ស្វីតឡើងកប់ រុន ណាកូ និង ទេព មុន្នីរក្សា

ទើបតែមានការចាប់អារម្មណ៍ ជាមួយនឹងការលេងឈុតហ្វេសហ្សិនកាលីបៗប្រភេទ ហាយខាល់ធឺ របស់ប្រទេសម៉ាឡេសុីសោះ តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានតារាឆ្នើមគ្រងឈុតបុរាណបានស័ក្ដសម កាលពីដើមខែកក្កដា កន្លង ស្រាប់តែបញ្ចេញរូបថតស្វីតៗ ឡើងកប់ប្លែកភ្នែកទៀត ជាមួយតារាស្រីវ័យក្មេង កញ្ញា ទេព មុន្នីរក្សា ដែលជាសមាជិកក្នុងក្រុម។ នេះជាសកម្មភាពផ្អែមល្ហែមដែលគេកម្រឃើញ ខណៈដែលម្នាក់ៗសរសើរថា…

មិនធម្មតា កូនស្រី គង់ ចាន់ស្រីមុំ ស៊ីថ្លៃដល់ម៉ឺនដុល្លារបាត់

តាំងពីថ្ងៃទី៧ ខែសីហា មកម្ល៉េះ ដែលកូនស្រី និងតារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានផលិតផលទឹកដោះគោម៉ាកល្បីមួយតម្រូវអោយថតស្ពត ដោយបានទាំងកុងត្រាយកកូនស្រីរបស់នាងជាតំណាងផលិតផលរហូតដល់រយៈពេល១ឆ្នាំ។ មានការទម្លាយថាកូនស្រីរបស់នាងទទួលបានតម្លៃខ្លួនរហូតដល់រង្វង់មួយម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលអត្ថប្រយោជន៍ដែលក្រុមហ៊ុនផ្ដល់ជូននូវការផ្គត់ជាផលិតផលទឹកដោះគោ និងផលិតផលផ្សេងទៀតក្នុងរយៈពេល១ឆ្នាំនេះឡើយ។ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហើបអោយដឹងថាក្រោយពីកូនស្រីរបស់នាងមានវ័យគម្រប់១ខែ នាងក៏យល់ព្រមចុះកិច្ចព្រមអោយកូនស្រីរបស់ខ្លួនធ្វើជាតំណាងរបស់ទឹកដោះគោម៉ាក Nutrilatt ក្រោយការចរចារ…

ទម្លាយមូលហេតុ អ៉ិន ជំពាក់ប្រាក់ ណាក់ ស្រីណា ២ពាន់ដុល្លារ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្ស បានជំពាក់ថ្លៃសម្ដែងរបស់នាងរហូតដល់ចំនួន២ពាន់ដុល្លារ ដោយជំពាក់ប្រមាណជាមួយឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងអោយត្រូវបានបញ្ចប់។ យ៉ាងណាក៏ដោយជាមួយនឹងព័ត៌មានរសើបនេះ ផលិតកម្មមហាហង្សបានទម្លាយអោយដឹងជាផ្លូវការ ក្រោយពីបានប្រកាសថាមិនចង់បកស្រាយក្រោយពីនាងបកអាក្រាត។ លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា…

ភិន សុដាលីស កាន់តែជោគជ័យក្នុងមុខជំនួញ

កាលពីថ្ងៃទី ៤ ខែ សីហា កន្លងទៅ តារាសម្ដែងវ័យក្មេង អ្នកនាង ភិន សុដាលីស បានបើសម្ពោធសាកល្បងនូវអាជីវកម្មេរបស់ខ្លួនដល់ទៅពីរព្រមគ្នាតែម្ដង ដែលបង្ហាញយ៉ាងច្បាស់ថាអ្នកនាងកំពុងក្លាយជាតារាមួយរូប ដែលជោគជ័យក្នុងមាគ៌ាមុខជំនួញ។ អ្នកនាងត្រូវគេឃើញបើកសម្ពោធហាង«កាទី ខននើ» សាខាសែនសុខ (Katy Korner) ផង និងហាងលក់ ផលិតផលអនឡាញ…

