កក្រើកណាស់ ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»យប់មិញ

ព្រឹត្តិការណ៍ខួប២ឆ្នាំ«គ្រួសារតារាកម្ពុជា» កាលពីថ្ងៃទី៩ កក្កដា យប់មិញ បានធ្វើអោយកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែក្នុងកម្មវិធីនោះ គេឃើញតារាសិល្បៈរហូតដល់ជាងពាក់កណ្ដាលបានតែងខ្លួនក្នុងសម័យបុរាណចម្រុះគ្នាតែម្ដង ដែលមិនខុសពីពិធីជប់លៀងរបស់ទេពបុត្រទេពធីតានៅឋានសួគ៏នោះទេ។ នៅក្នុងពិធីនោះ ក៏មានការប្រគល់មេដាយ និងប្រកួតឈុតបុរាណដែលមានតឹកតាងច្បាស់លាស់នៅក្នុងសំដៅឯកសារ និងលើជញ្ជាំងប្រាសាទ យ៉ាងកក្រើកផងដែរ។ ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅភោជនីយដ្ឋានឌឹធឺរ៉េស ធីខេ នោះ ស្ទើរតែធ្វើអោយផ្អៀងអ្នកសិល្បៈតែម្ដង ជាពិសេសក្នុងពេលតារាសិល្បៈបង្អួតសម្រស់ដោយទម្រង់បុរាណ នៅចំពោះមុខឯកឧត្តម ខៀវ…

ដើម្បី អាលីយ៉ា តារាសម្ដែង ណាតាហ្សា សុខចិត្តខុសដល់ម្លឹង

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ណាតាហ្សា គឺជាជនជាតិចាម និងកាន់តែសាសនាអ៊ីស្លាមយ៉ាងភ្ជាប់ភ្ជួន ដោយនាងមិនអាចសូម្បីតែចូលព្រះវិហារ និងអុជធូបជាដើម។ យ៉ាងណាមិញ ដោយសារតែអាលីយ៉ា គឺជាតារាសិល្បៈរួមក្រុមក្នុងក្រុម«គ្រួសារតារាកម្ពុជា» កញ្ញាសុខចិត្តចូលវត្ត អង្គុយបត់ជើងក្នុងព្រះវិហារ ដើម្បីចូលរួមធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា អោយនាង។ ណាតាហ្សា និយាយថា ជាលើកទី១ ដែលកញ្ញាបានសម្រេចិត្តចូលវត្ត និងអង្គុយសំពះលោកក្នុងវិហារ ក្នុងពេលដែលសាសនារបស់នាង…

សិល្បករ៣រូប ក្លាយជាគណកម្មការដណ្ដើមពាន «គ្រួសារតារាកម្ពុជា»

នៅថ្ងៃទី៩ កក្កដានេះ «គ្រួសារតារាតារាកម្ពុជា» ដែលត្រូវគេស្គាល់ថាជាក្រុមសិល្បករផ្នែកសប្បុរសធម៌ធំមួយ នឹងប្រារព្ធខួប២ឆ្នាំរបស់ខ្លួនជាលើកដំបូង ដោយក្នុងពិធីនោះ ក៏មានពិធីប្រគល់មេដាយកិត្តិយសចំពោះតារាៗ ដែលធ្លាប់ស្ម័គ្រចិត្តជួយសង្គម និងមានពិធីប្រកួតតារាឆ្នើម ដែលមានលទ្ធភាពគ្រងឈុតលេចធ្លោជាងគេ ក្នុងទម្រង់បុរាណផង។ ការប្រកួតតំណែងសំលៀកបំពាក់ដែលកំពុងធ្វើឲ្យតារាភាគច្រើនរំជើបរំជួលចង់ក្លាយជាម្ចាស់ពាននេះ ត្រូវបានកំណត់ឲ្យតារាមានស្នាដៃ៣រូប ធ្វើជាគណកម្មការវិនិច្ឆ័យ ខណៈដែលអ្នកទាំង៣ក៏សុទ្ធតែមានជំនាញច្បាស់លាស់ក្នុងការកំណត់ថាអ្វីជាឈុតត្រូវទម្រង់ និងកែច្នៃត្រូវតាមក្បួនខ្នាត។ អ្នកគ្រូ គង់ ណារី ដែលត្រូវគេស្គាល់ថាសាស្រ្តាចារ្យផ្នែកសិល្បៈដែលមានស្នាដៃជាយូរមកហើយ…

មកស្គាល់តារាប្រុស ដែលមានមហិច្ឆតាលើកពានឆ្នើម«គ្រួសារតារាកម្ពុជា»

