តបគ្នាក្ដៅៗ ហេង នរកក្កដា អ៉ិន និង ហង្ស សម្បើមស័ក្ដ

ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះទារលុយផលិតកម្មមហង្សជុំវិញថតរឿង «សង្គ្រាមមរតក» ដោយបញ្ចាំងឡើងចប់ទៅហើយ ប៉ុន្តែនៅតែមិនបានបើកលុយដែលសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៉ិន ត្រូវគេឃើញថាចេញមុខប្រតិកម្មតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា ភាគីលោក ហង្ស សម្បើមស័ក្ដ…

ទាល់តែឡើងតំណែង ទើបដឹងថា តារាសម្ដែង ភុល សុវណ្ណដានីន កាលីបនៅក្រៅសិល្បៈ

អ្នកសិល្បៈ និងមហាជនច្រើននាក់បានដឹងត្រឹមតែថា តារាសម្ដែង លោក ភុល សុវណ្ណដានីន គឺជាតួកាចចិត្តអាក្រក់លេចធ្លោមួយរូបនៅក្នុងភាពយន្តប៉ុណ្ណោះ តែគេមិនបានដឹងថាតារារូបនេះ គឺជាមន្ត្រីរាជការយ៉ាងកាលីបនៅក្នុងក្រសួងមហាផ្ទៃឡើយ។ លោកត្រូវគេឃើញប្រកាសឡើងតំណែងមុននេះ ទើបធ្វើអោយម្នាក់ៗលាន់មាត់ថា ទាល់តែបានឡើងតំណែងក្នុងក្រសួងទើបដឹងថា លូយដល់ម្លឹង សម្រាប់ការងារនៅក្រៅសិល្បៈ ដែលនេះក៍ជាការលាងជម្រះថា លោកស្លៀកពាក់ជាមន្ត្រីប៉ូលីសបង្ហោះលើគណនីផ្ទាល់ខ្លួនកន្លងមក មិនមែនជាឈុតថតកុន។ តំណែងដែល លោក ភុល…

វិញ្ញាណសណ្ឋិត ភីយ៉ា និង រុន ណាកូ ឡើងឆោរឡោ គ្រាន់តែគ្រងឈុតបុរាណ

ក្នុងចំណោមតារាជាបេក្ខភាពក្នុងព្រឹត្តិការណ៍ដណ្ដើមពាន Star Award ដែលទើបចេញថតប្រម៉ូតកម្មវិធី កាលពីរសៀលថ្ងៃទី២៨ សីហា គេកត់សម្គាល់ថាមានតែតារាសម្ដែងកញ្ញា ភីយ៉ា ដែលមានឈ្មោះដើមថា លី ឌីណា និងលោក រុន ណាកូ ម្ចាស់ពានជាតារាលេចធ្លោផ្នែកគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជាប៉ុណ្ណោះ ដែលគ្រាន់តែគ្រងឈុតបុរាណហើយភ្លាម ក៏ធ្វើអោយម្នាក់ៗឆោរឡោរតែម្ដង ព្រោះតែមានវិញ្ញាណមកសណ្ឋិត។ អ្នកទាំងពីរត្រូវគេឃើញ លេចឡើងនូវអាការៈប្លែកៗ…

