តារាសិល្ប:ល្បីៗ ចូលបំភ័យហ្វេនក្នុងរោងកុន

កាលពីរសៀលថ្ងៃទី២៩ ធ្នូនេះ តារាល្បីៗជាច្រើន ដែលត្រូវគេស្គាល់ថាជាតួអង្គសំខាន់ក្នុងរឿង”ខ្មោចម៉ាំមី” របស់ផលិតកម្ម LD បានតុបតែងខ្លួនជាខ្មោចប្លែកៗ ចូលបំភ័យអ្នកទស្សនារឿងដល់រោងកុនតែម្ដង ដើម្បីពញាក់អារម្មណ៍ពួកគេ។ សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីអបអរការដាក់បញ្ចាំងរឿងនេះជាផ្លូវការ ខណៈដែលអ្នកគាំ​ទ្រ​ ​ក៍​មា​ន​អ្ន​ក​ខ្លះ​ភ័​យ​ស្រែ​ក​ច​ង់​ផ្អើ​ល​រោ​ង​។ លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានអះអាង ដោយសារតែការសម្ពោធរឿងរបស់ផលិតនានាមានភាពច្រំដែល ដោយគ្រាន់តែដាក់តុអង្គុយ…

សុខ សោម៉ាវត្តី ជាប់តំណែងជា តារាប្រជាប្រិយប្រចាំឆ្នាំ

ចាត់ទុកជាការចាប់អារម្មណ៍ ដែលតារាសម្ដែងស្រីអ្នកនាងសុខ សោម៉ាវត្តី ត្រូវបានគេឲ្យតំណែងសម្គាល់ជាតារា ដែលមានប្រជាប្រិយនាំមុខគេ សម្រាប់ឆ្នាំ២០១៦ ដោយសម្អាងថាគ្រប់រឿងដែលនាងបានសម្ដែង នៅតាមរោងកុនរបស់លីជេន មានអ្នកទស្សនាមិនធម្មតាចំនួន៤រឿង។ អ្នកនាងគឺជាតារាសម្ដែងតែម្នាក់ឯងគត់ ដែលទទួលបានតំណែងនេះ ខណៈដែលអ្នកឈ្នះតំណែងផ្សេងទៀត គឺសុទ្ធតែជាផលិតករ។ មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីពិធីប្រកាសខ្សែភាពយន្តឆ្នើមចំនួន១១ ដែលទទួលបានចំណូលខ្ពស់ ប្រចាំឆ្នាំ២០១៦ នៅផ្សារទំនើបTK កាលពីល្ងាចថ្ងៃ២៨ ធ្នូ…

ពេជ្រ សោភា អត់ខ្វល់រឿង ឆឹម សក្កដា មានតែសំបកខ្លួន

បន្ទាប់ពីបើកកកាយពីទំនាក់ទំនងស្នេហាជាសាធារណៈ មានការលើកឡើងជាច្រើនថាតារាចម្រៀង ពេជ្រ សោភា និងតារាសម្ដែងលោកឆឹម សក្កដា មិនអាចស្ថិតស្ថេរស្នេហាបានយូរនោះទេ ដោយសារតែភាគីខាងប្រុស ត្រូវគេស្គាល់ថាមិនមានទ្រព្យធន ហើយភាគីខាងស្រីគឺមានឱកាសខ្ពស់ ក្នុងការអន្ទងស្នេហ៍បុរសទ្រព្យស្ដុកចូលក្នុងជីវិត។ ជាមួយនឹងការលើកឡើង នាងអះអាងថាអត់ខ្វល់រឿងទ្រព្យដូចមុនទៀត សំខាន់ឲ្យតែលោកឆឹម សក្កដា ស្រឡាញ់ និងយកចិត្តទុកដាក់ ចំពោះនាងដោយស្មោះ។ ពេជ្រ សោភា…

