តារាថៃ ខេតទ្រីយ៉ាអ៊ីងលីស បង្ហាញខ្លួនក្រោមវត្តមានតារាល្បីៗ

កាលពីថ្ងៃទី២៣ កក្កដា តារាចម្រៀង និងជាតារាសម្ដែងថៃល្បីឈ្មោះកញ្ញា ខេតទ្រីយ៉ាអ៊ីងលីស (katreeya English) ដែលត្រូវគេស្គាល់ច្រើនតាមរយៈតួឯកក្នុងរឿង«ស្រីតូចចង្កៀងកែវ»បានបង្ហាញគួរអោយភ្ញាក់ផ្អើលនៅសណ្ឋាគារលំដាប់ផ្កាយ៥សូហ្វីតែលភ្នំពេញ ដោយមានវត្តមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនកុះករចូលរួម។ នេះជាការបង្ហាញខ្លួនរបស់នាង ក្នុងព្រឹត្តិការណ៍ធំមួយ ខណៈដែលវត្តមានរបស់នាងមិនត្រឺមតែមកបង្ហាញខ្លួនដើម្បីអបអរក្នុងពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏មកច្រៀងរាំផងដែរផងដែរ។ ការបង្ហាញខ្លួនរបស់តារាថៃ ខេតទ្រីយ៉ាអ៊ីងលីស នៅក្នុងថ្ងៃនោះ គេឃើញមានវត្តមានរបស់កម្ពុជាដូចជា អ្នកនាង គង់ សុជាតិ…

ព្រឺខ្លួន! ពេលឮ ប៊េបី និង រុន ណាកូ ទម្លាយរឿងមុន និងក្រោយ ទទួលពាន

តាំងពីបានទទួលពានជាតារាលេចធ្លោប្រចាំឆ្នាំដោយឡែកពីគ្នា នៅក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណទ្រង់ទ្រាយធំ ក្រោមការរៀបចំរបស់«គ្រួសារតារាកម្ពុជា»ដោយមានរដ្ឋមន្ត្រីក្រសួងព័ត៌មានជាគណអធិបតី កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨ តារាសម្ដែង២រូប គឺកញ្ញា ប៊េប៊ី និងលោក រុន ណាកូ បានអះអាងថាព្រឹត្តិការណ៍មួយនេះ បានជួយអោយអ្នកទាំងពីរខ្ទរខ្ទារកេរ្តិ៍ឈ្មោះលើសលប់យ៉ាងខ្លាំងមកទល់នឹងពេលនេះ។ បន្ថែមពីលើអារម្មណ៍រំភើប អ្នកទាំងពីរក៏បានទម្លាយស្រដៀង ពីរឿងព្រឺក្បាលមួយចំនួនដែលបានកើតឡើង នៅមុន និងក្រោយលើកពាន។ កញ្ញា…

បន្តទម្លាយ ពីស្ថានភាព តូច ស្រីពេជ្រ ក្រោយបែកប្ដី

ក្រោយពីមានការទម្លាយថា តារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បានដាច់ដោចជាមួយស្វាមីដែលបានធានាយកនាងទៅរស់នៅអាមេរិក ព្រោះតែស្ថានភាពមិនចុះសម្រុងគ្នាហើយនោះ ក៏មានទម្លាយថាអ្នកនាងប្រឹងប្រែងធ្វើការរកលុយក្រោយពីធ្លាក់ខ្លួនជាស្រ្តីមេម៉ាយនៅលើទឹកដីថ្មីនោះផងដែរ។ យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងកាន់តែស្អាតជាងមុន លេងខ្លួនជាងមុន ហើយមើលទៅហាក់មិនមានសម្ពាធផ្លូវចិត្ត និងកើតទុក្ខដូចមុននោះទេ គឺដឹងតែធ្វើការប្រឹងរកលុយ ហើយលេងខ្លួនតែម្ដង។ ប្រភពដែលនៅតែបន្តទម្លាយពីស្ថានភាពរបស់អ្នកនាងនៅលើទឹកដីអាមេរិក បានអះអាងថា អ្នកនាងតូច ស្រីពេជ្រ ដ្បិតថាបានប្ដូរទៅរស់នៅរដ្ឋផ្សេងដែលអ្នកនាងធ្លាប់រស់នៅជាមួយស្វាមី…