តារាច្រើននាក់ ត្រៀមប្រជែងពាន Star Award តំណាង២៥ខេត្តក្រុង

នៅទីបំផុតព្រឹត្តិការណ៍ប្រកួតប្រជែងបង្ហាញទម្រង់សិល្បៈធំមួយ ដែលមានតារាៗត្រូវតំណាងអោយខេត្តក្រុងទាំង២៥ ដែលប៉ុស្ដិ៍អប្សរាបានបង្ហើបតាំងពីច្រើនខែមុននោះ បានប្រកាសរំលេចខ្លួនហើយ ដោយតម្រូវអោយតារាៗជាបេក្ខជនជាបេក្ខនារី ដែលត្រូវបានសម្រាំងចេញពីតារាសិល្បៈចំនួន២៥រូប ប្រកួតប្រជែងគ្នាបង្ហាញពីទម្រង់សិល្បៈ វប្បធម៌ ប្រពៃណី និងប្រើសមត្ថភាពផ្សព្វផ្សាយសក្កានុពលតំបន់ទេសចរណ៍ប្រចាំខេត្តក្រុងដែលខ្លួនធ្វើជាតំណាង ដើម្បីប្រជែងយកពាន។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានអ្នកដឹកនាំកម្មវិធីប្រកាសថានឹងក្លាយជាកម្មវិធីស្រាវជ្រាវ និងបង្ហាញពីពីវប្បធម៌ប្រចាំពីតំបន់ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយតារាសិល្បៈជាបេក្ខជនបេក្ខនារីបប្រកួតប្រជែងមិនធ្លាប់មាននោះផងដែរ។ លោក នូ សុផេន អ្នករៀបចំកម្មវិធីបានអះអាងថា…

មិនគួរជឿថា ស្រីស្អាត ដេនី ក្វាន់ មានជំហរដល់ម្លឹង

ខុសពីនារីភាគច្រើន ដែលសម្អាងថាខ្លួនមានរូបសម្រស់ផូរផង់ គឺមិនខ្វះអ្នកមានទ្រព្យស្រឡាញ់ និងអោយស្រណុក តារាសម្ដែង កញ្ញា ដេនី ក្វាន់ បានប្រកាសយ៉ាងបើកចំហរថា នាងមានសេចក្ដីសុខជាមួយនឹង អ្នកដឹកនាំផលិតស្ពត លោក ចាន់ មករា បើទោះជាលោកមិនអាចអោយនាងសោយសុខលើគំនរទ្រព្យ អោយសមនឹងរូបសម្រស់របស់នាងដែលជាស្រីស្អាតម្នាក់។ អ្វីដែលធ្វើអោយគេច្រណែនចំពោះតារាស្រីរូបនេះខ្លាំង គឺនាងហ៊ានបើកចំហរស្នេហា និងបានប្រកាសថាគូស្នេហ៍ដែលនាងចាប់ដៃ អោយសេចក្ដីសុខនាងគ្រប់គ្រាន់ហើយ…

តារាចម្រៀង អេង ប៉ូ មរណភាពភ្លាមៗ ក្រោយចូលសង្គ្រោះបន្ទាន់

ទើបតែចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ តារាចម្រៀងវ័យជាង៤០ឆ្នាំ លោក អេង ប៉ូ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងអាហ្វែដែលអាចច្រៀងបទជាភាសាអង់គ្លេស និងចិនបានពីរោះ បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី ២៧ សីហា ដោយជំងឺដាច់សរសៃឈាមខួរក្បាល។ មរណភាពរបស់លោក ត្រូវបានតារាសិល្បៈ ដែលជាមិត្តរួមក្រុមបង្ហោះថាជាការចាកចេញលឿនដូចផ្លេសបន្ទោរ ខណៈដែលលើហ្វេសប៊ុក ក៏មានការបង្ហោះរំលែកទុកយ៉ាងផុសផុល។ តារាសិល្បៈជាច្រើនកំពុងប្រើប្រាស់បណ្ដាញហ្វេសប៊ុក បង្ហោះទួញសោក និងបង្ហាញអារម្មណ៍ក្ដុកក្ដួល…

មិនធម្មតា លី ចាន់សីហា ដាក់ឈ្មោះកូនស្រី អោយធ្វើថៅកែដីឡូតិ៍

កាលពីព្រឹកថ្ងៃ ២៦ សីហា តារាសម្ដែងល្បីឈ្មោះអ្នកនាង លី ចាន់សីហា បានធ្វើពិធីក្រុងពាលីបើកលក់ដីឡូត៍តម្លៃសែនដុល្លារមិនគួរឲ្យជឿ ដោយឈ្មោះដីឡូតិ៍របស់នាង ក៏ត្រូវគេឃើញអ្នកនាង ដាក់ឈ្មោះកូនស្រីជាឈ្មោះ ដោយអ្នកនាងប្រកាសថាយីហោ «Fendi ដីឡូតិ៍» ដែលជាឈ្មោះកូនស្រី គឺនាងមានយីអ៊ុន។ នេះជាមុខរបរធំផ្នែកអចលនទ្រព្យបើកឆាកក្នុងជីវិតរបស់អ្នកនាង បន្ទាប់ពីតារាស្រីរូបនេះ ត្រូវគេស្គាល់ថា បានជោគជ័យទាំងការងារសិល្បៈ ទាំងជីវិតស្នេហា…

