ចាស់ៗហើយអ៊ុំ! កាំភ្លើងកែឆ្នៃ២ដើម ដាវ៣ដើម សារធាតុញៀនច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូត

កំពតៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ ករណីផ្សេងៗគ្នា នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ និងភូមិក្រសាំង ឃុំ ចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។…

ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ត្រូវបានជនខិលខូច ទន្ទ្រានឈូឆាយយកធ្វើកម្មសិទ្ធ នៅខេត្តកំពង់ធំ

កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានបាត់បង់ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិ ឯដីព្រៃលិចទឹកមួយចំនួនទៀត ក៏មានការឃុបឃិតពីអាជ្ញាធរមួយចំនួនផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មានផ្ទាល់ ឲ្យដឹងថា ដីព្រៃលិចទឹក ជាដីតំបន់៣ នៅចំណុច ខ្ទុំ១ដើម…

ក្មេងទំនើង២ក្រុមបង្កហិង្សាដាក់គ្នា ប្រើដាវសាំម៉ូរ៉ៃកាប់របួសធ្ងន់ម្នាក់ និងឃាត់ខ្លួនបាន០២នាក់

ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្រុមក្មេងទំនើង០២ក្រុម បង្កអំពើហិង្សាដាក់គ្នា ប្រើដោយដាវសាំម៉ូរ៉ៃ ដោយសារតែរឿងស្រែកឌឺដងដាក់គ្នានៅលើផ្លូវ សាធារណៈក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញគឺនាំជនរង គ្រោះម្នាក់ រងការកាប់ដោយដាវសាំម៉ូរ៉ៃ បណ្តាលដាច់ចង្អុលម្រាមដៃ ឆ្វេង០១ និងរងរបួសដាច់រយះទ្រូង០១កន្លែង រងរបួសធ្ងន់ ដោយឡែកក្រុមជនបង្ក០២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ជនសង្ស័យជាក្មេងទំនើង០២នាក់…

អតីតប្រធានាធិបតីកណ្ដាប់ដៃកូរ៉េខាងត្បូង លោក Chun Doo-hwan ទទួលមរណភាព នៅអាយុ ៩០ឆ្នាំ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Chun Doo-hwan ដែលធ្លាប់បានដឹកនាំប្រទេសក្រោមកណ្ដាប់ដៃដែក ក្រោយរដ្ឋប្រហារឆ្នាំ១៩៧៩ បានទទួលមរណភាពហើយ ក្នុងវ័យ៩០ឆ្នាំ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ។ បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ លោក Chun Doo-hwan មានជំងឺមហារីកឈាមម្យ៉ាងឈ្មោះថា មីយេឡូម៉ា (myeloma) ហើយលោកបានស្លាប់នៅឯផ្ទះរបស់…

បញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ ពាក់ព័ន្ធករណីហិង្សា នៅចំណុចផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច…

កម្លាំងជំនាញបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ភ្នំពេញៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរកបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលប្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៥០នាទីរំលងអាធ្រាត្រ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ…

មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បាបញ្ជូនទៅកាន់តុលាការហើយ! (Update)

សៀមរាប ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។ នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួនចាប់ខ្លួននៅយប់ថ្ងៃទី១៩…

ជនល្បីតាម TikTok នាង សុខា ត្រូវនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន ក្រោយលួចទូរស័ព្ទ យកទៅបញ្ចាំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង ១១៖០០នាទី នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីលួចទូរស័ព្ទមួយ កេីតឡេីងប្រព្រឹត្តិដោយជនសង្ស័យ ឈ្មោះ ថន សុខា ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ កើតហេតុខាងលើ…

ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រា យកកំបិតផ្គាក់កាប់ទៅលើឪពុកក្មេក​ បណ្ដាលឲ្យស្លាប់

ខេត្តតាកែវ ៖ កម្លាំងងសមត្ថកិច្ច នគរបាលស្រុកបាទី កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ បន្ទាប់ពីគាត់បានកាប់ឪពុកក្មេករបស់ខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។…

បង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទ

កំពង់ស្ពឺៈ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាពឆក់ការបូប ទូរស័ព្ទ នៅភូមិសាស្ត្រក្រុងច្បារមន ក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញបង្រ្កាបបាន ។ ជនសង្ស័យទាំងពីរនាក់៖ ទី១-ឈ្មោះ ស៊ន ឈ័ង ហៅខ្លឹម ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រៃផ្ដៅ…