ផេន ខេក ញញឹមស្រស់ក្រោយផ្ញើផ្ទះនិងប៉ូលិសរួច

តារាសម្ដែងស្រី នាង ផេន ខេក បានចូលរួមសហការជាមួយប៉ូលិសនៅក្នុងក្រុង មីនប៊ុរី ក្នុងការផ្ដល់សំណៅឯកសារផ្ទះ​ ចូលរួមគ្រោងការ Police I lert u របស់គោលនយោបាយក្រុមគណៈរក្សាភាពស្ងប់ស្ងាត់សង្គម ហើយនៅក្នុងនេះដែរក៏មានតារាចំនួន ពីរដួងផ្សេងទៀតបានចូលរួម ដូចជា លោក ម៉ារីអូ ម៉ៅរើ និង​…

ពេជ្រ សោភា បែកធ្លាយស្នេហាជាមួយ ឆឹម សក្កដា

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថាតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងតារាសម្ដែង លោកឆឹម សក្កដា បានចាប់ដៃគ្នាធ្វើជាគូស្នេហ៍មួយគូថ្មី មិនខុសពីស្នេហារបស់អ្នកនាងខាត់ សុឃីម និងអ្នកនាងគង់ សុជាតិ នៅក្នុងពិភពសិល្បៈ។ ភាគីខាងប្រុសបានប្រកាសថាខ្លួនរំភើបចិត្តដែលពេជ្រ សោភា ទទួលយកស្នេហារបស់ខ្លួន ខណៈដែលភាគីខាងស្រីក៏អះអាងថាអ្វីដែលលោកឆឹម សក្កដា ប្រកាសនៅលើហ្វេសប៊ុក គឺមានការពិត។…

តួឯកស្រីរឿង«ទឹកភ្នែកកក»ក្លាយជាតួសម្ដែងបាត់បង់សិទ្ធិមិនធ្លាប់មាននៅកម្ពុជា

នៅទីបំផុតតារាស្រីវ័យក្មេងកញ្ញាអេប៊ី ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងភាគ «ទឹកភ្នែកកក»ត្រូវបានផលិតករបង្ហើបថា បានក្លាយជាតារាសម្ដែងទី១ ដែលបាត់បង់សិទ្ធិនៅក្នុងពិភពសិល្បៈសម្ដែងទាំងស្រុង បន្ទាប់ពីតារាស្រីរូបនេះ សម្រេចចិត្តកុងត្រា៣ឆ្នាំ ឲ្យផលិតកម្មភាពយន្តមួយមិនធ្លាប់មាន ដែលមានន័យថារាល់ការងារថត និងសម្ដែងទាំងអស់គឺនាងគ្មានសិទ្ធិសម្រេចដោយផ្ទាល់ខ្លួនដូចមុន។ នេះព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលកញ្ញាអេប៊ី ត្រូវគេកត់សម្គាល់ថាមានត្រេមុខទាក់ទាញ ដែលផលិតករភាគច្រើនចង់បាន តែនាងបែរជាត្រូវបាត់សិទ្ធិ លើការងារសិល្បៈក្រៅពីការកំណត់របស់ផលិតកម្ម។ អ្នកនាង ប៊ុន ចាន់និមល ផលិតកររឿង«ទឹកភ្នែកកក»បានទទួលស្គាល់ថាកញ្ញាអេប៊ី…

យ៉ែម ស្រីពេជ្រ ប្រជែងយកទឹកប្រាក់១០០លានរៀល

សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតប្រជែងសមត្ថភាព រវាងតារាសម្ដែងនាងយ៉ែម ស្រីពេជ្រ និងបេក្ខជនបេក្ខនារី ក្នុងជុំចុងក្រោយរបស់កម្មវិធី «ស្ពានលេខ១១» របស់ទូរទស្សន៍អប្សរានឹងដល់ថ្ងៃបញ្ចប់ហើយ។ ការប្រកួតប្រជែងនេះ ក្រៅពីដណ្ដើមយកតំណែងជាម្ចាស់ពានប្រចាំឆ្នាំ២០១៦ ក៏ដណ្ដើមយកទឹកប្រាក់ចំនួន១០០លានរៀល ឬស្មើនឹង ២៥០០០ដុល្លារផងដែរ។ កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាបេក្ខនារី មានសង្ឃឺមខ្ពស់ជាង បានអះអាងថា នៅសប្ដាហ៍ក្រោយកម្មវិធី…