នី ម៉ាលីណា ប្រាប់មូលហេតុធ្វើខួបផ្គួបជាមួយប្អូនប្រុស

កាលពីថ្ងៃអាទិត្យកន្លងទៅ តារាសម្ដែងកញ្ញា នី ម៉ាលីណា បានធ្វើខួបផ្គួបជាមួយប្អូនប្រុសតែម្ដង ដោយក្នុងពិធីរបស់នាងក៏មានតារាសិល្បៈមួយចំនួនបង្ហាញខ្លួនផងដែរ បើទោះជាការរៀបចំស្ថិតក្នុងភាពតក់ក្រហក់បន្តិច។ ក្នុងពិធីនោះ អ្នកនាងថាសម្រេចធ្វើខួបក្នុងពេលតែមួយតែម្ដង ដោយសារតែនាង និងប្អូនប្រុសកើតក្នុងខែតែមួយ ហើយខុសថ្ងៃគ្នាតែប៉ុន្មានថ្ងៃ។ នី ម៉ាលីណា និយាយថា កាលពីឆ្នាំទៅនាងធ្វើខួបតែម្នាក់ឯងប៉ុណ្ណោះ ដើម្បីជួបជុំមិត្តភ័ក្រ្ត ដោយខួបរបស់នាងគឺចំថ្ងៃទី១១ ខែ៨ តែដោយសារឆ្នាំនេះ…

មិននឹកស្មានជនជាតិថៃម្នាក់នេះ ស្រឡាញ់សិល្បៈខ្មែរដល់ម្លឹង

នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥រាល់ថ្ងៃ គេបានត្រឹមតែដឹងថា មានផលិតករថៃមកជួយផលិតភាពយន្តភាគឲ្យខ្មែរ ដើម្បីឲ្យខ្មែរមានភាពយន្តភាគមួយ ដែលមានស្ដង់ដារក្នុងការប្រកួតប្រជែងប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងថា ផលិតករថៃរូបនោះជាអ្នកណា នឹងមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យមានការសម្រេចចិត្ត ជួយផលិតភាពយន្តឲ្យកម្ពុជានោះទេ។ យ៉ាងណាមិញ បុរសជាជនជាតិថៃមួយរូប ដែលត្រូវគេស្គាល់ថា មានឥទ្ធិពលនៅប៉ុស្ដិ៍លេខ៥ បានចេញមុខបញ្ជាក់ពីមូលហេតុនេះ។ លោក ថាណាគ្រីត ស៊ីនប៊ួ ហៅ ភីមូ…

បាត់មុខជាង៧ឆ្នាំ មិននឹកស្មានតារាជើងចាស់ បូនីតា ដាដេណា បង្ហាញខ្លួនជាថ្មី

គ្មានអ្នកណាមិនស្គាល់ពីកេរ្តិឈ្មោះល្បីល្បាញរបស់តារាសម្ដែងជើងចាស់ អ្នកនាង បូនីតា ដាដេណា នោះទេ ដោយសារតែអ្នកនាងត្រូវគេស្គាល់ថាជាផលិតករផង ជាអ្នកនិពន្ធផង និងជាតារាសម្ដែងផង ដោយអ្នកនាងមានស្នាដៃសម្ដែងជាតួឯករាប់មិនអស់ ជាពិសេសក្នុងតំណែងជាតួនាងអាប និងធ្មប់ជាដើម។ អ្នកនាងធ្លាប់បានប្រកាសថានឹងបោះបង់សិល្បៈសម្ដែងហើយ អ៊ីចឹងហើយទើបម្នាក់ៗសម្ដែងការភ្ញាក់ផ្អើលនៅពេលដែលអ្នកនាងស្រាប់តែត្រលប់មកវិញ ហើយបង្ហាញខ្លួនក្នុងតំណែងជាតួឯកមិនចាញ់កាលពីជំហាន់ក្មេងដដែល។ អ្នកនាង បូនីតា ដាដេណា បានថ្លែងបញ្ជាក់ថា ការពិតអ្នកនាងបានសម្រេចចិត្តបញ្ចប់ជីវិតជាតារាសម្ដែងរបស់ខ្លួនតាំងពីជាង៧ឆ្នាំមុនម្ល៉េះ ដោយសារតែអ្នកនាងហត់ផង…

