តារាសម្ដែងវ៉ាន់ លីលី ទម្លាយរឿងផលិតករជាន់ឈ្លី និងមាក់ងាយ

ក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី៧ មករា នៅភោជនីដ្ឋាន «លីវីកាហ្វេ» ស្ថិតនៅបឹងកេងកង តារាសម្ដែងដែលត្រូវគេស្គាល់ថា ជាប់លេខខាងសម្ដែងឆ្នាស់ឆ្នើម កញ្ញា វ៉ាន់ លីលី បានទម្លាយគួរអោយភ្ញាក់ផ្អើលថា តារាសិល្បៈភាគច្រើនសុទ្ធតែត្រូវផលិតករជាន់ឈ្លី និងមាក់ងាយ ដោយរូបនាងគឺជាជនរងគ្រោះស្រាប់។ បន្ថែមពីលើការទម្លាយ នាងក៏បានប្រកាសថានឹងឈប់ សម្ដែងផងដែរ បន្ទាប់ពីទើបសន្សំលុយកាក់ និងសន្សំជំនាញដើម្បី បើកផលិតកម្មកុនមួយផ្ទាល់ខ្លួន។…

ឆឹម សក្កដា ថាពិតជាចង់បាន ពេជ្រ សោភា ជាភរិយា

ខណៈដែលចំណងស្នេហ៍រវាងតារាចម្រៀង នាងពេជ្រ សោភា និងតារាសម្ដែង លោក ឆឹម សក្កដា កាន់តែត្រូវមហាជនចាប់អារម្មណ៍ ពេលនេះភាគីខាងប្រុសចេញមុខទម្លាយទាំងស្រុងថាអ្វីដែលលោកបង្ហោះឡើង គឺលោកពិតជាស្រលាញ់អ្នកនាងពិតប្រាកដ។ លោកស្នើសុំអោយពេជ្រ សោភា បើកចិត្តទទួលរូបលោក ដើម្បីអោយលោកបានក្លាយជាអនាគតស្វាមីរបស់អ្នកនាងក្នុងពេលខាងមុខ។ លោកឆឹម សក្កដា និយាយថាអ្វីដែលលោកធ្វើល្អ ចំពោះអ្នកនាងពេជ្រ សោភា មិនមែនក្នុងន័យលេងសើចនោះទេ…

សិក្ខាកាម​លោត​ឆត្រ​យោងពីលើឧទ្ធម្ភាគចក្រខុសបច្ចេកទេសស្លាប់ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី៨ ខែកមរា ឆ្នាំ២០១៧នេះ៖ សិក្ខាកាម​លោត​ឆត្រ​យោងពីលើឧទ្ធម្ភាគចក្រខុសបច្ចេកទេសស្លាប់ ឃាត់ខ្លួន ឃាតក អារកសម្លាប់ជនរងគ្រោះបីនាក់ នៅសៀមរាប​ថ្ងៃឆ្លងឆ្នាំ​ តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ ដេកស្លាប់ក្នុងរថយន្ដ មិនបាច់អស់លុយទៅពេទ្យ គ្រាន់តែមើល​ក្រចកដៃ​ក៏ដឹងថា​ឈឺអីដែរ…

តូនីចា សម្ភោធរឿង xXX : Return of Xander Cage ជាមួយតារាហូលីវូត ក្នុងប្រទេសថៃ

តារាសម្ដែងក្បាច់ប្រដាល់ថៃ លោក តូនីចា ឬ ថាច់ឆាកន យីរ៉ាំ បានចូលរួមពិធីសម្ភោធរឿងលំដាប់ពិភពលោក ដែលចូលរួមសម្ដែងពីសំណាក់ តារាហូលីវូត ដូចជា លោក វីន ឌីសែល និង ដននី យេន នៅក្នុងរឿង xXX : Return…

ទេព រិន្ទដារ៉ូ សម្ដែងរឿងពស់ តែប្រកាសមិនថតជាមួយពស់ ទោះអោយថ្លៃខ្លាំង

ចាត់ទុកជាការចាប់អារម្មណ៍ ដែលតារាសម្ដែងល្បីឈ្មោះលោក ទេព រិន្ទដារ៉ូ ដែលអ្នកណាក៏បានដឹងបានក្លាយ ជាតួអង្គសំខាន់ក្នុងរឿង«ពស់កេងកង» បែរជាប្រកាន់ជំហរមិនថតជាមួយសត្វពស់ដាច់ខាត បើទោះជាខាងផលិតករហ៊ាន អោយតម្លៃខ្ពស់។ លោកថាក្នុងវិថីសិល្បៈ លោកហ៊ានសម្ដែងគ្រប់យ៉ាង ប៉ុន្តែបើ អោយសម្ដែងប៉ះគ្នាជាមួយពស់ គឺលោក សុំមិនសម្ដែងដាច់ខាត ដោយសារតែមួយ ជីវិតរបស់លោកគឺខ្លាចសត្វពស់ផុតលេខ ។ លោកទេព រិន្ទដារ៉ូ…

តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ ដេកស្លាប់ក្នុងរថយន្ដ

តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ ឬ ណាណាក់ សុចារីតផុត ជាតារាសម្ដែងប្រចាំ ក្រុមហ៊ុន GMM Grammy ដែលជាតារាស្រីមានឈ្មោះល្បីល្បាញមួយរូប តាមរយៈរឿងភាគទូរទស្សន៍ជាច្រើន ដែលនាងបានសម្ដែង ហើយនៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ សារព័ត៌មានថៃ…

លី ឌីណា បំភ្លឺជម្លោះជាមួយ ឈិន សុធារី

មុននេះបន្តិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងឈិន សុធារី ចេញមុខប្រកាសថា តារាសម្ដែងថ្មោងថ្មីនាងលី ឌីណា ហៅយូណា បានអ្នកពាក់ព័ន្ធជាមួយលោកសុវណ្ណ មករា ហើយបង្កអោយទំនាក់ទំនងរវាងអ្នកនាង និងស្វាមី ប្រេះស្រាំ។ ភ្លាមៗបន្ទាប់ពីផ្ទុះព័ត៌មានដ៏រសើប តារាស្រីលី ឌីណា មិនធ្វើការបកស្រាយនោះទេ ទើបតែក្នុងពេលនេះដែលនាងចេញមុខជម្រះពីជម្លោះ។ ឌី លីណា និយាយថាអ្វីដែលឈិន…

Jenny McCarthy ទះ Mariah Carey មួយកំផ្លៀងជាការសងសឹកនាថ្ងៃឆ្លងឆ្នាំថ្មី

ការសម្ដែងរបស់អ្នកទាំងពីរនៅក្នុងក្លឹមរាត្រី នាថ្ងៃឆ្លងឆ្នាំ ដែលរៀបចំដោយក្រុមហ៊ុនផលិតកម្ម Dick Clark Productions បានធ្វើឲ្យនាង Jenny McCarthy មានការខំយ៉ាងសម្បាចំពោះទង្វើរបស់ក្រុមហ៊ុន និង នាង Mariah Carey ដែលមានចេតនាបង្អាក់បង្ខូចការសម្ដែងរបស់នាង ។ Jenny McCarthy បានបញ្ជាក់ថា​ ”…

ថៃ ប៊ុននាង ជាប់ជម្រើសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា

ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍មហាស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី១ កាលពីថ្ងៃទី៣ មករា គេកត់សម្គាល់ថារឿងខ្លីរបស់តារាសម្ដែងលោក ថៃ ប៊ុននាង បានជាប់ក្នុងជម្រើសរឿងទាំង១៨រឿងនៅក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញនៅមិនទាន់ដឹងថាក្នុងចំណោមរឿងខ្លី ដែលស្ថិតក្នុងការប្រកួតប្រជែងជាស្នាដៃ របស់ផលិតករវ័យក្មេងនៅក្នុងវិស័យភាពយន្តនោះ តើរឿងរបស់លោក ឬរបស់ផលិតករ ផ្សេងជាអ្នកជាប់នោះទេ ។ លោកថៃ ប៊ុននាង តារាសម្ដែង និងជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មចក្រវាទ្បថ្លែងថា ក្រោយការបញ្ចប់វគ្គសិក្សាលើជំនាញផលិតកុន លោក…

ទឹម រដ្ឋា បន់អោយមានរឿងថត ក្រោយចប់បុណ្យ៧ថ្ងៃជីដូន

ក្រោយពីថតបញ្ចប់រឿង «ម្ទេសហិរអំបិលប្រៃ» របស់ទូរទស្សន៍PNN និងរឿង «ហង្សបាក់ស្លាប» របស់ប៉ុស្ដិ៍លេខ៥ តារាសម្ដែងនាងទឹម រដ្ឋា បានអះអាងថានាងនៅមិនទាន់មានរឿងថ្មី ដើម្បីចេញថតនោះទេ។ នាងថាក្រោយចប់ពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃរបស់ជីដូនកាលពីថ្ងៃទី៣ មករា នាងបន់អោយតែមានរឿងថតនោះទេ ដោយសារតែនាងមិនចង់ទំនេរ និងចង់មានស្នាដៃថ្មីៗបង្អួតមហាជន។ ទឹម រដ្ឋា បានថ្លែងក្នុងពិធីបុណ្យជីដូនថា កញ្ញាមិនបានប្រកែងមិនទទួលការសម្ដែងនោះទេ…