កីឡាករឆ្នើម២រូប បង្ហាញខ្លួនថ្ងៃខួបតារាសម្ដែង នូណា

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែងវ័យក្មេងកញ្ញា នូណា ដែលអ្នកសិល្បៈមួយចំនួនហៅថានាងថាស្រីណូ កីឡាករបាល់ទាត់ល្បីឈ្មោះ២រូបបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីខួបរបស់នាង។ នេះជាការលេចមុខយ៉ាងកម្ររបស់អ្នកទាំងពីរក្នុងពិធីឯកជនរបស់តារាសិល្បៈ បើមិនរាប់បញ្ចូលពិធីជួបជុំតារាសិល្បៈ និងកីឡាករបាល់ទាត់ដែលលោកធ្លាប់បង្ហាញខ្លួន។ អ្វីដែលគេកត់សម្គាល់ គេឃើញអ្នកចាំទីឆ្នើមលោកសូ យ៉ាទី យកប្រពន្ធ និងកូនទៅចូលរួមនោះផង។ កញ្ញា នូណា ម្ចាស់ខួបកំណើតបានអះអាងថាក្នុងចំណោមភ្ញៀវកិត្តិយសដែលនាង អញ្ជើញ ភាគច្រើនជាសាច់ញាតិ និងជាអ្នកតារាសិល្បៈ ដោយតារាសិល្បៈដែលបានចូលរួមក្នុងពិធីខួបរបស់នាងកាលពីយប់ថ្ងៃទី២៤ ធ្នូនោះរួមមាន…

ទេព រិន្ទដារ៉ូ បានកៅអីក្នុងរឿងភាគ «ពស់កេងកង»

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយពីតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ត្រូវបានជ្រើសជាតួអង្គធំ ក្នុងរឿងភាគ«ពស់កេងកង» ដែលជារឿងភាគទូរទស្សន៍លើកដំបូង មិនធ្លាប់មាន ផលិតដោយទូរទស្សន៍ PNN ។ នេះជាខ្សែភាគដែលបានបង្ហើបថា ចំណាយទុនផលិតមិនក្រោម ភាពយន្តរឿង «ឃុនហ្លួងព្រះស្ដេចកន» នោះទេ ខណៈដែលតារាសម្ដែងក៏ត្រូវចំណាយ ពេលរហូតដល់៣ខែទើបជ្រើសរើស បានរួចរាល់។…

ដេនី ក្វាន់ អត់ខ្វល់រឿងក្រសួងបិទមិនឲ្យចេញមុខ តាមទូរទស្សន៍

ខណៈដែលក្រសួងវប្បធម៌ ចេញលិខិតផ្លូវការផ្ដល់ជូនបណ្ដាទូរទស្សន៍ទាំងអស់នៅប្រទេសកម្ពុជា ហាមមិនឲ្យតារាសម្ដែងនាងដេនី ក្វាន់ បន្ទាប់ពីប្រតិកម្មរឿងខឹងនាងស៊ិចស៊ីជាថ្មី តារាស្រីរូបនេះបានអះអាងថាអត់ខ្វល់។ យ៉ាងណាមិញ នាងសម្ដែងការខកចិត្តចំពោះវិធានការរបស់ក្រសួង ដោយសារនាងបញ្ជាក់ថាក្នុងពិភពសិល្បៈ មិនមែនអ្នកហ៊ានស៊ិចស៊ីខ្លាំងតែរូបនាងម្នាក់ ។ ដេនី ក្វាន់ និយាយថា ជាមួយនឹងលិខិតប្រកាសបិទរូបនាង មិនឲ្យឡើងប៉ុស្ដិ៍ទូរទស្សន៍ ឬមិនឲ្យចាក់ផ្សាយស្នាដៃរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ពី៣ទៅ៥ឆ្នាំ នាងមិនមានសតិអារម្មណ៍នោះទេ ដោយសារតែនាងយល់ថានោះជាសិទ្ធិរបស់ក្រសួង…