បុរសម្នាក់ជិះម៉ូតូចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ រងរបួសធ្ងន់
ភ្នំពេញ: បុរសម្នាក់បានរងរបួសបែកមុខ និងបែកមាត់ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ១គ្រឿងម៉ាក…