ផលិតករLD ថ្ងូរជួសគូប្រជែង

ក្នុងពិធីជួបជុំតួសម្ដែង និងផលិតករដើម្បីអបអរការដាក់បញ្ចំាងរឿងភាគ«មន្តស្នេហ៍ក្រមុំបាយឆា»ជាផ្លូវការនៅPNN កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ លោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានអះអាងថាមកទល់ពេលនេះបណ្ដាផលិតករទាំងអស់សុទ្ធតែបានទទួលកម្រៃឈានឡើងពីស្ថានីយ៍ទូរទស្សន៍សម្រាប់ការផលិតរឿងភាគ។ យ៉ាងណាមិញ លោកថាតម្លៃដែលបានកើនឡើងនោះ មិនអាចជួយអោយគ្រប់ផលិតករកែប្រែកម្រិតរឿងបានល្អនោះទេ ដោយសារតែមានហេតុផលចំពោះមុខ។ លោកនិយាយថាថ្វីដ្បិតថាទូរទស្សន៍ក្នុងស្រុកចាប់ផ្ដើមដំឡើងថ្លៃក្នុងមួយភាគៗពីបណ្ដាទូរទស្សន៍បានពី២០០ទៅ៣០០ដុល្លារ តែលោកកត់សម្គាល់ថាតម្លៃដែលទទួលបាននោះ មិនគ្រប់នឹងការកែប្រែគុណភាពរឿងនោះទេ។ លោកលៀក លីដា បន្តថា កាលពីមុនក្នុងមួយភាគប៉ុស្ដិ៍អោយតែក្រោម១ពាន់ដុល្លារប៉ុណ្ណោះ…

កំពូលតារាសម្ដែង Bill Paxton ទទួលមរណៈភាពចំថ្ងៃ ប្រកាសពានរង្វាន់ អូស្ការ

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ជាថ្ងៃដែលនៅ ហូលីវ៉ូត កំពុងរៀបចំកម្មវិធីធំ គឺកម្មវិធីប្រកាសពានរង្វាន់លំដាប់ពិភពលោក Oscars 2017 ខណៈថ្មីៗនោះ ស្រាប់តែមានដំណឹងដ៏សោកសៅបានប្រកាសឡើងថា កំពូលតារាសម្ដែងលោក Bill Paxton បានទទួលមរណៈភាពហើយ ចំថ្ងៃប្រកាសពានរង្វាន់តែម្ដង ក្នុងអាយុ ៦១ ដោយមានការវះកាត់ជំងឺ…

ណាដេត និង យ៉ា យ៉ា ប្រកាសជាសារធារណៈថាជា ” សង្សារ “

តារាឯកប្រុស ណាដេត ឃុគិមិយៈ ធ្លាប់បានចាប់គូជាមួយ តារាស្រី យ៉ា​យ៉ា តែចុងក្រោយនេះ បានចេញមុខទម្លាយជាសាធារណៈថាជា ” សង្សារ ” ហើយ ក៏ព្រោះតែខាងស្រីបើកដៃថា ចង់ហៅបែបណានោះបាន ទោះអ្នកគ្រប់គ្រងតារារូបនេះព្យាយាមប្រាប់ថា ជាបងប្អូនក៏ដោយ ។ នេះបើយោងតាមគេហទំព័រ .kapook. ។…

ជេមជីរ៉ាយុ ច្រៀងបទក្មេងខ្មែរ កក្រើកកោះពេជ្រ

ការប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់តារាសម្ដែងថៃលោកជេមជីរ៉ាយុ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារតែលោកក្រោយពីបានបកស្រាយបទរបស់ខ្លួនជាច្រើនបទធ្វើអោយអ្នកគាំទ្រលោតកញ្ជ្រោលហើយ ក៏បានបកស្រាយបទ«បុណ្យភូមិ»ដែលជាបទOriginal របស់ក្មេងខ្មែរ ធ្វើអោយកក្រើកកោះពេជ្រនាយប់នោះតែម្ដង។ នេះជាលើកទី១ ដែលការប្រគំតន្ត្រីរបស់តារាបរទេស ហើយត្រូវអ្នករៀបចំកម្មវិធីតម្រូវអោយតារាល្បីម្នាក់នោះច្រៀងបទល្បីរបស់ខ្មែរ ដោយបទទាំងនោះតម្រូវអោយលោករាំបទញីកែងជើង ដែលជាចង្វាក់រាំដ៏ល្បីល្បាញរបស់ខ្មែរនោះផង។ ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រនោះ ត្រូវគេអះអាងថាមានមនុស្សទិញសំបុត្រចូលទស្សនាប្រមាណជាជិត២ពាន់នាក់ ដោយការប្រគំតន្ត្រីទាំងមូលគឺ លោកជេមជីរ៉ាយុ ត្រូវបានអ្នករៀបចំកម្មវិធីរៀបអោយច្រៀងផង លេងហ្គេមជាមួយអ្នកគាំទ្រផង និងរាំញីកែងជើងធ្វើអោយក្លាយជារសជាតិប្លែកផង។ ជាក់ស្ដែងនៅពេលលោកជេមជីរ៉ាយុ និងក្រុមក្មេងខ្មែរបានច្រៀងរួមគ្នាក្នុងបទ«បុណ្យភូមិ»គឺអ្នកគាំទ្រណាម្នាក់…

