ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌សាលាន័រតុន បង្ហាញសមាសភាពតារាល្បីៗ

នៅថ្ងៃទី២៩ កញ្ញានេះ តារាល្បីៗនៅក្នុងប្រទេសកម្ពុជានឹងរួមគ្នាច្រៀងរាំ និងកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់នៅបរិវេណសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដើម្បីប្រមូលថវិកា១០០ភាគរយជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាលើកទី២ក្រោមការសហការរៀបចំជាមួយនឹង«គ្រួសារតារាកម្ពុជា» បន្ទាប់ពីកម្មវិធីនេះធ្វើឡើងម្ដងហើយកាលពីឆ្នាំ២០១៦ ហើយទទួលបានថវិកាជាច្រើនពាន់ដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សមាសភាពតារាល្បីត្រូវគេឃើញមានការចូលរួមច្រើនកុះករជាងឆ្នាំមុនទៅទៀត ខណៈដែលការរៀបចំលើកនេះក៏មានការបម្រុងឆាកនៅខាងក្នុងសាលប្រសិនបើមានការរំខានដោយភ្លៀងប្រសិនបើមានការរំខាន។ នៅលើផេក«គ្រួសារតារាកម្ពុជា»ទើបនឹងបានបង្ហោះឲ្យឃើញពីសមាសភាពតារាល្បីៗដែលបានចូលរួម ដោយក្នុងចំណោមតារាល្បីប្រមាណជិត៨០រូបគឺមានតារាចម្រៀងមកពីផលិតកម្មធំៗ មានតារាកំប្លែង និងមានតារាសម្ដែងយ៉ាងច្រើនកុះករស្ម័គ្រចិត្តចូលរួម។ សមាសភាពដែលត្រូវគេចាប់អារម្មណ៍រួមមាន អ្នកនាង ពេជ្រ សោភា លោកឆន សុវណ្ណរាជ លោកនីកូ…

ឈិត សុវណ្ណបញ្ញា ថាកុនភាគថ្មីរបស់ខ្លួន នឹងជួយបំបែកទីផ្សារ

ក្នុងប៉ុន្មានថ្ងៃនេះ តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា បានអះអាងថារវល់នឹងការសម្ដែងកុនភាគយ៉ាងខ្លាំង ដោយសារតែនាងទទួលបានតួឯកក្នុងរឿងភាគមួយយ៉ាងថ្មីសន្លាងរបស់ទូរទស្សន៍CTV8HD។ យ៉ាងណាមិញនាងក៏បារម្ភខ្លាចនេះជារឿងភាគក្រៅប៉ុស្ដិ៍ទូរទស្សន៍ចុងក្រោយផងដែរ ដោយសារតែខាងផលិតកម្មថោន មានគោលការណ៍មិនអោយចេញថតរឿងក្រៅប៉ុស្ដិ៍ក្រោយទូរទស្សន៍ថោនដំណើរការពេញទំហឹង។ ឈិត សុវណ្ណបញ្ញា និយាយថានាងរំពឹងចំពោះការសម្ដែងមួយរឿងថ្មីដែលទើបទទួលបាននេះយ៉ាងខ្លាំង ទើបនាងប្រឹងសម្ដែងដល់ថ្នាក់ដាច់បាយដាច់ទឹក និងទម្លាក់ចោលស្ទើរទាំងអស់នូវការងារច្រៀងរាំដែលទម្លាក់ដោយផលិតកម្មថោន។ រឿងដែលនាងទទួលថតនេះ នាងចេញមិនស្គាល់យប់ថ្ងៃនោះទេ ដោយក្នុងពេលខ្លះត្រូវថតដល់ពាក់កណ្ដាលអធ្រាតុក៏មានដើម្បីបំពេញតម្រូវការរបស់ផលិតករដែលត្រូវថតប្លង់យប់។ នេះជារឿងភាគដំបូងដែលនាងទទួលបាន តែជារឿងទី២ដោយសារតែមុននេះបន្តិចនាងក៏ធ្លាប់សម្ដែងក្នុងរឿងដាក់រោងក្នុងរឿង«ទេសចរណ៍ឋាននរក»ម្ដងហើយ។ នៅក្នុងរឿងភាគថ្មីនេះ…