ណាតាហ្សា ប្រឹងញញឹម ទាំងទុក្ខណែនទ្រូង

នៅលើបណ្ដាញហ្វេសប៊ុក គេនៅតែឃើញតារាសម្ដែងកូនកាត់ខ្មែរឥស្លាម កញ្ញា ណាតាហ្សា នៅតែញញឹមក្នុងសកម្មភាពLive លក់សំលៀកបំពាក់មិនខុសពីមុន បើទោះជាគេដឹងថាកញ្ញាមានទុក្ខជាន់ទុក្ខនៅក្នុងគ្រួសារ។ យ៉ាងណាមិញ កញ្ញាថាស្នាមញញឹម ដែលមហាជនបានឃើញ គឺគ្រាន់តែជាស្នាមញញឹមក្លែងក្លាយ ដើម្បីកុំអោយប៉ះពាល់ដល់មុខរបររបស់នាងប៉ុណ្ណោះ។ កញ្ញា ណាតាហ្សា និយាយថា កាលពីថ្ងៃទី២១ កក្កដា កញ្ញាមានទុក្ខយ៉ាងទម្ងន់ដោយសារតែ អ៊ុស្រីបង្កើតរបស់អ្នកនាងបានទទួលមរណភាព ហើយស្រាប់តែនៅប៉ុន្មានម៉ោងបន្ទាប់បងប្រុសរបស់នាងក៏ត្រូវគាំងបេះដូង…

ធ្លាយដំណឹង តូច ស្រីពេជ្រ បែកបាក់ស្នេហ៍

នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាតារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បង្ហោះពីរឿងទុក្ខសោកជាប្រចាំបង្ហាញពីភាពឯកោ ដែលហាក់ដូចជាអ្នកនាងស្ថិតក្នុងសម្ពាធអ្វីមួយក្រោយឈានជើងទៅដល់ទឹកដីអាមេរិក។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស្និទ្ធិនឹងតារាស្រីរូបនេះម្នាក់ដោយមិនអោយបញ្ចេញអត្តសញ្ញាណ មានការបញ្ជាក់ថានាង ពិតជាបែកបាក់ស្វាមីប្រាកដមែន ដោយគេឃើញនាង និងស្វាមី រស់នៅបែកផ្ទះគ្នាទៀតផង។ ប្រភពដែលអាចទុកចិត្តបានអោយសម្ភាសន៍ថា តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ មានផ្ទុះចម្រូងចម្រាស់ជាមួយស្វាមីជាយូរមកហើយ តែដោយសារតែអ្នកនាងស៊ូទ្រាំដើម្បីកូនទើបបន្តរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ដោយគេឃើញនាងក៏ប្រឹងរកលុយតាមរយៈការលក់នំដូណាត់នៅលើទឹកដីអាមេរិក។…

ម្ចាស់ពានសំខាន់មួយ កញ្ញា ភី សម័យ កាន់តែមើល កាន់តែមិនដូចក្លែងក្លាយ

កាលពីថ្ងៃទី៩ កក្កដា តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានគ្រងតំណែងម្ចាស់ពានលេចធ្លោប្រចាំឆ្នាំផ្នែកឈុតអស្ចារ្យ ដោយសារតែឈុតរបស់នាងខុសប្លែកពីគេ ហើយពោរពេញេដោយគំនិតច្នៃប្រឌិតខ្ពស់។ បើទោះជានាងពាក់ម្កុដ និងមានពាក់ស្លាបធ្វើអោយគេពិបាកមើលយល់ថាឈុតតំណាងអោយអ្វី តែភាពលេចធ្លោ និងប្លែកគេបានជួយអោយនាងគ្រងតំណែងជាម្ចាស់ពានមួយរូប។ អ្វីដែលគេកត់សម្គាល់ថា មានសម្រស់ស្ទើរមិនដូចជានារីភេទទី៣នោះទេ ដោយសារតែពេលនាងតែងស្រី គឺមានរូបសម្រស់ផូរផង់ មិនចាញ់នារីពិតៗប៉ុន្មានឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីនាងត្រូវបានគេសម្គាល់ថាគឺជានារីភេទទី៣…

វង្ស ថាណាន់ លេចធ្លោមិនណយ ក្នុងព្រឹត្តិការណ៍ប្រកួតពាន

បើទោះជាតារាចម្រៀង លោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជន Cambodian Idol រដូវកាលទី៣ ក៏តែងខ្លួនក្នុងទម្រង់បុរាណយ៉ាងលេចធ្លោផងដែរ ជាមួយនឹងដៃគូគឺកញ្ញា គង់ កែវមរកត ដែលជាអតីតបេក្ខនារីក្នុងកម្មវិធីប្រលងជាមួយគ្នា។ លោក និងគូចម្រៀងគ្រងឈុតព្រះបាទជ័យរវ្ម័នទី៧ និងព្រះមហេសី គឺអាចនិយាយបានថាមិនចាញ់តារាសម្ដែងនោះឡើយសម្រាប់រូបសម្រស់ ដោយសូម្បីតែតារាសិល្បៈ និងគណកម្មការក៏លាន់មាត់សរសើរដែរ។ អ្នកគ្រូគង់…