បន្ទាប់ពីមានការប្រកាសថា «គ្រួសារតារាកម្ពុជា»នឹងរៀបចំពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ កក្កដា ដោយក្នុងពិធីនោះក៏មានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការីនីដែលស្នាដៃក្នុងកិច្ចការសង្គមប្រមាណជាង១០០នាក់ និងមានទាំំងពិធីប្រកួតសំលៀកបំពាក់បុរាណផងនោះ គេកត់សម្កាល់ថាតារាសិល្បៈដែលបានចុះឈ្មោះចូលរួមច្រើននាក់សុទ្ធតែបានប្រកាសថាខ្លួននឹងគ្រងឈុតបុរាណអោយអស្ចារ្យ ដើម្បីដណ្ដើមយកពានតារាឆ្នើមពីព្រឹត្តិការណ៍ដែលមានគណអធិបតីបង្ហាញវត្តមានជាកិត្តិយសនោះ។ យ៉ាងណាមិញ ក្រៅពីតារាស្រីច្រើនរូបដែលអះអាងថាពីប្រជែងគ្នាលើកពាន តារាប្រុសខាងក្រោមនេះ ក៏បានប្រកាសអោយដឹងពីមហិច្ឆតាដើម្បីប្រជែងពានជាមួយគ្នាផងដែរ។ លោក រតនៈ វិសិដ្ឋ បានអះអាងថា លោកនឹងបង្ហាញឈុតដែលកម្រឃើញមួយ គឺឈុតស្ដេចនាគ ឬអាចជាឈុតនៅក្នុងសម័យកាលមួយ ដោយលោករំពឹងថានឹងលេចធ្លោក្នុងការបង្ហាញខ្លួន។ ពីដំបូងលោកគ្រោងស្លៀកឈុតដែលរៀបចំដោយ…

តារាស្រី៥ដួង ប្រកាសប្រជែងពានតារាឆ្នើមយ៉ាងស្វិតស្វាញ នៅថ្ងៃទី៩កក្កដាខាងមុខនេះ

បន្ទាប់ពីពានតារាឆ្នើមចំនួន៥ ត្រូវបានប្រកាសឡើង តារាស្រីចំនួន៦ដួង បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថាខ្លួន នឹងរំលេចឈុតសំលៀកបំពាក់បុរាណខ្មែរ ដែលអាចឈ្នះពានអោយអស់ពីសមត្ថភាព ដោយម្នាក់ៗបានអះអាងថា បើទោះជាមិនអាចឈ្នះពាន ក៏ត្រូវតែធ្វើអោយខ្លួនលេចធ្លោនៅក្នុងពិធីនោះដែរ។ តារាទាំង៦ ត្រូវគេឃើញប្រកាសពីជំហរមិនដកដៃក្នុងប្រកួតប្រជែងតំណែងនោះ យ៉ាងមុតស្រួចតែម្ដង ខណៈដែលពួកគេក៏បង្ហាញពីក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានពានណាមួយនោះផង សម្រាប់កម្មវិធីដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែកក្កដានេះ។ កញ្ញា ប៊េប៊ី បានអះអាងថា សម្រាប់ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា» កញ្ញាមិនត្រឹមតែទៅចូលរួមដើម្បីទទួលមេដាយកិត្តិយស…

គង់ ចាន់ស្រីមុំ បដិសេធ ដណ្ដើមតំណែង គង់ សុជាតិ

គ្មានអ្នកណាមិនដឹងនោះទេថា ពិធីការិនីល្បីល្បាញអ្នកនាង គង់ សុជាតិ គឺជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោម៉ាក នូទ្រីម៉ាម ប៉ុន្តែនៅក្នុងពេលនេះ តំណែងរបស់អ្នកនាងគង់ សុជាតិ ត្រូវបានជំនួសដោយតារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ ដោយមានការទម្លាយថាអ្នកនាងនឹងត្រូវក្រុមហ៊ុនកុងត្រាអោយធ្វើជាតំណាងពេញរយៈពេលមួយឆ្នាំ ខណៈដែលក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអីម ខូអិល ធីឌី ដែលជាក្រុមហ៊ុននាំចូលផលិតផលមួយនេះផ្ដាច់មុខ…

រន្ធត់ចិត្ត វីជេ អាលីយ៉ា ទទួលមរណភាពហើយ

កាលពីវេលាម៉ោងជាង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៨ មិថុនា មុននេះ តារាសម្ដែង និងជាអ្នកជាពិធីការិនីផង កញ្ញា វីជេអាលីយ៉ា បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយដោយសារតែជំងឺរលាកសួត។ មរណភាពរបស់នាងបានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមុននេះប៉ុន្មានម៉ោង នាងនិយាយបានអោយកកោក និងហាក់មិនដូចមនុស្សឈឺក្នុងកម្រិតធ្ងន់ធ្ងរទេ ថ្វីដ្បិតតែនាងខ្វិនជើង និងថ្លង់ត្រចៀកបន្តិច។ កញ្ញា ស៊ូ ដាណេ…

