សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៨នាក់ ករណីប្លន់មិនបានសម្រេច លួច និងទទួលផលចោរកម្ម នៅខេត្តព្រះសីហនុ
ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ២៣:៥៥នាទី កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ បានធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលើជនជាតិចិននៅចំណុចអូរត្រាវ…