មានចឹងទៀត! ជិះម៉ូតូឌុបដើរលេង ឃើញម៉ូតូគេទុកចោល ចូលទៅលួច ចុងក្រោយជាប់ខ្នោះ
បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចម្តុំស្តង់តាងួន ស្ថិតនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។ លោកវរសេនីយ៍ត្រី នួន…