មាន មន្ទិល សង្ស័យថា នាងកំពុងតែពពោះកូនម្នាក់ទៀតហើយ ខណៈដែល អាឡិច ហ្សូរ៉ា ជាគូ ស្នេហ៍ បានបង្ហើបដំណឹងមួយនេះ។ ឌី សូនីតា និង អេឡិច…

ដឹងច្បាស់ហើយ! យុវវ័យរូបស្រស់ឡើងថ្លែងតំណាងផលិតកម្ម Galaxy Navatra ក្នុងថ្ងៃលក់សិទ្ធចម្រៀង «Are You Ok?» ជានរណា?

(ភ្នំពេញ)៖ ក្រៅពីមហាជនមានភាពភ្ញាក់ផ្អើលក្នុងថ្ងៃប្រកាសលក់សិទ្ធចម្រៀង «Are You Ok?» របស់ផលិតកម្មក្នុងស្រុក Galaxy Navatra ទៅឲ្យក្រុមហ៊ុនបរទេស GESTOS ហើយនោះ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺសមាភាពរបស់យុវតីរូបស្រស់ម្នាក់ឈ្មោះ ហេង នុត្តា ដែលឡើងថ្លែងតំណាងឲ្យផលិតកម្ម Galaxy Navatra ទាំងជាភាសាខ្មែរ និងភាសាបរទេស។…

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! រចនា រ៉ាវ៉ាឌី និង ព្រីន បណ្ដើរគ្នាជាគូធ្វើរឿងនេះ ក្នុងពិធីមង្គលការមិត្តភក្កិ

តារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។ ម៉្យាងវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ បញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនចេះដាច់នោះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និងកាន់តែដាក់ការសង្ស័យថា…

ដោយសារបទចម្រៀងមួយនេះ! ធ្វើអោយ នាយចឺម លង់ស្រលាញ់អ្នកមេម៉ាយរូបស្រស់ ដកចិត្តមិនរួច

មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែនាំគ្នាចាប់អារម្មណ៍លើជីវិតឯកកជនរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម យ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្រីស្អាតសាច់សខ្ចី លេងខ្លួនបែបស៊ីវីល័យម្នាក់ មានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេដឹងថាស្រីស្រស់រូបនេះ ជាអ្នកមេម៉ាយកូនមួយ។ ម៉្យាងវិញទៀត ក្រោយពីបើកចំហទំនាក់ទំនងស្នេហ៍នឹងម្ចាស់បេះដូងថ្មី ជាអ្នកមេម៉ាយរូបស្រស់ខាងលើនេះ គេសង្កេតឃើញ នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តនេះខ្លាំងឡើង…