អ្នកស្រី រ៉ូស ប្រកាសបញ្ចេញល្បិចកិច្ចកល់ និងភាពឆ្នាស់ឆ្នើម ម៉ាអស់ដៃ

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងជាតួអង្គម្ដាយ អ្នកស្រី រ៉េតរ៉ូស ដែលមានឈ្មោះពិតថា ចាន់ សោភ័ណ្ឌ ឡើងកូដយ៉ាងខ្លាំងនៅក្នុងពិភពសម្ដែង ដោយអ្នកស្រីត្រូវគេឃើញសម្ដែងភាគច្រើនជាតួអង្គម្ដាយស្លូត ទឹកភ្នែក និងកម្សត់។ យ៉ាងណាមិញ តាមរយៈកុងត្រាថ្មីក្នុងរឿង«កញ្ញាជើងខ្លាំង!» ដែលទើបក្រុងពាលីចេញថតក្ដៅៗមុននេះ គឺអ្នកស្រីត្រូវគេអោយសម្ដែងឆ្នាស់ និងចិត្តអាក្រក់៩តែម្ដង។ យោងតាមផលិតករដែលជាអ្នកផលិតរឿង«កញ្ញាជើងខ្លាំង»ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា អ្នកស្រីរ៉ូស ត្រូវបានផលិតករសម្រេចអោយដើរតួកាចម្ដង…

MC សាហារ៉ា ប្រតិកម្ម ពាក់ព័ន្ធនឹងអាជីវកម្មធំមួយ នៅសៀមរាប

កាលពីពេលថ្មី គេឃើញពិធីករ និងជាតារាសម្ដែងតួឯកក្នុងរឿង«ស្នូរជើងអ្នកណា»ចេញមុខបើកសម្ពោធហាងការហ្វេនឹងតែគុជធំមួយ យីហោ«ឆាវដយ»នៅខេត្តសៀមរាបយ៉ាងហំហាន ដោយហាងកាហ្វេនោះត្រូវគេប៉ាន់ស្មានថា ជាភាគហ៊ុនរបស់លោក បើទោះជាហាងដែលស្ថិតនៅម្ដុំព្រះអង្គចេកព្រះអង្គចម នោះត្រូវគេដឹងថាប្រើទុនមិនធម្មតា។ អ្វីដែលគេកត់សម្គាល់ ហាងកាហ្វេដែលពាក់ព័ន្ធនឹងលោកនោះ ត្រូវបានគេចោទថាជាប្រេនមកពីប្រទេសវៀតណាម ទើបធ្វើអោយលោកចេញមុខប្រតិកម្ម។ លោក សាហារ៉ា និយាយថា ក្នុងថ្ងៃសម្ពោធហាងកាហ្វេ«ឆាវដយ»នៅសៀមរាប លោកពិតជាបានចេញមុខខ្នះខ្នែង ដោយចូលរួមទាំងការរៀបចំ និងធ្វើពិធីករផង រហូតដល់ថ្នាក់មានការយល់ច្រលំថានោះហាងធំដុំលើកដំបូងរបស់លោកនៅខេត្តសៀមរាប។…

អេ យ៉ានុត ធ្លាប់តែប្រដាល់ ដល់មកតែងខ្លួនថតកុនឡើងប្លែក

នាពេលកន្លងមក គេធ្លាប់តែឃើញកីឡាការិនី កញ្ញា អេ យ៉ានុត បង្ហាញខ្លួនក្នុងនាមជាអ្នកប្រដាល់ នៅលើសង្វៀនប៉ុណ្ណោះ ទើបម្នាក់ៗមើលនាងមិនចង់ស្គាល់ នៅពេលដែលនាងតែងខ្លួនជាតារា ហើយត្រៀមថតកុនក្នុងតំណែងមួយ។ នេះជាការវិវត្តិន៍ខ្លួនរបស់នាងក្នុងអាជីពថ្មីមួយទៀត គឺអាជីពសម្ដែងកុន ដោយនាងប្រកាសប្រាប់ក្នុងឱកាសបង្ហាញខ្លួន ក្នុងពិធីក្រុងពាលីនោះថា បើអាជីពសម្ដែងរបស់នាងទទួលបានទីផ្សារ ហើយរកលុយបានច្រើន នោះនាងនឹងដកខ្លួនពីការប្រដាល់។ ស្ទើរតែមើលមិនស្គាល់កីឡាការិនីកញ្ញា អេ យ៉ានុត…