Update៖ ទិញអូរប័រថ្មី ដឹកយកទៅបញ្ឆេះជិះដើរលេង ស្រាប់តែផ្ទុះឆេះ បណ្តាលឲ្យប្តីប្រពន្ធ និងកូនចំនួន៣នាក់រងរបួសធ្ងន់
ភ្នំពេញៈ ទូកអូរប័រ មួយគ្រឿង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរច្រាំងទន្លេ បណ្តាលឱ្យរងរបួសប្តីប្រពន្ធ និងកូនប្រុសអាយុជាង១០ឆ្នាំ រីឯតៃកុងអូរប័រម្នាក់ មិនរងរបួសទេ ខណៈពេល ដែលទើបតែទិញថ្មី ៗ ហើយដឹកតាមរ៉ឺម៉កសណ្តោងតាមក្រោយរថយន្តមួយគ្រឿង យកទៅជិះ ដើរលេង ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី០៦ ខែមីនា…