រឿង«រាជបូរីComeback»ផ្ទុះប្រតិកម្ម

យោងតាមការបង្ហើបពីក្រុមផលិតករ សាច់រឿង «រាជបូរីComeback » បានលេចឡើងនូវប្រតិកម្មធំមួយ ជាពិសេសបន្ទាប់ពីមានការបង្ហោះថាវិញ្ញាណលោករាជ បុរី ទៅបន្លាចតួសម្ដែងម្នាក់រហូតដល់កញ្ញា ជេស៊ីកា ជាតួឯកស្រីឈឺបន្តោងស៊ីរ៉ូម។ ការផលិតរឿងនេះមានការទម្លាយថាមានការជំទាស់កាន់តែខ្លាំងពីគ្រួសាររបស់លោករាជ បូរី ក្នុងពេលខ្សែរឿងទាំងមូលឈានដល់ការផលិតបានជិត៧០ភាគរយទៅហើយ។ លោកហួរ សុផល បានអះអាងក្នុងឱកាសចេញថតប្លង់ខ្លះៗក្នុងក្លិបកម្សាន្តមួយកាលពីថ្ងៃទី២៤ កុម្ភៈថា ក្នុងពេលផ្ដើមផលិតភ្លាមៗគ្រួសាររបស់លោករាជ បូរី មិនឃើញមានការជំទាស់ចំពោះសាច់រឿងនោះទេ…

បណ្ដឹងតារាស្រី៣រូប បន្តជាប់គាំង

យោងតាមការបញ្ជាក់ចុងក្រោយ បណ្ដឹងរបស់តារាចម្រៀងវ៉ានីឡា តារាចម្រៀង Phleng Record បណ្ដឹងរបស់តារាសម្ដែងនាងពេជ្រ អាវីហ្សា និងបណ្ដឹងរបស់ឌីជេអាលីយ៉ា ដែលបានធ្លាក់ដល់ដៃតុលាការនោះ គឺមិនមានលទ្ធផលនៅឡើយទេ។ ស្ថានភាពបណ្ដឹងនៅតែបន្តជាប់គាំង បើទោះជាមានបណ្ដាញសារព័ត៌មានជួយជម្រុញ។ គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងនាវ៉ានីឡា បានដាក់បណ្ដឹងប្ដឹងអតីតសង្សាររបស់ខ្លួនដែលជាកូនប្រុសមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃពីបទបង្ហោះរូបអាក្រាត និងគំរាមកំហែងទៅកាន់សាលាដំបូងរាជធានីភ្នំពេញច្រើនខែមកហើយ។ ប៉ុន្តែមកទល់ពេលនេះ គេមិនឃើញមានការកាត់ក្ដីណាមួយឡើយ។ ស្វាមីខ្លួនជាម្ចាស់បណ្ដឹងបានត្រឹមតែអះអាងថាតុលាការនឹងបន្តនិតិវិធី ប៉ុន្តែនៅពេលសួរថាតើរហូតដល់ពេលណាទើបនិតិវិធីឈានដល់ការកាត់ក្ដីនៅរង្វង់ក្រចកសេះ គឺមិនមាន។…

ឌី សូនីតា ថាការសរសេរថានាងអន់ចិត្តអែនជីលីណា ជាការបិទផ្លូវ

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានផុសញូ តារាសម្ដែងនាងឌី សូនីតា បានប្រកាសយ៉ាងក្ដែងៗថានាងមិនបានអន់ចិត្តរឿងផលិតករអ្នកនាងអែនជី លីណាជោលី កាត់ប្លង់សម្ដែងរបស់នាងក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»នោះទេ។ នាងថានោះជាការបំផ្លើសការលើកឡើងរបស់នាង និងជាការបំផុសមិនពិតដែលមិនខុសពីធ្វើអោយនាងបិទផ្លូវសម្រាប់ផលិតករបរទេស។ កញ្ញានិយាយថា បើទោះជាផលិតករហូលីវូដ អ្នកនាងអែនជីលីណា អាចមិនចាប់អារម្មណ៍ចំពោះការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ តែវាច្បាស់ណាស់ថាដំណឹងដែលបានលើកឡើងនឹងធ្លាក់ដល់ត្រចៀករបស់ផលិតករ ដោយសារតែនៅស្រុកខ្មែរសុទ្ធតែមានក្រុមការងារដែលផលិតរឿងនោះ។ នាងថាខ្លួនមិនអាចទៅនិយាយដូចអ្វីដែលបានសរសេរបំផ្លើសនេះទេ តែនាងបានទទួលស្គាល់ថាបាននិយាយថាបើប្លង់ដែលនាងបានសម្ដែងមិនត្រូវបានបាត់។ ឌី សូនីតា និយាយថា នាងមិនអាចទទួលយកបាននោះទេ…

