សិស្សសាលា ២នាក់ ពេលម៉ោងចេញទៅផ្ទះ ឆ្លៀតនាំគ្នាទៅលេងទឹកអាង បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់
បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សិស្សអនុវិទ្យាល័យតាយឹងព្រៃវែងចំនួន០២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តលឲ្យលង់ទឹកស្លាប់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ប៉ារ៉ាសទឹក អាងតាឆាយ ខាងជើងភូមិព្រៃវែង ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះដារ៉ា បូរី…