កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បង្រ្កាបមុខសញ្ញាជនសង្ស័យ៩នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា
កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា ទីតាំងស្ថិតត្រង់ចំណុចភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…