ដើម្បីលុយ ទេព រិន្ទដារ៉ូ សុខចិត្តផ្គាប់ចិត្ត នាយគ្រឿន

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺជាតារារៀមច្បង និងបានប្រឡូកក្នុងវិស័យសិល្បៈ ចាស់វស្សាមិនតិចឆ្នាំទេ តែលោកត្រូវបានគេសរសើរត្រង់ចំណុចមួយ ដែលអាចចុះសម្រុង នឹងក្រុមផលិតករក្មេងៗ បានយ៉ាងងាយ ដោយមិនប្រកាន់ច្រើន បូករួមទាំងការទទួលការងារ ជាមួយនឹងផលិតករក្មេងៗ ដូចជា នាយគ្រឿន ដែលទើបឡើងកាលីបក្លាយជាអ្នកដឹកនាំសម្ដែងជាដើម។ ផ្អែកតាមការសារភាព នាយគ្រឿនបានអះអាងថា ខ្លួនបានតម្រូវឲ្យលោក…

ចែមុំមីកាសា ត្រលប់មកវិញ នៅតែមិនធម្មតា

ខុសពីការប៉ាន់ស្មានដែលថា អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំមីកាសា នឹងបាត់មុខពីពិភពជំនួញ ឬបើត្រលប់មកកាន់អាជីពចាស់វិញ ក៏មិនអាចប្រមូលបាននូវការគាំទ្រ ព្រោះតែអ្នកស្រីមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ តែជាការកត់សម្គាល់ឃើញថា អតីតជើងខ្លាំងក្នុងមុខជំនួញធ្វើសក់ និងផាត់មុខរូបនេះ ចាប់ផ្ដើមប្រទាញបានប្រជាប្រិយភាពជាថ្មី ទាំងការគៀរគរតារាសិល្បៈឲ្យចេញចូលហាងដែលទើបបើកថ្មី ទាំងការផ្លាស់ប្ដូរជីវិតឯកជន ឲ្យហ៊ឺហារឡូយឆាយ។ អ្នកស្រីបានទាំងអះអាងថា នឹងធ្វើជំនួញបើកហាងធ្វើសក់ ផាត់មុខ ឲ្យខ្លាំងស្មើនឹងកាលបើកហាងមីកាសា…

តូច ស្រីពេជ្រ បោះសម្ដីឲ្យអ្នករុកគួនខ្លួន ក្រោយបែកប្ដី

នៅទីបំផុតតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ ដែលបានបណ្ដែតខ្លួនទៅដល់ទឹកដីអាមេរិកតាមអតីតស្វាមី បានសារភាពហើយថាខ្លួនពិតជាបែកបាក់ប្ដីមែន បន្ទាប់ពីអ្នកនាងបដិសេធមិនលាតត្រដាងជុំវិញរឿងរ៉ាវនេះអស់មួយរយៈ ក្នុងពេលមានការទម្លាយចេញ។ នាងបានទាំងបង្ហោះសារមួយចំនួនវាយបកអ្នករុកគួនអ្នកនាង ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើបនេះផង។ អ្នកនាង តូច ស្រីពេជ្រ និយាយថា អ្នកនាងពិតជាបែកបាក់ស្វាមីនៅអាមេរិកនោះមែន ប៉ុន្តែអ្នកនាងមិនទាន់លែងលះគ្នាផ្លូវច្បាប់នោះទេ ដោយនៅតែរាប់អាន និងចេញចូលទៅវិញទៅមកដើម្បីកូន ទើបអ្នកនាងនៅបន្តរស់នៅលើទឹកដីអាមេរិក ដោយគ្រាន់តែរស់នៅផ្ទះបែក និងចេញធ្វើការពឹងលើខ្លួន។…