មាន សូនីតា ផ្ទុះរឿង«ស្នេហាស្វ័យគុណ៤»
ខណៈដែលរឿង«បណ្ដឹងស្រីទាំង៥» មិនជួយអោយទីផ្សារជាអ្នកសម្ដែងរបស់តារាស្រីនាងមាន សូនីតា ទទួលការគាំទ្រខ្ពស់ដូចការរំពឹងទុក ពេលនេះនាងទំនងជាមានទឹកមាត់លេបបន្តិចវិញ ហើយជាមួយនឹងស្នាដៃរឿង«ស្នេហាស្វ័យគុន៤» ដែលត្រូវគេឃើញមានការចែកចាយច្រើននៅលើបណ្ដាញហ្វេសប៊ុក។ យុវវ័យច្រើនឡើងលើកឡើងពីស្នាដៃមួយនេះ បន្ទាប់ពីរឿង«ស្នេហាស្វ័យគុណ៤» បានបង្ហោះអោយឃើញនូវឈុតឆាកស្នេហាឌឺដង ដែលឆ្លុះបញ្ចាំងពីស្នេហារបស់យុវវ័យ តែមានភាពថ្លៃថ្នូរ។ យោងតាមការទម្លាយខ្សែរឿង«ស្នេហាស្វ័យគុណ៤» ជាប្រភេទរឿងដែលមានចំណុចពិសេសច្រើនយ៉ាង ស្រដៀងគ្នានឹងរឿងស្នេហាឌឺដងដែលមាន សូនីតា សម្ដែងជាមួយតារាចម្រៀងសេម ក្នុងរឿងភាគទូរទស្សន៍«ឡូយ៩» «ស្នេហា៩» និង«ក្លាហាន៩»…