មានរឿងអ្វី បាន ម៉ា រីណា ប្រកាសបិទជំនួញ

ក្នុងមួយរយៈមុនគេកត់សម្គាល់ថាតារាសម្ដែង កញ្ញា ម៉ា រីណា មិនសូវខ្វាយខ្វល់នឹងការសម្ដែងប៉ុន្មានឡើយ ដោយសារតែនាងរវល់តែរឿងមុខជំនួញបើកហាងផឹកស៊ីមួយកន្លែង ដោយមានឱកាសបានសម្ដែងច្រើនរឿងទាំងភាពយន្តខ្នាតធំ ភាពយន្តទូរទស្សន៍ និងថតស្ពត។ យ៉ាងណាមិញ នាងថាការងារមុខជំនួញប្រឈមនឹងការបិទចោលហើយ ដោយសារតែមានការប្រកួតប្រជែងខ្លាំង ខណៈដែលនាងក៏ប្រកាសថាបើមុខជំនួញនោះដួលរលំ នោះនឹងប្រឡូកការសម្ដែងអោយខ្លាំងវិញ។ តារាសម្ដែងដែលផ្សងព្រេងមកពីខេត្តបន្ទាយមានជ័យរូបនេះ និយាយថាកញ្ញានឹងបិទហាងផឹកស៊ីរបស់ខ្លួនក្នុងពេលដ៏ខ្លីហើយ ដើម្បីកុំអោយឈឺក្បាលនឹងមុខរបរដែលហត់ច្រើនចំណេញតិចមួយនេះ ហើយក៏មានពាក្យមិនល្អប៉ះពាល់ខ្លួនផង ព្រោះតែនាងគឺជាថៅកែ ដែលត្រូវទទួលភ្ញៀវ…

ម៉ី ហ្សិនយ៉ា បង្ហាញខ្លួនក្នុងRed Picture ទាំងប្ដីតាមក្រៀក

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង អ្នកនាង ម៉ី ហ្សិនយ៉ា មានជម្លោះជាមួយស្វាមីរបស់ខ្លួនយ៉ាងស្រួចស្រាលនាអំឡុងពេលមុន ដោយឈានដល់ការប្រើអំពើហិង្សារ និងគំរាមកំហែងគ្នានោះផង។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ស្ងប់ស្ងាត់រៀងខ្លួន ហើយឈានដល់ការបញ្ចប់ការប្ដឹងផ្ដល់ និងរួមរស់ជាមួយគ្នាវិញ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកនាងបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»របស់ផលិតកម្ម Red Picture ដែលធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី២១ មិថុនា ដោយមានស្វាមី ដែលប្រច័ណ្ឌអ្នកនាងផុតលេខកាលពីមុនមិនអោយចូលសិល្បៈ…

ក្ដុកក្ដួលណាស់ ពេល ឃីម រតនៈ សារភាពថាជំងឺរបស់ខ្លួន ដល់ដំណាក់កាលចុងក្រោយ

គេមិនដឹងថាតារាសម្ដែង លោក ឃីម រតនៈ មានជំងឺអ្វីពីមុនមកទេ ប៉ុន្តែនៅក្នុងពេលនេះ មានការបញ្ជាក់ថាជំងឺរបស់លោកធ្លាក់ដល់ដំណាក់កាលចុងក្រោយក្នុងការជួយសង្គ្រោះហើយ ខណៈដែលភាគីសាមីខ្លួន ក៏សារភាពថាជីវិតរបស់លោកនឹងស្ថិតក្នុងគំរាមកំហែងដោយមច្ចុរាជក្នុងពេលដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺរបស់លោកពិតជាធ្លាក់ដល់ដំណាក់មិនអាចព្យាបាល។ អ៊ីចឹងហើយទើបលោកត្រូវគេឃើញចុះស្គម មានអាការៈស្លេកស្លាំង និងមានសភាពឈាមច្រមុះក្នុងពេលអង្គុយស្ងៀមៗផង នៅពេលដែលលោកបង្ហាញខ្លួនក្នុងកម្មវិធីអាហារសាមគ្គីរបស់សមាគមន៍មិត្តសិល្បករស្ម័គ្រចិត្តកាលពីថ្ងៃទី១៥ មិថុនា កន្លងទៅ ដល់ថ្នាក់សុំចេញទៅមុន។ ប្រភពផ្លូវការបានអះអាងថា លោក ឃីម…