មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីឆបោកម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ
កំពង់ស្ពឺៈ កាលពីថៃ្ងទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០ នាទីល្ងាច នៅចំណុចទីតាំងក្បែរកន្លែងជួសជុលម៉ូតូ «យីហោកាងប៊ុន»នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌក្រុងច្បារមន បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១២៧៥៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់លោកម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកំពងស្ពឺឲ្យនាំខ្លួនឈ្មោះ…