ជេស៊ីកា ខ្មោចតារាចម្រៀង រាជ បូរី លងឡើងឈឺ

សម្មភាពថតរឿង«រាជបុរីComeback» តារាសម្ដែងយ៉ែម ស្រីពេជ្រ មិនបានបន្តតំណែងជាតួឯកដូចការគ្រោទុកនោះទេ ដោយសារតែនាងត្រូវថតជាន់ពេលនៅប៉ុស្ដិ៍លេខ៥ហើយមិនអាចទទួលបានសម្ដែងក្នុងរឿងនេះបាន។ អ៊ីចឹងហើយទើបស្រីស្អាត ជេស៊ីកា បានក្លាយជាតួឯកជំនួសដោយត្រូវសម្ដែងជាតួសុគន្ធ អារីយ៉ា ដោយនាងបញ្ជាក់ថាវិញ្ញាលោករាជ បូរី បន្លាចឡើងបះសក់ក្រោយថតឈុតមួយត្រង់លោករាជ បូរី ក្រឡាប់ឡាន ហើយមកពន្យល់សប្ដិប្រាប់។ ជេស៊ីកា ត្រូវគេឃើញដេកបន្តោងស៊ីរ៉ូមកាលពីថ្ងៃទី២១ កុម្ភៈ ព្រោះតែការភ័យរន្ធត់នឹងការលងបន្លាចនោះ ដោយនាងបញ្ជាក់ថានោះជាលើកទី១ដែលនាងបានប្រទះ។…

អេឡិច ចន្ត្រា ថាគេលាបពណ៌អោយលោកឈ្លោះគ្នាជាមួយយ៉ែម សំអូន

ខណៈដែលមានព័ត៌មានរសើបកាន់តែរីកធំឡើងថាលោកអេឡិច ចន្ត្រា បានហាមតារាចម្រៀងរបស់ក្រុមខ្លួនមិនអោយចូលច្រៀងក្នុងក្រុមរបស់លោក យ៉ែម សំអូន រហូតបណ្ដាលអោយតារាក្នុងក្រុមរបស់លោកយ៉ែម សំអូន មួយរូបចេញមុខវាយប្រហារ តារារូបនេះបានអះអាងថានោះគឺជាការលាបពណ៌ ដែលលោកមិនអាចទទួលបាន។ លោកថាខ្លួនមិនបានបង្កផលប៉ះពាល់ណាមួយពាក់ព័ន្ធនឹងលោកយ៉ែម សំអូន នោះទេ ក្នុងពេលដែលពាក្យហាមប្រាមណាមួយជុំវិញឃាត់តារាចម្រៀងមិនអោយឆ្លងក្រុមទៅលោកយ៉ែម សំអូន គឺរឹតតែគ្មាន។ លោកនិយាយថាបើទោះជាលោក និងលោកយ៉ែម សំអូន មានអាជីវកម្មដូចគ្នាក្នុងការរៀបចំពិធីការ…

សារ៉ាយ សក្ខណា ប្រកាសទៅអាមេរិកលើកនេះយូរឆ្នាំ

នៅថ្ងៃ២៨ កុម្ភៈនេះ តារាសម្ដែងអ្នកនាងសារ៉ាយ សក្ខណា នឹងចាកចេញទៅកាន់សហរដ្ឋអាមេរិកវិញហើយ ដោយនាងគ្រោងតែម្នាក់ឯងប៉ុណ្ណោះ ដោយសារតែស្វាមីមិនអាចរួមដំណើរទៅត្រូវថ្ងៃជាមួយគ្នា។ ក្នុងនោះស្វាមីរបស់នាងក៏នៅមើលខុសត្រូវមុខជំនួញនៅកម្ពុជាជំនួសនាងផងដែរ ខណៈដែលនាងចេញប្រកាសថាដំណើរចេញទៅអាមេរិកលើកនេះ គឺទៅយូរឆ្នាំទើបសម្រេចចិត្តចុះមកវិញ។ សារ៉ាយ សក្ខណា បានអះអាងថាក្រោយសម្ងំមកលេងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ នាងនឹងឡើងទៅវិញនៅថ្ងៃទី២៨ កុម្ភៈនេះហើយ ដោយការចាកចេញទៅលើកនេះ គឺទៅរស់នៅតែម្ដង មិនមានគម្រោងចុះឡើងៗញឹកញាប់ទៀតទេ។ នាងថាខ្លួនមិនអាចចុះឡើងៗទៀត ដោយត្រូវសម្ងំសិក្សា…