​ផ្តន្ទាទោសថៅកែវៀតណាមម្នាក់ និងបក្ខពួក៣នាក់ ដាក់គុកមួយជីវិត រឿងដឹកគ្រឿងញៀនជាង១តោនមកលក់នៅកម្ពុជាលេង!

ភ្នំពេញៈ ដូចការគ្រោងទុក លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿងដឹកជញ្ជូនចូលកម្ពុជា ជាង ១០០០គីឡូ ដោយសម្រេចផ្តន្ទាទោស ក្រុមជនជាប់ចោទជនជាតិវៀតណាម ចំនួន ៤នាក់ (៣នាក់កំពុងរត់គេខ្លួន) ដាក់គុក…

រថយន្ត១១គ្រឿង ដែលម្ចាស់មានទាំងខ្មែរនិងចិន ចតគ្មានសណ្តាប់ធ្នាប់ត្រូវសមត្ថកិច្ចឃាត់ទុក ពេលនេះបានប្រគល់ឲ្យម្ចាស់វិញហើយ ដោយគ្មានការផាកពិន័យ

ព្រះសីហនុៈ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ យានយន្តចំនួន១១គ្រឿងថែមទៀត ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ប្រគល់ឲ្យម្ចាស់វិញហើយ ដែលម្ចាស់មានទាំងខ្មែរ និងចិនសរុបចំនួន១១នាក់ ដោយមិនពិន័យជាប្រាក់ទេ។ ប៉ុន្តែក្នុងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់យានយន្តទាំង១១គ្រឿង ចុះរៀបចំសណ្តាប់ធ្នាប់១ថ្ងៃជាមួយក្រុមការងារក្រុង ប៉ុន្តែដោយសារថ្ងៃនេះភ្លៀងពេញមួយថ្ងៃ ដូច្នេះតម្រូវឲ្យម្ចាស់យានយន្តទាំង១១គ្រឿង រៀបចំសម្ភារៈដែលល្មើសច្បាប់ ដែលកន្លងមករដ្ឋបាលក្រុងចាប់យកមករក្សាទុកនៅក្នុងបរិវេណសាលាក្រុង ឲ្យមានរបៀបរៀបរយប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែកញ្ញា…

ព្យុះទីហ្វុងដ៏ខ្លាំងក្លា វាយលុកចូលប្រទេសចិន បន្ទាប់ពីវាយប្រហារនៅហ្វីលីពីន និងហុងកុង

ចិនៈ កាលពីថ្ងៃអាទិត្យ ព្យុះទីហ្វុងដ៏ធំមួយ បានបណ្តាលឲ្យបាក់ដីនៅខេត្តក្វាងទុងប្រទេសចិន ដែលជាខេត្តមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ ខណៈរាប់លាននាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ ព្យុះទីហ្វុង Mangkhut ដែលត្រូវបានដាក់រហស្សនាមថា…

ជនជាតិចិនម្នាក់ ដេកស្លាប់លើឥដ្ឋ ក្នុងបន្ទប់សិប្បកម្មបោកគួកសំលៀកបំពាក់ ដោយសារគាំងបេះដូង

កណ្តាលៈ ជនជាតិចិនម្នាក់ ដេកស្លាប់លើឥដ្ឋ ក្នុងបន្ទប់សិប្បកម្មបោកគួកសំលៀកបំពាក់ ដោយសារគាំងបេះដូង កាលពីវេលាម៉ោង១០ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំនុចក្នុងរោងសិប្បកម្មបោកគួកសំលៀកបំពាក់របស់ឈ្មោះ Lai jian Zhu ភេទប្រុស ជនជាតិចិន (មិនទាន់ដំណើការ) ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។…

ជនជាតិចិនឈ្លោះគ្នាបង្កជាហិង្សា ផ្អើល​ផ្ទះសំ​ណាក់ លី ឡាង នៅ​ខណ្ឌចំការមន!

