ចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ពីបទ ឆបោក

ត្បូងឃ្មុំៈ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ក្នុងករណីឆបោក យោងតាមមាត្រា ៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួននេះ ធ្វឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ដោយកម្លាំងគ្រប់ជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនករណី ឆបោក នៅស្រុកក្រូចឆ្មារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្រេង អូន…

ក្មេងស្រីដែលជិះម៉ូតូបុក២នាក់ប្តីប្រពន្ធកំពុងដើរហាត់ប្រាណស្លាប់និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅរសៀលនេះហើយ!

កោះកុងៈ សមត្ថកិច្ចបានប្រាប់ Post News ថា ករណី២នាក់ប្តីប្រពន្ធកំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ កាលពី​វេលាម៉ោង​៦និង​១៥នាទីព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅលើផ្លូវ១៤៨៣ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងនោះ ជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀលនេះហើយ។​ សូមបញ្ជាក់ផងដែរថា…

ចោរលួចកាច់.ក​ម៉ូតូ លួចគាស់ផ្ទះ លួចទូរស័ព្ទ មាននិស្ស័យចូលគុក​ជាមួយគ្នា!

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចោរកម្ម​៣​ផ្សេងគ្នា។ ទី១​ឈ្មោះ ផាន់ ពេជ្រពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណី…

កំពូលចោរប្រុសស្រី៤នាក់ ជំនាញខាងលួចម៉ូតូនិងកាច់កសោម៉ូតូ ជាប់ខ្មោះរបស់អាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ។ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះទាំង០៤នាក់ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី…

នោះ! រកឃើញស្ថានីយ៍ចាក់ប្រេង (PTT) បូកគោ តាមបណ្តោយផ្លូវមុន្នីវង្ស ចាក់មិនគ្រប់លីត្រ អប់រំ១លើក លើកក្រោយមិនរាងបិទការ៉ាស់ចោលបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈ ចំនួន៤ ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈទាំង…

ឲ្យរាង! ចោរឆក់២នាក់ ចូលគុកបានសម្រេច!..

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្នុងនោះដែរ ជនសង្ស័យទាំង២នាក់រួមមាន៖ ១/ ឈ្មោះ ផល ផានិត ហៅតួ ភេទប្រុស អាយុ ២១ឆ្នាំ…

ត្រឹមតែ២ថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ​៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ

​ភ្នំពេញៈ យោងតាមផេក ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ៤ទីតាំង​ នៅខណ្ឌ​ឫស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ…

ណាត់គ្នារំលោភបាន៣ដង ចុងក្រោយឲ្យខាងស្រីប្តឹងប៉ូលិសឲ្យចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេចចំនួន៣ដង ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៦យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានអាយុ១៤ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ុ រស្មី ហៅយូ ភេទប្រុស…

Update៖ សិប្បកម្មកែច្នៃ ស្ករត្នោតពីស្ករស​មួយកន្លែង​នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកបណ្តោះអាសន្ន

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង…

ប្រយត្ន័ប៉ះចំទីតាំងទាំងនេះ! សមត្ថកិច្ចរកឃើញដេប៉ូតេលា ឈុន ស៊ុនហ៊ួរ, ដេប៉ូតេលាលើផ្លូវលេខ៩៩ , ដេប៉ូតេលា ទួលសង្កែ និងដេប៉ូតេលា ប៊ុត ពុទ្ធា ទួលសង្កែ ទាំង៤ទីតាំងនេះចាក់មិនគ្រប់លីត្រ

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាដេប៉ូចែកចាយចំនួន៥ ទីតាំង ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយ ទាំង ០៥ ផងដែរ។…