ជិះម៉ូតូអោនហែកនំបញ្ចុកកូនមិនបានមើលមុខ បុករថយន្តដឹកប្រេងឥន្ធនៈកំពុងចត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូ០១គ្រឿង និងរថយន្តដឹកប្រេងឥន្ទនៈ បណ្តាលអោយមនុស្ស០១នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ។…

ករណីរថយន្តបុកម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យមនុស្ស០៩នាក់ រងរបួសធ្ងន់ស្រាល និងបានស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង១៥នាទី​ ថ្ងៃទី០​៨ ខែវិច្ជិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅ​លើផ្លូវ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤-១១៥ ​ស្ថិតក្នុងភូមិ​កណ្ដាល ឃុំអន្លង់រាប ​ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ​រថយន្តនិងម៉ូតូ បើកស្របទិសគ្នាបុកម៉ូតូត្រង់ចំណុចផ្លូវត្រង់ជាប់ស្ពាន ធ្វើ​ចរាចរណ៍​ពី​កើតទៅលិច បណ្តាលអោយរងរបួស​មនុស្ស…

ករណីបុរសជាជនជាតិចិន សង្ស័យស្រវឹងស្រា បានបើករថយន្តបុករះចូលផ្ទះលក់ចាប់ហួយ ៤ខ្នង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក Nissan Navara មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រជោកជាំ ជ្រុលចង្កូតទៅបុករះចូលផ្ទះលក់ចាប់ហួយអស់ ៤ផ្ទះ ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត រួមទាំងសម្ភារៈមួយចំនួនដែលរងការខូចខាត។ ហេតុការណ៍ខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចខាងក្រោយបុរីអូគីដេ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…

សមត្ថកិច្ចនគរបាលជំនាញចុះបង្ក្រាប ការលេងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ១២នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥៥នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ) ចំនួន ០៣ទីតាំង នៅក្នុងក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១២នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា…

ជនជាតិចិនបើករថយន្តតាកូម៉ា បំពានភ្លើងសញ្ញាចរាចរណ៍ ជ្រុលទៅបុកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនស្រវឹងស្រា បើករថយន្តបំពានភ្លើងស្ដុប ជ្រុលបុករថយន្តហ្វត ស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិង២៧១ ម្ដុំស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ ពណ៌ស…

នារីស្រស់ស្អាតម្នាក់បើករថយន្ត Prius មួយគ្រឿង បុកម៉ូតូម៉ាកនិចគាបជាប់អូសជាង៥០០ម៉ែត្រ

ភ្នំពេញៈ នាវេលាម៉ោង០៨ និង៥២នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ស្រ្តីម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BH-2230 បុកម៉ូតូមួយគ្រឿងអូសប្រហែល៥០០ម៉ែត្រ បណ្តាលអោយរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…

បុរសជនជាតិចិន បើករថយន្តហាយឡែនឌ័រ បុកម៉ូតូហុងដាឌ្រីម២គ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកកៀរពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត ហើយមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅលើមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចក្រោមស្ពានអាកាសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែង…

ជនជាតិចិនស្រវឹងស្រា បើករថយន្ត LX570 KURO បុកធុងបាំងការដ្ឋានជួសជុលលូរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈកាលតិច តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស LX570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7799…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ចុះបង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៥នាក់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀសន្លឹក) និងបានឃាត់ខ្លួនអ្នកលេងល្បែងចំនួន៥ស្រី៤នាក់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចយើងបានឃាត់ខ្លួន អ្នកលេងល្បែងស្រីប្រុសចំនួន ៥នាក់ ១ឈ្មោះស៊ន ចិន្តា ភេទ…

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានចំនួន ២នាក់

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង០៥ និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្បែរអគារក្រុមហ៊ុន មួយកន្លែង ដែលមានទីតាំងស្ថិតនៅ…