យក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា ចូលថោនផ្លូវការ

បើទោះជាខំលាក់បាំង មិនទទួលស្គាល់ការពិតក្រោយចេញពីហង្សមាសក៍ដោយ ក៍ដំណឹងផ្លូវការនៅតែលាក់មិនជិត ជុំវិញការបោះជំហានចូលផលិតកម្មថោន របស់តារាចម្រៀង យក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា។ អ្នកទាំងពីរត្រូវបានគេឃើញ បង្ហាញខ្លួនថតបទចូលឆ្នាំរបស់ផលិតកម្មនេះ នៅថ្ងៃទី១៣ កុម្ភៈនេះ នៅជាប់ជើងភ្នំបាសិត។ ប្រភពពីតារាសិល្បៈ បានអះអាងថា តារាចម្រៀងយក់ ឋិតរដ្ឋា និង…

យក់ ឋិតរដ្ឋា ផ្ទុះកំហឹង ក្រោយដាក់ពាក្យចេញពីហង្សមាស

ក្រោយប្រកាសអោយដឹងជាសាធារណៈពីលិខិតលាឈប់ពីហង្សមាស ហើយមានការចុះផ្សាយថា យក់ ឋិតរដ្ឋា ច្រណែនសុគន្ធ និសា ទើបសម្រេចចាកចេញ បានធ្វើអោយនាងឆេះដុំ។ នាងបានហៅការទម្លាយនេះថាជាការបង្ខួចឈ្មោះ នឹងថាជាការលាបពណ៌មិនអាចទទួលយកបាន ដោយសារតែសុគន្ធ និសា មិនមែនជាមូលហេតុដែលធ្វើអោយនាងសម្រេចចិត្តដាក់សុំឈប់។ យក់ ឋិតរដ្ឋា និយាយថាការសម្រេចដាក់ពាក្យចាកចេញពីហង្សមាសគឺជាការសម្រេចចិត្តដោយសារតែភាពអស់សង្ឃឹម ពាក់ព័ន្ធនឹងមូលហេតុមិនសូវមានឱកាសបានចេញបទចម្រៀង ក្នុងពេលដែលនាងវ័យរបស់នាងក៏មិនអាចបន្តរង់ចាំបែបហ្នឹងប៉ុណ្ណោះ។ នាងថារយៈពេលចុងក្រោយមហាជននឹងកាត់ក្ដីបានថាអ្វីដែលនាងសម្រេចចិត្តដើរចេញ ហើយបើទោះជានាងសម្រេចចិត្តដាក់ពាក្យចេញក្រោយពេលសុគន្ធ…

តារា៣ដួងថ្មី ក្លាយជាមុខសញ្ញាសុំឈប់ពីហង្សមាស

បើទោះជាមានការប្រកែកថាមិនបានដាក់ពាក្យសុំនោះក៏ដោយ ក៏ប្រភពដែលអាចទុកចិត្តបានអះអាងថាតារាចម្រៀង៣ដួងនឹងបន្តកន្ទុយដើរចេញពីហង្សមាស បន្ទាប់ពីអស់សង្ឃឹមច្រើនឡើងជាមួ។ នឹងផលិតកម្មហង្សមាស។ តារាទាំងនោះរួមមានអ្នកនាង យក់ ឋិតរដ្ឋា លោកនៅ ស៊ីនឿន និងកញ្ញា សុន ស្រីពេជ្រ។ បន្ទាប់ពីលោកអ៊ិន ទីតូ អ្នកចាត់ការទូទៅប្រចាំផលិតកម្មហង្សមាសបានសម្រេចចិត្តចូលថោន មានការទម្លាយខ្លាំងឡើងថា ផលិតកម្មហង្សមាសនឹងបន្តបាត់បង់ធនធានអ្នកដឹកនាំសម្ដែង និងតារាចម្រៀងបន្ថែមទៀត បន្ទាប់ពីកញ្ញាឈិត សុវណ្ណបញ្ញា…

នៅ ស៊ីនឿន ឆ្លើយខ្លីរឿងសុំឈប់ពីហង្សមាស

ខណៈដែលតារាចម្រៀងឈិត សុវណ្ណបញ្ញា ត្រូវគេដឹងថាបានសម្រេចសុំឈប់ពី ផលិតកម្មហង្សមាស ហើយត្រូវស្ថាប័នមួយនេះមិនឃាត់ទុក ប្រភពពីខាងហង្សមាស ក៏បានព្រលយថាតារាចម្រៀងលោកនៅ ស៊ីនឿន ក៏បានសុំឈប់ដូចគ្នានោះដែរ ដោយសារតែលោកអន់ចិត្តមិនខុសគ្នានឹងឈិត សុវណ្ណបញ្ញា។ យ៉ាងណាមិញឆ្លើយតបនឹងរឿងនេះ លោកនៅ ស៊ីនឿន បានឆ្លើយយ៉ាងខ្លី បើទោះជាចម្លើយរបស់លោកនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការតាមដាន។ ក្រោយការបង្ហោះសារប្រកាសថាសុំឈប់ពីផលិតកម្មហង្សមាស បានធ្វើអោយទ្រនំហង្សមាសត្រូវបានមហាជនមានការកត់សម្គាល់យ៉ាងខ្លំាង ដោយសារតែឈិត សុវណ្ណបញ្ញា…

