ផ្អើលសមត្ថកិច្ចទាំងយប់! ករណីអគ្គិភ័យឆេះបឹងកាឡូមួយកន្លែងអស់ចំនួន ០៧បន្ទប់

ព្រះសីហនុៈ វេលាម៉ោង ០៣និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះបន្ទប់បឹងហ្គាឡូ ទុកចោលនៅក្នុងដីឡូត៍មួយកន្លែងក្រោយផ្ទះសំណាក់បូទិករីករាយ ស្ថិតក្នុងក្រុមទី២ ភូមិ៦ (អូរត្រេះ២) សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ មូលហេតុ៖ ដោយសារមានជនអនាមិកបោះកន្ទុយបារីលើគំនរសម្រាមក្បែរបឹងកាឡូនោះ។ បញ្ជាក់៖ ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះខូចខាតបឹងកាឡូធ្វើពីឈើប្រក់ស្បូវដែលទុកចោល ពុំមានមនុស្សស្នាក់នៅចំនួន ០៧បន្ទប់…

សុនខជាច្រើនក្បាល កំពុងទទួលរងនូវជំងឺរាតត្បាត

កំពង់ឆ្នាំងៈ រយៈពេល៣ថ្ងៃ២យប់នេះ មន្ត្រីសុបសត្វនៅមណ្ឌលសុនខ ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បាននិងកំពុងពុះពារជួយសង្គ្រោះកូនសុនខចំនួន១១ ក្បាល ដែលទទួលរងជំងឺរាតត្បាត។ សូមកោតសរសើរមន្ត្រីសុបសត្វ និងមន្ត្រីជំនាញសុនខទាំងអស់ បានបន្តខិតខំជួយសង្គ្រោះ ដោយយកចិត្តទុកដាក់បំផុត៕

នារីម្នាក់សង្ស័យប្រើសារធាតុញៀនហួសកម្រិត យកកូនទើបកើតបាន៩ថ្ងៃ ជ្រលក់ទឹក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយសង្គ្រោះក្មេង

ភ្នំពេញៈ នារីម្នាក់សង្ស័យសារធាតុញៀនហួសកម្រិត យកកូនទើបកើតបាន៩ថ្ងៃ ជ្រលក់ទឹកទន្ល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ជួយសង្គ្រោះក្មេង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតតាមមាត់ទន្លេក្នុងតំបន់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។ ស្ត្រីជាម្តាយខាងលើឈ្មោះ ទូច…

កម្ដៅទ្បើង ១០០ អង្សាសេ ទប់លែងជាប់! ពូ ទាញកាំបិត និងដាវ កាប់ប្រហារក្មួយបង្កើត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

សៀមរាបៈ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប មានករណីហិង្សាដោយចេតនា បណ្ដាលបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះឈ្មោះ សូ វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ (ក្មួយបង្កើត) ចំណែកជនសង្ស័យឈ្មោះ ព្រឹម…

បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯង សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-2381 បានឈប់នៅម្ដុំដីឡូតិ៍មួយកន្លែងរួចយកចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវប្រជាពលរដ្ឋជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។…

កុមារីពីរនាក់លង់ទឹកស្លាប់ម្នាក់សង្គ្រោះបានម្នាក់

បន្ទាយមានជ័យៈ ករណីមួយកើតឡើងគឺមានកុមារី ពីរនាក់បានលង់ទឹកស្ទឹងចំងាយពីផ្ទះ៣០ម៉ែត្រ កាលពីវេលាម៉ោង១០និង៣០ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិព្រីងជូរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១.ឈ្មោះ តុញ ម៉ានិត ភេទ ស្រី អាយុ ១៤ឆ្នាំ។ ២.ឈ្មោះ វី ណងអាយ…

គាត់ត្រូវបានប្រជាពលរដ្ឋនិងអាវុធហត្ថស្រុកសង្គ្រោះបឋមក្នុងករណីខ្សែភ្លើងឆក់

ព្រះសីហនុៈ នៅវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ ២០១៩មានករណី ឆក់ខ្សែភ្លើងមួយកើតឡើងនៅចំណុចក្រុម ១ ភូមិ ១ឃុំកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុចំណុចផែទទួលទិញផលនេសាទ បណ្ដាលឲ្យឆក់ជនរងគ្រោះម្នាក់ឈ្មោះ ម៉ែន សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅក្រុម២ភូមិ១ឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ បណ្ដាលឲ្យសន្លប់ ហើយកម្លាំង អាវុធហត្ថស្រុកស្ទឹងហាវនឹងប្រជាពលរដ្ឋបាន…

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅ …

កណ្តាលៈ មានករណីលង់ទឹកស្លាប់នៅ ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី ចំណុច ស្រះទឹក ភូមិលេខ៣ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ហៃ ភត្រា ភេទប្រុស អាយុ៦ឆ្នាំ…

បុរសម្នាក់កាន់សំណាញ់ទៅបង់ត្រី បែជាជួបរឿងអកុសលទៅវិញ

ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង ៣៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចដៃទន្លេបាសាក់ ក្រោមស្ពាននាគភ្លោះកោះពេជ្យ ក្រុមទី ៧៨ ស្ថិតភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សាំង គឹមសឿន…

ឪពុកមា និងក្មួយពីរនាក់ ជិះទូកត្នោត ទៅបេះផ្កាស្នោ ក៏លង់ទឹកស្លាប់ទាំង ២នាក់ ក្នុងរណ្តៅដីយ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ឪពុកមា និងក្មួយពីរនាក់ ជិះទូកត្នោតទៅបេះផ្កាស្នោ ស្រាប់តែជួបគ្រោះអកុសល លង់ទឹកស្លាប់ទាំ២នាក់តែម្ដង ក្នុងរណ្តៅដីយ៉ាងអាណោច អាធ័ម បើទោះបីអ្នកឃើញហេតុការណ៍ បានជួយសង្គ្រោះយ៉ាងណាក៏មិនទាន់ទ្បើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ត្រង់ចំណុចអូរក្រៅខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់…