២០រូប ជាប់តំណែងតារាឆ្នើមប្រចាំឆ្នាំ

ក្រៅពីការប្រគល់មេដាយកិត្តិយស និងពិធីប្រកាសពានតារាលេចធ្លោប្រចាំឆ្នាំដែលគ្រងឈុតបុរាណស្អាត ក្នុងពិធីខួប«គ្រួសារតារាកម្ពុជា»ក៏មានប្រគល់តំណែងឆ្នើមអោយតារាមួយចំនួនដែលសកម្ម និងមានទឺកចិត្តក្នុងកិច្ចការសង្គមក្នុងរយៈពេល២ឆ្នាំ តាំងពីក្រុមទាំងមូលបានបង្កើតឡើងផងដែរ។ តំណែងដែលត្រូវប្រកាសឡើង មិនចាញ់ពានតារាប្រជាប្រិយ និងលេចធ្លោនៅក្នុងពិភពសិល្បៈនោះឡើយ ខណៈដែលតំណែងមួយនេះ គឺជាអ្វីដែលតារាម្នាក់ប្រាថ្នាចង់បាន។ ចង់ដឹងថា តារាណាខ្លះទទួលបានតំណែងឆ្នើមនេះ? កញ្ញា ប៉ុបពី បានទទួលតំណែងជា«តារាភេទទី៣ឆ្នើម មានប្រជាប្រិយភាពនាំមុខគេ ក្នុងកិច្ចការសប្បុរសធម៌» ដោយសារតែនាងគឺជាពិធីការិនី និងជាតារាកំប្លែងលេចធ្លោប្រចាំក្រុម ហើយជាតារាដែលមានប្រជាប្រិយក្នុងស្រទាប់មហាជន។…

គ្រងឈុតស្ថាបនិកប្រាសាទអង្គរ រុន ណាកូ ឈ្នះពានតារាលេចធ្លោប្រចាំឆ្នាំ!

មកទល់ម៉ោងនេះ តារាសម្ដែងវ័យក្មេង លោក រុន ណាកូ នៅតែមានអារម្មណ៍រំភើប និង ចង់ហោះ មិនទាន់បាត់នៅឡើយទេ បន្ទាប់ពីបានក្ដាប់ពានតារាលេចធ្លោសំខាន់មួយ ក្នុងការប្រកួតឈុតបុរាណធំក្នុងព្រឹត្តិការណ៍”គ្រួសារតារាកម្ពុជា”កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨។ លោកនៅតែយល់ថាអ្នកកាន់ពានមិនមែនជាខ្លួន ខណៈដែលការប្រកួតទាំងមូល មានសុទ្ធសឹងតែវត្តមានតារាល្បី ក្នុងពិភពសិល្បៈ។ លោក រុន ណាកូ…

មកស្គាល់ម្ចាស់ពានប្រចាំឆ្នាំផ្នែកបុរាណទាំង៦

ក្នុងព្រឹត្តិការណ៍«ខួបគ្រួសារតារាកម្ពុជា» ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានពិធីប្រកួតឈុតសំលៀកបំពាក់បុរាណ ដោយមានតារាៗចូលរួមប្រកួតប្រមាណជាជិត១០០នាក់ ដោយមានការផ្ដល់ពិន្ទុយ៉ាងសុក្រិត ពីអ្នកគ្រូគង់ ណារី និងគណអធិបតី ដែលមានជំនាញសិល្បៈ ជាគណមេប្រយោគ។ ក្នុងចំណោមពានដែលបានប្រកាសឡើងទាំង៨ រួមមានពានតារាឆ្នើមប្រចាំគ្រួសារតារាកម្ពុជា ដែលលេចធ្លោក្នុងស្រទាប់មហាជន ដោយបានទៅរំដួលលិចទឹកព្រោះតែនាងគឺជាសមាជិកស្នូលរបស់គ្រួសារតារាដែលទទួលបានប្រជាប្រិយលេចធ្លោប្រចាំក្នុងព្រឹត្តិការណ៍ដែលនាងបង្ហាញខ្លួន។ ពានអ្នកគ្រងឈុតអស្ចារ្យបានលេចធ្លោ បានទៅលើតារាសម្ដែងកញ្ញា ភី សម័យ ដោយសារតែឈុតរបស់នាងត្រូវបានគណកម្មការយល់ថាមានការច្នៃប្រឌិតខ្ពស់ និងមានភាពប្លែកភ្នែកកម្រឃើញ…