​ភ្នំពេញៈ កាលពីវេលាម៉ោង​១​និង​៣០នាទី ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់យីហោ លី ឡាង ដែលមានទីតាំង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើត ឡើងដោយមានជនជាចិនមួយក្រុមបានឈ្លោះប្រកែកគ្នាហើយបណ្តាលឲ្យជនជាតិចិនម្នាក់បែកក្បាលហូរឈាម រងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយពួកគេនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់គ្មានសល់ បន្សល់ទុកតែជនរងគ្រោះនិងត្រូវបាន នារីជនជាតិខ្មែរជាគូ​ស្នេហ៍បញ្ជូនទោកាន់មន្ទីរពេទ្យ។…

រថយន្តឡិចស៊ីស ពន្លះជាមួយម៉ូតូលែត របួសធ្ងន់ស្រាល៣នាក់

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសស្រីចំនួន៣នាក់ កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខមន្ទីរកាកបាទក្រហម ខេត្តកណ្ដាល ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ…

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែទ្បើងកម្ដៅ ខណៈលោក ត្រាំ ស្នើ​ឲ្យ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​

អាមេរិកៈ ​ប្រធានា​ធិបតី​​អាមេរិកលោក ដូណាល់ ត្រាំ​ បាន​ណែនាំ​ឲ្យ​ជំនួយ​ការ​របស់​លោក ​ចាប់​ផ្តើម​ដំណើរ​ការ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ប្រទេសចិន ​ដែល​មាន​ទឹក​ប្រាក់​ ២០០​ពាន់​លាន​ដុល្លារ ខណៈដែល​រដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋ​អាមេរិកលោក​ Steven Mnuchin​ មាន​បំណង​ធ្វើ​ការ​ចរចា​ឡើង​វិញ ​ជាមួយ​ក្រុងប៉េកាំង ​ដើម្បីស្វែងរកដំណោះ​ស្រាយ​បញ្ហា​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​ក៏​ដោយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ ចំណាត់​ការ​នេះ…

រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយ៍រថភ្លើង ភ្នំពេញ បុកកង់បីឥណ្ឌា Pass App បណ្តាលឲ្យបុរសជាភ្ញៀវម្នាក់បាក់ជើង!

ភ្នំពេញៈ រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយ៍រថភ្លើង ភ្នំពេញ បើកឆ្លងកាត់ផ្លូវដោយគ្មានប៉ារ៉ាស់ហាមឃាត់​ រួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាដឹកភ្ញៀវមួយគ្រឿងទៀត ដែលបើកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យចំពាក់កណ្តាលពេញទំហឹងអូសជិត២០ម៉ែត្រ​ កាលពីវេលា​ម៉ោង​២និង១០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ច្រកចូលវត្ត​នាគវ័ន្ត​ តាមបណ្ដោយ​១៣២​ កែងនិងផ្លូវ​រថភ្លើង​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។ តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​គេ​ឃើញ​បុរស​ម្នាក់​បើក​បរម៉ូតូកង់បីមួយ​គ្រឿង​ម៉ាក​បាចា​ ពណ៌​ស​ ពាក់ស្លាកលេខ​…

សាហាវណាស់ ចិនទៀតហើយ! បើករថយន្ត ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តរ៉េវហ្វ័រ មួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន សង្ស័យស្រវឹងក៏ជ្រុលចង្កូតទៅបុកក្បាលចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង រីឯទ្រូងផ្លូវបាក់អស់៣កង់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើករថយន្តម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ…

ជនជាតិចិនប្រើហិង្សា​គំរាមទារប្រាក់ពីជនជាតិចិនដូចគ្នា ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន៣នាក់ និង២នាក់ទៀតកំពុងរត់គេចខ្លួន!

ភ្នំពេញៈ ជនជាតិចិនចំនួន៥នាក់ ដែលបុគ្គលិករបស់ក្រុមហ៊ុនកម្ចីប្រាក់ ហ័ងស៊ីង បានប្រើប្រាស់អំពើហិង្សា និងគំរាមទារប្រាក់ពីជនជាតិចិនដូចគ្នា ដែលជំពាក់ចំនួន៤៥,០០០ដុល្លារ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមចាប់ខ្លួនបាន៣នាក់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខណៈដែលជនដៃដល់២នាក់ទៀត កំពុងរត់គេចខ្លួន។ ​លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់ ឲ្យដឹងថា…