ជនជាតិចិនបើករថយន្តដឹកសង្សារត្រឡប់ទៅផ្ទះ បុកជាមួយម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់!
ភ្នំពេញៈ កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនប្រុសស្រី២នាក់របួសធ្ងន់ស្រាល នៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លានលេខ ភ្នំពេញ2U-4298 បើកបរដោយជនជាតិចិន…