ឈិត​ សុវណ្ណបញ្ញា ថា​ចង់ទៅជ្រកនៅផលិតកម្មថោន​

ស្របពេលដែល​ផលិតកម្មថោន បានប្រកាស​ជាផ្លូវការដោយបើកស្ថានីយ៍ទូរទស្សន៍ របស់ខ្លួននោះ ស្រាប់តែអ្នកដឹកនាំសម្តែង លោក អ៊ីន ទីតូ បាន​ចាកចេញពីហង្សមាស ទៅថោន ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀង ឈិត សុវណ្ណបញ្ញា ក៏បានប្រកាស​ទាំង​អួលដើមក ចាកចេញដូចគ្នា ។​ វាមិនមែន​មានតែ ឈិត សុវណ្ណបញ្ញា នោះទេ…

ដួង វិរៈសិទ្ធ កាន់ពាន I Am A Singer ទាំងទឹកភ្នែក

ភ្នំពេញៈ បញ្ចប់ការប្រលងកម្មវិធី I Am A Singer រដូវកាលទី១ កាលពីយប់ថ្ងៃទី១៦ តុលា តារាចម្រៀងអាជីពលោកដួង វិរៈសិទ្ធ បានក្លាយជាម្ចាស់ពានគួរឲ្យភ្ញាក់ផ្អើល។ យ៉ាងណាក៏ដោយ គេឃើញតារារូបនេះ បង្ហូរទឹកភ្នែកយ៉ាងចម្លែក ដោយសារតែលោករំភើបខ្លាំងពេក។ ការប្រកួតដែលមានតារាចម្រៀងអាជីពល្បីឈ្មោះច្រើនរូបចូលប្រកួតមួយនេះ បើទោះជាដើមកម្មវិធី និងពាក់កណ្ដាលកម្មវិធីហាក់មិនសូវទទួលបានការគាំទ្រខ្លាំងក្លាដូចកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ២ទៀតរបស់ហង្សមាស តែសម្រាប់ការប្រកួតវគ្គបញ្ចប់កាលពីយប់់ថ្ងៃទី១៦…

តារាចម្រៀងធ្លាក់៣ដួង ឈានទៅកាន់ពានជើងឯក

ភ្នំពេញៈ តារាចម្រៀងធ្លាក់៣ដួង ឈានទៅកាន់ពានជើងឯក I Am A Singer ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារា​ចម្រៀ​ង​៣ដួង គឺ ឈិត សុវណ្ណបញ្ញា លោកនៅ ស៊ីនឿន និង ផន ស្រីខួច ដែលត្រូវគេដឹងថាបានធ្លាក់ចេញពីកម្មវិធី I am…

រឿង«ទេសចរណ៍ឋាននរក» រំពឹងកើបលុយបើកឆាក

ភ្នំពេញៈ ក្នុងវេទិកាសន្និសីទកាសែតនៅផ្សារទំនើបទួលគោក កាលពីល្ងាចថ្ងៃទី២៨ កញ្ញា ទាំងផលិតករ និងតារាសម្ដែងបានបង្ហាញពីការរំពឹងខ្ពស់យ៉ាងខ្លាំងថារឿង«ទេសចរណ៍ឋាននរក» នឹងមានអ្នកទស្សនាច្រើន ចាប់ពីថ្ងៃដាក់បញ្ចាំងនៅថ្ងៃទី២៩ កញ្ញានេះតទៅ។ បើទោះថ្ងៃដំណើរការដាក់បញ្ចាំង ត្រូវគេមើលឃើញថាត្រូវចំបុណ្យភ្ជុំ ក៏ផលិតករនៅតែជឿជាក់ថា អ្នកនៅភ្នំពេញ មិនមានគម្រោងទៅស្រុកឬទៅខេត្ត នឹងមកទស្សនារឿងនេះមិនតិច។ លោក លី វៀត ម្ចាស់ផលិតកម្ម «វីស៊ិន…